បរិយាកាសនៅជុំវិញខ្លួនអ្នកអាចសរបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ។ ចូរអ្នកជ្រើសរើសយករូបភាពណាមួយក្នុងចំណោមរូបភាពទាំង៤ដែលអ្នកគិតថាសាកសមសម្រាប់អ្នកបំផុត៖
ទេសភាពទី១
ទេសភាពនៃស្មៅបក់តាមខ្យល់បានសរបញ្ជាក់ថាអ្នកជាមនុស្សដែលចូលចិត្តនូវអ្វីដែលបរិសុទ្ធនិងភាពប្រាកដប្រជា។ អ្នកតែងចំណាយពេលនៅម្នាក់ឯងដើម្បីសម្របខ្លួនទៅនឹងធម្មជាតិនិងរំសាយរាល់ទុក្ខកង្វល់ដែលអ្នកជួបប្រទះ។
ទេសភាពទី២
ទេសភាពនៃសួនផ្ការីកស្គុះស្គាយយ៉ាងស្រស់បំព្រងបានបង្ហាញថាអ្នកជាមនុស្សដែលមិនរំពឹងលើអ្នកដ៏ទៃនិងអាចរស់នៅដោយភាពឯករាជ្យបានដោយគ្មានបញ្ហា។ អ្នកតែងដោះស្រាយនូវរឿងអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង មិនត្រូវការជំនួយពីអ្នកដ៏ទៃ។
ទេសភាពទី៣
ទេសភាពនៃឆាកប្រគុំតន្ត្រីបានសរបញ្ជាក់ថាអ្នកជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយនិងពោរពេញទៅដោយគំនិតច្នៃប្រឌិត។ អ្នកចូលចិត្តភាពអ៊ូអរ រាប់អានមិត្តថ្មីនិងមិនចូលចិត្តភាពឯកោនោះទេ។
ទេសភាពទី៤
ទេសភាពនៃមាត់សមុទ្រាឲបានបង្ហាញថាអ្នកជាមនុស្សដែលសុភាពរាបសារ ស្រគត់ស្រគំនិងមិនចូលចិត្តភាពឡូយឆាយនោះទេ។ អ្នកគឺជាមនុស្សដែលគេអាចទុកចិត្តបានទោះរឿងតូចឬធំក្តី៕