ចូលដល់ដើមខែឧសភា ក៏ជាពេលវេលាដែលមនុស្សជាច្រើនរំពឹងថា អព្ភូតហេតុនឹងលេចចេញមក ឬយ៉ាងហោចណាស់មានសំណាងក្នុងការបញ្ច្រាសចរន្ត។ ដោយឡែកសម្រាប់អ្នកកើតក្នុងឆ្នាំទាំង៥នេះ ជីវិតក្នុងអនាគតដ៏ខ្លីខាងមុខ នឹងមានការប្រែប្រួលច្រើនមិននឹកស្មានដល់ ។
១. ឆ្នាំមមីរ
អ្នកដែលកើតឆ្នាំមមី កើតមកមានចរិតរស់រវើក ស្រលាញ់ជីវិត ហើយតែងតែផ្តល់ថាមពលវិជ្ជមានដល់អ្នកដទៃ ដូច្នេះហើយទើបគេស្រលាញ់គ្រប់គ្នា។ មនុស្សឆ្នាំសេះមិនមែនជាប្រភេទមនុស្សងាយចុះសម្រុងជាមួយនោះទេ ប៉ុន្តែនៅពេលដែលពួកគេនៅជិត ពួកគេនឹងលេងដោយអស់ពីចិត្ត និងសាទរ ត្រៀមខ្លួនជួយក្នុងគ្រាលំបាក។
ឆ្នាំ ២០២២ នេះគឺជារយៈពេលដ៏វិសេសវិសាលសម្រាប់ឆ្នាំសេះ ដរាបណាពួកគេមិនឈប់ព្យាយាម និងនៅតែបន្តខិតខំ នោះជីវិតនាពេលខាងមុខនឹងកើនឡើងដល់កម្រិតថ្មីមួយ។ ជាពិសេស ចូលដល់ខែឧសភានេះ អ្នកដែលកើតឆ្នាំមមី ងាយនឹងកើតមានដល់ពួកអភិជនក្នុងជីវិត និងការងារ ក៏អាចសហការជាមួយនឹងអ្នកដ៏ទៃ នាំមកនូវរឿងល្អៗជាច្រើន មិនត្រឹមតែខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងផ្លូវកាយ ប្រកបដោយគុណភាព ថែមទាំងអាចឡើងឋានន្តរស័ក្តិទៀតផង។
២. ឆ្នាំឆ្លូវ
អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សឧស្សាហ៍ព្យាយាម ខិតខំធ្វើខ្លួនឱ្យបានសម្រេច។ នៅលើផ្លូវឆ្ពោះទៅរកការកសាងអាជីព មនុស្សឆ្នាំឆ្លូវក៏ជាមនុស្សដែលសមហេតុផល ស្គាល់គេជានរណា ហើយតែងតែដឹងគុណចំពោះអ្នកដែលបានជួយពួកគេ។ គោឧស្សាហ៍ឆ្លងកាត់ការលំបាកច្រើនជាងសត្វដទៃទៀត ប៉ុន្តែការខិតខំប្រឹងប្រែងទាំងអស់របស់ពួកគេនឹងទទួលបានរង្វាន់។
ក្នុងឆ្នាំ ២០២២ នេះ ឆ្នាំឆ្លូវទំនងជាអាចរកឱកាសសាងជីវិតដល់កម្រិតថ្មី។ ឆ្នាំនេះ គោក៏ក្លាយជាតារាសំណាងសម្រាប់មនុស្សជុំវិញខ្លួនផងដែរ។ អ្នកកើតឆ្នាំឆ្លូវ តែងមានការពេញនិយមពីអ្នកដទៃ ពិសេសទាក់ទាញអ្នកមានឋានៈខ្ពង់ខ្ពស់ ឧសភានេះ ឆ្នាំឆ្លូវនឹងមានសំណាងច្រើន។
បើអ្នកកើតឆ្នាំឆ្លូវ ចេះឆ្លៀតឱកាស នោះនឹងកាន់តែមានទ្រព្យសម្បត្តិច្រើនឡើង។ មិត្ដភក្ដិដ៏មានតម្លៃទាំងនេះអាចនាំសំណាងដល់ពួកគេ ដោយមិនបានរំពឹងទុកក្នុងឆ្នាំនេះ។
៣. ឆ្នាំរកា
អ្នកឆ្នាំរកា គឺជាមនុស្សដែលមានឆន្ទៈក្នុងការតស៊ូ តែងតែតស៊ូដើម្បីប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមនានា ដោយសង្ឃឹមថានឹងស្វែងរកឱកាសដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកគេ។ ចូលដល់ដំណាក់កាលជាក់លាក់មួយ មាន់នឹងអរគុណដល់ពួកអភិជននៅក្បែរគាត់។ ពួកគេមានចិត្តល្អ ស្មោះត្រង់ និងតែងតែដឹងគុណចំពោះអ្នកដទៃ ដូច្នេះហើយពួកគេត្រូវបានគេស្រឡាញ់យ៉ាងខ្លាំងពីមនុស្សគ្រប់គ្នា។
យោងតាមហោរាសាស្ត្រ មនុស្សកើតឆ្នាំមាន់នឹងមានអារម្មណ៍ថាមានសំណា ងដើម្បីបញ្ច្រាសចរន្តនៅពាក់កណ្តាលទីពីរនៃឆ្នាំនេះ។ ក្នុងពេលឆាប់ៗខាងមុខនេះ ចាប់ពីខែឧសភានេះតទៅ ជាឆ្នាំរកា មិនត្រឹមតែមានអ្នកខ្ពង់ខ្ពស់ជួយជ្រោមជ្រែងប៉ុណ្ណោះទេ ថែមទាំងអាចជួយដោះស្រាយការលំបាកមួយចំនួនដែលជួបប្រទះផងដែរ។ ដូច្នេះហើយ ឆ្នាំនេះ មនុស្សឆ្នាំមាន់គួរសង្កេតមើលជុំវិញខ្លួនដោយស្ងប់ស្ងាត់ ឱកាសផ្លាស់ប្តូរជីវិតអាចនឹងមាននៅចំពោះមុខពួកគេ ឈានជើងឡើងចាប់យកនឹងទទួលបានជោគជ័យ។
៤. ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំជ្រូក តែងតែធ្វើឱ្យអ្នកដទៃកោតសរសើរ ព្រោះជាសត្វដែលមានពរជ័យពីឋានសួគ៌ច្រើនជាងគេ។ អ្នកកើតឆ្នាំជ្រូក ជាមនុស្សស្លូតបូត ចេះទទួលយក ចេះរាប់អានមនុស្ស គិតដល់អ្នកដទៃ គ្រប់កិច្ចការដែលខ្លួនធ្វើ ដូច្នេះហើយ មានមនុស្សខ្ពង់ខ្ពស់ច្រើននៅក្បែរខ្លួន។
ចូលដល់ដំណាក់កាលជាក់លាក់មួយ ឆ្នាំជ្រូកប្រហែលមិនសូវសម្បូរទេ តែស្នេហាពេញចិត្តខ្លាំង។ ឆ្នាំនេះអ្នកកើតឆ្នាំជ្រូកអាចជួបមនុស្សជាទីស្រលាញ់ មនុស្សដែលមានគោលដៅដូចគ្នា ឈរក្បែរគ្នា អភិវឌ្ឍជាមួយគ្នា ឬសូម្បីតែអ្នកដែលជួយពួកគេឱ្យជម្នះការលំបាក ឬអ្នកដែលធ្វើឱ្យពួកគេមានភាពរុងរឿង និងសម្បូរ។
ជាពិសេស ខែ ឧសភា ឆ្នាំជ្រូកនេះ នឹងមានឱកាសល្អជួយឱ្យជីវិតរបស់អ្នកកើតឆ្នាំមានលាភឡើងក្នុងភាពពិសេស ។
៥. ឆ្នាំមមែ
អ្នកកើតឆ្នាំពពែជាមនុស្សស្លូតបូត ចិត្តល្អ ហើយព្យាយាមស្វែងរកឱកាសផ្លាស់ប្តូរជីវិតជានិច្ច។ ឆ្នាំពពែធ្វើឱ្យអ្នកដទៃស្រឡាញ់រាប់អានច្រើន ក៏មានមនុស្សយល់ចិត្ត និងចេះដាក់ខ្លួនឱ្យអ្នកដទៃជានិច្ច ។ ក្នុងជីវិត មនុស្សដែលកើតក្នុងឆ្នាំពពែ ចេះឆ្លៀតយកគុណសម្បត្តិពីកំណើតមកផ្សព្វផ្សាយនៅកន្លែងត្រឹមត្រូវ ទើបអាចទទួលបានភាពជោគជ័យច្រើនក្នុងអាជីពការងារ។
ចូលដល់ខែឧសភាឆ្នាំនេះ អ្នកកើតឆ្នាំពពែនឹងត្រូវពួកអភិជន និងទេវតាទ្រព្យថែរក្សា ក្តីស្រមៃដែលពួកគេធ្លាប់ស្រលាញ់ទំនងនឹងក្លាយជាការពិតនៅចុងឆ្នាំនេះ។ ឆ្នាំក្រោយ បើឆ្នាំ ពពែ ចេះលើកតម្កើងអ្វីដែលខ្លួនមាន អាចផ្លាស់ប្តូរជីវិត ចាប់ពីពេលនេះតទៅ ឆ្នាំក្រោយៗទៀត លែងខ្វល់ខ្វាយរឿងលុយកាក់ទៀតហើយ៕
(*) អត្ថបទសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok