នៅចុងឆ្នាំ ២០២២ នេះ ជាវេលាដ៏មហាអស្ចារ្យសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ដែលមានឱកាសរកលុយបានច្រើនលើសពីការរំពឹងទុក ទាំងស្នេហា ការងារ មុខរបរ រួមទាំងសុភមង្គលសុទ្ធតែជាធ្លាក់ក្នុកណ្ដាប់ដៃមនុស្សទាំងនេះ។
១. ឆ្នាំច
នៅដើមឆ្នាំ ដោយសារត្រូវតារាមកបង្រ្កាប រាសីអ្នកកើតឆ្នាំច មិនសូវជាអំណោយផលប៉ុន្មានទេ ប៉ុន្តែនៅចុងឆ្នាំ ២០២២ នេះ ដោយសារផ្កាយសំណាងរះចំអ្នកឆ្នាំច នាំឱ្យពួកគេទទួលបាននូវលាភសំណាងជាច្រើន ទាំងរឿងស្នេហា ការងារ និងលុយកាក់។
អ្នកកើតឆ្នាំច មានភាពវៃឆ្លាត និងមានលទ្ធភាពរកលុយបានច្រើន។ ដរាបណាពួកគេអាចលើកតម្កើងភាពរឹងមាំរបស់ខ្លួន ក៏ដូចជាចាប់យកឱកាសដើម្បីរីកចម្រើននៅចុងឆ្នាំ ២០២២ នោះអ្នកពិតជាអាចរកប្រាក់ចំណូលបានយ៉ាងច្រើន។ នេះក៏ជាសក្តានុពលសម្រាប់អ្នកឆ្នាំច ដើម្បីចាប់ផ្ដើមយ៉ាងល្អនៅក្នុងឆ្នាំ ២០២៣ ខាងមុខ។
២. ឆ្នាំកុរ
រាសីរបស់អ្នកកើតឆ្នាំជ្រូកក្នុងឆ្នាំ២០២២ មានអំណោយផលគួរសម។ ជាពិសេសនៅចុងឆ្នាំដោយជំនួយពីមនុស្សខ្ពង់ខ្ពស់ នេះមានឱកាសមានប្រយោជន៍រាប់មិនអស់។ នៅដើមឆ្នាំ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជ្រូកមានដំណើរទៅមុខសន្សឹមៗ ប៉ុន្តែដល់ចុងឆ្នាំអាចប្រមូលលុយចូលគណនីបានយ៉ាងច្រើន។
៣. ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង នៅដើមឆ្នាំ២០២២ ជួបទុក្ខច្រើន ប៉ុន្តែនៅចុងឆ្នាំ ការប្រឹងប្រែងប្រែងទាំងប៉ុន្មានរបស់អ្នក នឹងផ្ដល់ផលដ៏ប្រសើរត្រឡប់មកវិញ។ ចុងឆ្នាំ ២០២២ ដោយសារពរជ័យពីទេវតាទ្រព្យ និងទេវតាសំណាង មុខរបរ ការងាររបស់មនុស្សកើតឆ្នាំរោង នឹងមានលាភ មានទ្រព្យហូរចូលហូរហៀរ។ អ្នកកើតឆ្នាំរោងគ្រាន់តែត្រូវការការងារខ្លាំងទើបមានជីវភាពធូរធារ។
៤. ឆ្នាំមមី
អ្នកកើតឆ្នាំមមី ជាមនុស្សឆ្លាត តែងតែមានផែនការបម្រុងសម្រាប់ខ្លួនជានិច្ច។ នៅចុងឆ្នាំនេះ ដោយសារចូលលាភសំណាង អ្នកនឹងត្រូវអ្នកជួយជាបន្តបន្ទាប់ ។ អ្នកនឹងនាំមកនូវឱកាសមានប្រយោជន៍ទាំងផ្នែកអាជីព និងប្រាក់ដល់អ្នកយ៉ាងឆាប់រហ័ស អ្នកកើតឆ្នាំមមី អាចប្រមូលលុយបានច្រើនសម្រាប់ខ្លួនឯង៕
( * ) អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok