ក្រុមហ៊ុនព្រិនស៏គ្រុប និងអង្គការភ្លែនអន្តរជាតិកម្ពុជាបញ្ចប់ការប្រគល់ស្ថានីយ៍លាងដៃ ១៩៨ ជូនសាលាចំនួន ៩៩ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៖ អង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិព្រីនស៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីប្រគល់ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងចំនួន ១៩៨ ដល់សាលារៀនក្នុងក្រុងព្រះសីហនុ។ ពិធីប្រគល់នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ជា​ច្រើន​រូប។

Screen Shot 2022 06 23 At 4.36.33 PM

ស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងនឹងត្រូវចែកចាយក្នុងចំណោម ៩៩ ស្ថាប័ន រួមមានសាលាបឋមសិក្សាចំនួន ៧២ អនុវិទ្យាល័យ ១៨ និងវិទ្យាល័យចំនួន ៩ ជុំវិញខេត្តព្រះសីហនុ។ ពិធីប្រគល់នេះប្រព្រឹត្តទៅជាផ្នែកមួយនៃគម្រោងសុវត្ថិភាពសាលារៀនរយៈពេលប្រាំមួយខែដែលត្រូវបានអនុវត្តដោយមូលនិធិព្រីនស៍ អង្គការភ្លែនអន្តរជាតិហុងកុង និងអង្គការភ្លែនអន្តរជាតិកម្ពុជា។ គម្រោងនេះមានគោលបំណងធានាថាសិស្សានុសិស្សមានលទ្ធភាពទទួលបានកន្លែងអនាម័យត្រឹមត្រូវនៅពេលពួកគេត្រឡប់ទៅសាលារៀនវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

Screen Shot 2022 06 23 At 4.36.18 PM

អនាម័យល្អក៏ត្រូវបានរំពឹងថានឹងជំរុញបរិយាកាសកាន់តែប្រសើរឡើង ដោយហេតុនេះលើកកម្ពស់ការសិក្សា និងគុណភាពនៃការអប់រំ។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជាមានប្រសាសន៍ថា៖ «កុមារ សិស្សានុសិស្សជិត ៤០ម៉ឺននាក់ ដោយមានការបែងចែកស្មើៗគ្នារវាងក្មេងប្រុស និងក្មេងស្រីនឹងអនុវត្តអនាម័យដៃឱ្យកាន់តែប្រសើរឡើងនៅក្នុងសាលារៀននានាក្នុងខេត្តព្រះសីហនុ ជាមួយនឹងស្ថានីយ៍លាងដៃប្រើឈ្នាន់ជើងងាយស្រួលប្រើ និងសមរម្យដែលយើងបានផ្តល់ឲ្យ។ ឧបករណ៍នេះមិនត្រឹមតែជួយឲ្យសិស្សមានសុខភាពល្អ និងមានសុវត្ថិភាពពីជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្រសួងអប់រំ យុវជន និងកីឡាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ របស់ខ្លួន ពោលគឺធានាបាននូវគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងសមធម៌ រួមជាមួយនឹងឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»។

«យើងចង់ធានាបានថាសិស្សានុសិស្សនឹងលើកកម្ពស់អានាម័យដៃរបស់ខ្លួន ដែលជាកត្តាសំខាន់បំផុតសម្រាប់សុខភាពនិងសុវត្ថិភាពនៅសាលាបន្ទាប់ពីមានជំងឺរាតត្បាតជាសកល ហើយយើងមានក្តីសប្បាយរីករាយដែលមានឱកាសសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា» នេះបើតាមប្រសាសន៍ លោក Gabriel Tan ជាមន្ត្រីទំនាក់ទំនងជាន់ខ្ពស់នៃព្រីនស៍ ហូលឌីង គ្រុប

ព្រីនស៍ ហូលឌីង គ្រុប ក្រោមការដឹកនាំរបស់លោក ប្រធាន Chen Zhi ផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០០២ មក កម្មវិធីទឹកស្អាត និងអនាម័យដែលជាគម្រោងមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាបានទទួលមូលនិធិ និងការឧបត្ថម្ភពីសាជីវកម្មទាំងពីវិស័យសាធារណៈ និងឯកជន។ កម្មវិធីនេះបាន​ចិញ្ចឹម​បីបាច់​ដោះស្រាយ​តាម​សហគមន៍​ដែល​នាំទៅដល់​ប្រភពទឹក​ដែល​មាន​ការ​ថែទាំ​បានល្អ និង​កន្លែង​អនាម័យ​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ទូទាំង​ប្រទេស។ កម្មវិធីនេះបានផ្តល់សិទ្ធិអំណាចដល់ប្រជាជនក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈរបស់ពួកគេផ្ទាល់។ មនុស្សរាប់លាននាក់បានទទួលការកែលម្អប្រព័ន្ធទឹក និងអនាម័យតាមរយៈគម្រោងនេះ។

- ចប់ -

អំពីអង្គការភ្លែនអន្តរជាតិកម្ពុជា

អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើង​ខិតខំ​ប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយ​នឹង​បទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុស ​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២។ ក្នុងឆ្នាំ ២០២២ នេះ យើងនឹងប្រារព្ធខួបលើកទី ២០ របស់យើងដែលបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២០ ឆ្នាំ។

អំពីមូលនិធិព្រីនស៍

មូលនិធិព្រីនស៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥​ គឺជាមូលនិធិសប្បុរសធម៌ឈាន​មុខគេ​មួយ​នៅកម្ពុជា។ ​ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ​មូលនិធិ​នេះមានគោលបំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែល​លើកកម្ពស់​សុខុមាលភាព​ និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ   «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា»។

ដោយផ្តោតលើវិស័យអប់រំ​ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវសហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព។

គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេស កម្ពុជា ក្នុង ការ ផ្តល់អាហារូបករណ៍ពេញលេញទៅ ដល់ និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ៤០០នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមាន  ប្រាក់ ឧបត្ថម្ភ ការចុះ កម្មសិក្សា និងឱកាសការងារ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង 250 កម្មវិធី ដែលបាន ជួយទៅដលមនស្សប្រមាណ 500,000 នាក់ ព្រម​ទាំង​ធ្វើ​ការ​បរិច្ចាគដែលមានតម្លៃជា​ទឹក​ប្រាក់​ លើសពី 14 លានដុល្លារ។

ទំនាក់ទំនងផ្នែកសារព័ត៌មាន

កញ្ញា ហ៊ីង សុជាតា មន្រ្តីផ្នែកសារព័ត៌មាននៃអង្គការភ្លែនអន្តរជាតិកម្ពុជា

ទូរស័ព្ទ៖ +855 16 976 000 ឬ អ៊ីមែល៖ [email protected]