គេច​មិន​ផុត​ទេ អ្នក​កើត​ឆ្នាំ ៤ សំណាង​ទាំង​ទ្រព្យ បូក​គូ​ភ្ជាប់​និស្ស័យ នៅ​ ១៥ ថ្ងៃចុងខែ០៩

ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា អ្នក​កើត​ឆ្នាំ​ទាំង ៤ ដូច​រៀបរាប់​ខាង​ក្រោម ចង់​គេច​នៅ​ខ្លួន​មួយ​ទៀត ក៏​គេច​លែង​បាន​ដែរ ព្រោះ​ពេលវេលា​គូគាប់​ភ្ជាប់​និស្ស័យ​ក្នុង​ជីវិត​គេ គឺ​បាន​ត្រៀម​ឈាន​ចូល​មក​ដល់​ហើយ​នៅកំឡុងរយៈពេល ១៥ ថ្ងៃចុងក្រោយ នៃខែកក្កដានេះ៖

អ្នក​កើត​ឆ្នាំ​មមែ - ពពែ

1

សំណាង​ទាំង​ទ្រព្យ មាន​យីអ៊ុន​ខ្ពស់​ណាស់ ហើយ​អ្នក​កើត​ឆ្នាំ​មមែ ដែល​កំពុង​អាន​អត្ថបទ​នេះ ជឿ​ថា​ប្រហែល​ជា​កំពុង​នៅ​ខ្លួន​ទំនេរ មិន​ទាន់​មាន​គូ​អនាគត​ច្បាស់លាស់​ទេ។ តែ​យ៉ាង​ណា​លក្ខខណ្ឌ​ចារ​ទុក​ពី​ទេវតា​ឋាន​លើ បាន​កំណត់​មក​ហើយ នៅចន្លោះថ្ងៃទី ១៦ ដល់ ៣១ កក្កដានាដំណាច់ខែ  ពេលវេលា​ចាប់​គូ​ភ្ជាប់​និស្ស័យ​នឹង​ឈាន​ចូល​មក​ដល់។

ប្រសិន​ធ្លាប់​មាន​អ្នក​លួច​ស្រលាញ់ ឬ​លួច​ក្នក់ក្នាញ់​ក៏​គេ​នឹង​មិន​លាក់​បាំង​ត​ទៅ​ទៀត​ដែរ ពោល​នឹង​សារភាព​នៅ​ចំពោះ​មុខ​អ្នក នា​ពេល​ឆាប់ៗ​ខាង​មុខ។ ឱកាស​ជោគជ័យ​ក្លាយ​ជា​គូ​គាប់​គឺ​មាន​ភាគរយ​ខ្ពស់ ព្រោះ​ម្ខាង​ទៀត​នោះ ក្លាហាន​និង​អត់ធ្មត់​ខ្ពស់​ណាស់។

អ្នក​កើត​ឆ្នាំ​មមី - សេះ

2

ជា​មនុស្ស​ឈ្លាសវៃ មាន​សមត្ថភាព មាន​ឆន្ទៈ​ខ្ពស់ តែ​ពេល​ខ្លះ​និយាយ​ត្រង់​ពេក រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​យល់​ច្រឡំ និង​មាន​ការ​ស្អប់។ យ៉ាង​ណា​ងាក​ទៅ​ជោគជតា​នៅកំឡុង ២ សប្តាហ៍ចុងខែដូចបានរៀបរាប់ គឺ​ល្អ​ប្រណីត ដូច​ទឹកអម្រឹត​គេ​ជប់​ទម្លាក់​មក​ពី​ឋាន​លើ។

វាសនា​បាន​ចារ​ទុក​ថា​ នៅថ្ងៃ ១៥ ដល់ ៣១ ម្ចាស់​ឆ្នាំ​មមី នឹង​មាន​គេ​ដេញ​តាម​ច្រើន មិន​មែន​ដេញ​អាក្រក់​ទេ គឺ​ដេញ​រឿង​ស្នេហ៍ ល្មម​អាច​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា គួរ​ប្រគល់​បេះដូង​ទៅ​ឲ្យ​ម្នាក់​ណា។ ម្យ៉ាង​វិញ​ទៀត​ទៅ​មើល​ផ្នែក​ទ្រព្យ ក្រោយ​មាន​គូគាប់​ក្នុង​ជីវិត ​សំណាង​ក៏​វា​នឹង​រីក​ទៅ​តាម​នោះ។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

3

ព្រះ​មហា​សំណាង ក៏​បាន​ជួយ​ដល់​ម្ចាស់​ឆ្នាំ​ថោះ ឲ្យ​ជួប​លាភ​ជ័យ​ទៅតាមកំណប់អតីតជាតិត្រូវផ្តល់ឲ្យ។ មនុស្ស​នេះ​ស្មោះ​មួយ​នឹង​មួយ នរណា​បាន​ជា​គូ​រាប់​ថា​សំណាង​ពន់ពេក​ក្រៃ រី​ឯ​និស្ស័យ​ភ្ជាប់ ក៏​នឹង​រំលេច​ឡើង​ហើយ​ នៅឆ្នាំនេះ ចំល្បាក់ខែនេះតែម្តង។ មនុស្ស​ប្រុស​ស្រី​ល្អៗ​ច្រើន​នឹង​រំលេច​បង្ហាញ​ស្រាប់ នៅ​នឹង​មុខ​អ្នក តែ​ប្រាកដ​មាន​ម្នាក់​ប៉ុណ្ណោះ អាច​អន្ទោង​យក​បេះដូង​របស់​អ្នក​បាន។

ក្រៅ​តែ​ពី​លាភ​ជ័យ​នៃ​សេចក្ដីស្នេហា ទៅ​មើល​ផ្នែក​ទ្រព្យ ក៏​មានសញ្ញា​កើន​ឡើង​ ពោល​សញ្ញា​ពណ៌​បៃតង ហក់​ឡើង​ខ្ពស់​ទៅ​លើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រួច​និយាយ​ពី​គ្រោះ សឹង​តែ​ឆ្លង​ផុត​ទាំង​ស្រុង មិន​អាច​មាន​រឿង​អាក្រក់​អ្វី មក​បំផាត់​ស្នាម​ញញឹម​ចេញ​ពី​មាត់​អ្នក​បាន​ឡើយ។

អ្នកកើតឆ្នាំច ឬឆ្នាំឆ្កែ

ជា​ជំពូក​មនុស្ស​ស្ងប់ស្ងាត់ ​បើ​សប្បាយ​ក៏​មិន​សប្បាយ​អស់​ពី​ខ្លួន បើ​កើត​ទុក្ខ ក៏​ចូលចិត្ត​លាក់​មិន​ឲ្យ​គេ​ដឹង។ ជាង​នេះ ចំណាំ​មើល​ចុះ ម្ចាស់​ឆ្នាំ​ច ឆាប់​ខឹង​ក៏​ឆាប់​បាត់​ទៅ​វិញ​ដែរ ពោល​មិន​ចេះ​រក្សា​កំហឹង​ទុក​នឹង​ខ្លួន​យូរ​ឡើយ។

នៅ​ពេលវេលា ១៥ ​ថ្ងៃ​ដែល​ទេវតា​ចារ​ពី​ខាង​លើ គឺ​អាច​ឲ្យ​ជីវិត​អ្នក​ប្រទះ​ឱកាស​ល្អ​ច្រើន​ក្នុង​ជីវិត អាច​ដើរ​ទៅ​មុខ​យ៉ាង​រលូន លុយកាក់​ចូល​ឥត​ខ្វះ​ចាយ រី​ឯ​ការ​ចំណាយ​ក៏​តិច បូក​ចំណូល​ហូរ​ចូល​ច្រើន នាំ​ឲ្យ​សល់​លុយ​ទិញ​បាន​ទ្រព្យ​ធំ នា​ពេល​បន្ទាប់​ក៏​ថា​បាន។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ​ក្នុង​ស្រុក