ហោរាសាស្ត្រនិយាយថា មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះមានខ្សែបន្ទាត់ស្នេហាល្អ អាពាហ៍ពិពាហ៍ល្អ និងនាំពរជ័យជាច្រើនដល់ប្តី និងកូន។
១. ឆ្នាំជូត
ស្ត្រីឆ្នាំកណ្ដុរ ជាមនុស្សឆ្លាតតាំងពីក្មេង។ អាពាហ៍ពិពាហ៍ គឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយ ដែលជាចំណុចរបត់ដ៏ធំមួយសម្រាប់សញ្ញារាសីចក្រនេះ។ អ្នកកើតឆ្នាំជូត មានភាពប៉ិនប្រសប់ និងប្រយ័ត្នប្រយែងខ្ពស់។ នៅខាងក្នុងពួកគេជាមនុស្សទន់ខ្សោយខាងផ្លូវចិត្ត។ ពេលស្នេហាជួបបញ្ហា កណ្តុរងាយនឹងរងឥទ្ធិពលខ្លាំង ។ ដូច្នេះហើយ ស្នេហាដ៏ស្រស់ស្អាតជួយឱ្យកណ្តុរមានកម្លាំងចិត្តក្នុងការអភិវឌ្ឍកាន់តែប្រសើរ។
មនុស្សឆ្នាំកណ្ដុរនេះ ក៏អាចបញ្ចេញកម្លាំងពេញលេញរបស់ពួកគេ ដោយអះអាងទីតាំងរបស់ពួកគេយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាឆ្នាំមួយប្រភេទ ដែលអាចប្រសិទ្ធពរជ័យ ដល់ញាតិមិត្ត ជួយស្វាមី និងកូនៗ ឱ្យកាន់តែរីកចម្រើន កាន់តែត្រចះត្រចង់ផងដែរ។
២. ឆ្នាំមមី
ស្ត្រីឆ្នាំសេះមានភាពទន់ភ្លន់ និងរួសរាយរាក់ទាក់។ ពួកគេមានភាពវៃឆ្លាត និងជំនាញក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ស្ត្រីដែលកើតក្នុងឆ្នាំមមី ភាគច្រើនកើតក្នុងគ្រួសារដែលមានអាហារ និងសម្លៀកបំពាក់គ្រប់គ្រាន់ ។
មិនត្រឹមតែប៉ុណ្ណោះ នាងក៏ពូកែគ្រប់គ្រងហិរញ្ញវត្ថុ និងសន្សំសំចៃគ្រួសារផងដែរ។ ក្នុងវ័យកណ្តាល ស្ត្រីឆ្នាំសេះកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ។ ពួកគេចាប់ផ្ដើមដឹងពីរបៀបឆ្លៀតពេលធ្វើដំណើរ រីករាយនឹងជីវិត។
ពួកគេក៏ជាមនុស្សឧស្សាហ៍ព្យាយាម ធ្វើអ្វីថ្មីមិនខ្លាចនឹងប្ដូរស្ទីលទេ។ ដូច្នេះហើយ អ្នកកាន់តែចាស់ទៅ ភាពទាក់ទាញកាន់តែមានភាពទាក់ទាញ។ ក្រោយរៀបការហើយ ស្ត្រីទាំងនេះចាំមើលថែគ្រួសារ។ ពួកគេមើលថែប្តី និងកូនឱ្យបានល្អ ក្លាយជាខ្នងបង្អែកដ៏រឹងមាំ ជួយស្វាមីបង្កើតអាជីពរីកចម្រើន។
៣. ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំជ្រូក មានចរិតស្លូតបូត និងទន់ខ្សោយ ប៉ុន្តែតាមពិតពួកគេឆ្លាត និងគិតច្រើន។ ពួកគេអាចចាប់យកបញ្ហាបានយ៉ាងឆាប់រហ័ស ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ពួកគេ ដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគេ និងយកឈ្នះលើអ្វីដែលពួកគេធ្វើមិនបានល្អ។
មុនពេលរៀបការ ស្ត្រីឆ្នាំជ្រូកភាគច្រើនចូលចិត្តជីវិតសេរី ដោយមិនចាំបាច់គិតច្រើន។ ក្រោយរៀបការហើយ ពួកគេប្រែក្លាយទៅជាមនុស្សគិតគូរសម្រាប់គ្រួសារ យកចិត្តទុកដាក់ប្តី និងកូន។
អាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលសម្គាល់ភាពចាស់ទុំសម្រាប់អ្នកឆ្នាំជ្រូក។ អាពាហ៍ពិពាហ៍ជាចំណុចចាប់ផ្តើមសម្រាប់ឆ្នាំជ្រូកទៅមុខទៀត រាសីឡើងខ្ពស់ត្រដែត។
អ្នកកើតឆ្នាំជ្រូក ក៏ក្លាយជាបុគ្គលដែលផ្តល់សុភមង្គលដល់ស្វាមី និងកូន ជួយស្វាមីបង្កើតអាជីពរឹងមាំ និងសេដ្ឋកិច្ចគ្រួសារកាន់តែមានស្ថិរភាព។ ឆ្នាំជ្រូកមានសំណាងខ្លាំងអាយុកាន់តែមានសំណាងច្រើន៕
ប្រភព ៖ Phunutoday / Knongsrok