មែនហើយ និយាយរឿងលុយ នៅជាមួយយើងមិនបានយូរទេ មានប៉ុនណា ក៏ចាយមិនគ្រាន់ដែរ ចាយមិនស្រួល អស់រលីង គ្មានបានអីមកវិញទេ។ តែយ៉ាងណា មានលុយ ៣ ប្រភេទ ដែលទោះជាអ្នកចាយទៅយ៉ាងណាក៏មិនអស់ដែរ ហើយលុយនេះ កាន់តែចាយ កាន់តែចំណេញ បានផលមកវិញមួយជីវិត។
១. លុយសម្រាប់ផ្គត់ផ្គង់ឪពុកម្ដាយ
មិនត្រឹមតែផ្ដល់រូបកាយឱ្យយើងប៉ុណ្ណោះទេ ឪពុកម្ដាយជាអ្នកចិញ្ចឹម និងថែរក្សាយើងឱ្យក្លាយជាមនុស្សធំដឹងក្ដី រហូតមកដល់សព្វថ្ងៃនេះ។ ឪពុកម្តាយគឺជាមនុស្សដែលយើងត្រូវដឹងគុណបំផុតក្នុងជីវិតនេះ។ មិនថាអ្នកក្រ ឬអ្នកមាននោះទេ វាជាធម្មជាតិដែលមិនអាចប្រកែកបាន ដែលឪពុកម្តាយតែងតែផ្តល់ឱ្យយើងនូវរបស់មានតម្លៃជាច្រើន។ ឱ្យតែមិនដែលយកអ្វីពីយើងទៅវិញទេ ដូច្នេះជីវិតឪពុកម្តាយ គឺជាការលះបង់ជាបន្តបន្ទាប់សម្រាប់យើងដែលជាកូន។
ឪពុកម្តាយ គឺជាអ្នកដែលជួយយើងរើសឥដ្ឋដែលបាក់ ហើយសង់ជួរឥដ្ឋដំបូង។ ជំហាននីមួយៗនៃការឡើងរបស់កូន គឺខ្យល់ដង្ហើម ហើយកម្លាំងរបស់ឪពុកម្តាយកាន់តែខ្សោយទៅៗ ប៉ុន្តែក្តីស្រលាញ់របស់ឪពុកម្តាយចំពោះកូននៅតែកើនឡើងតាមពេលវេលា។
ការចំណាយលុយរបស់ឪពុកម្តាយ គឺជារឿងធម្មតា ហើយវាក៏ជារឿងធម្មតាដូចគ្នា ដែលក្នុងនាមយើងជាកូន ត្រូវតែទទួលរ៉ាប់រងបន្ទុក និងបំពេញតួនាទីជាកូន មើលថែ ចិញ្ចឹមឪពុកម្ដាយវិញ ពេលគាត់ចាស់ទៅ។
លុយដែលអ្នកចំណាយលើឪពុកម្តាយ បានមកពីការគោរពស្រលាញ់ និងការដឹងគុណដែលយើងមានចំពោះឪពុកម្តាយរបស់យើង។ ចំនួនទឹកប្រាក់នោះប្រហែលជាមិនច្រើនទេ ប៉ុន្តែផ្តល់ឱ្យឪពុកម្តាយរបស់អ្នកនូវចំណែកត្រឹមត្រូវនៃអ្វីដែលអ្នកមាន។ លើសពីនេះ ពេលដែលអ្នកគោរពឪពុកម្តាយរបស់អ្នក កូនរបស់អ្នកក៏នឹងស្តាប់បង្គាប់អ្នកនៅថ្ងៃអនាគតដែរ។
២. លុយចាយលើចំណេះដឹង និងសុខភាព
ក្នុងជីវិត វិនិយោគលើខ្លួនឯង ចាយលុយជាថ្នូរនឹងចំណេះដឹង គឺជាជម្រើសដំបូង។ នេះជាការវិនិយោគដែលងាយស្រួលរកប្រាក់ចំណេញ ហើយក៏អាចនិយាយបានថាមានសុវត្ថិភាពខ្ពស់ មិនកំណត់ដោយពេលវេលានោះទេ ប៉ុន្តែថែមទាំងនាំមកនូវលទ្ធផលដែលមិននឹកស្មានដល់។
អ្នកវិនិយោគលើខ្លួនឯងកាន់តែច្រើន អ្នកនឹងទទួលបាននូវតម្លៃកាន់តែច្រើនក្នុងរយៈពេលវែង។ លុយដែលអ្នកចំណាយលើខ្លួនឯងនឹងត្រូវបាន "ប្រមូលផល" តាមវិធីផ្សេងៗគ្នាជាច្រើន៖ ដើមទុនបញ្ញាដែលអ្នកមាន ការងារមានស្ថិរភាព ឬដើម្បីផ្លាស់ប្តូរតម្លៃខ្លួនឯងតាមរបៀបវិជ្ជមាន និងចំណេះដែលអ្នកមាន...។
មនុស្សចាស់ៗពីដើមតែងតែនិយាយថា ការវិនិយោគដ៏សក្តិសមក្នុងការរៀនសូត្រ។ ការរៀនសូត្រ គឺជាការងារពេញមួយជីវិត ការបណ្តាក់ទុនលើចំណេះដឹង គឺជាមូលដ្ឋានសម្រាប់ដំណើរការដើរតាមដំណើររបស់មនុស្ស។ ទន្ទឹមនឹងនោះ នៅពេលដែលអ្នកមានចំណេះដឹង អ្នកក៏នឹងចេះរកប្រាក់ចំណូលបន្ថែម ដើម្បីបម្រើខ្លួនឯង និងសង្គមផងដែរ។
៣. លុយចំណាយលើទំនាក់ទំនងសង្គម
នៅពេលដែលអ្នកចំណាយលុយលើទំនាក់ទំនង នឹងជួយអ្នកបើកចិត្ត បង្កើតទំនាក់ទំនងល្អ ដែលអ្នកក៏នឹងងាយស្រួលរកលុយបានកាន់តែច្រើន។
បុគ្គលដែលតែងតែហ៊ានចំណាយប្រាក់លើអ្នកដទៃ គឺជាមនុស្សដែលមានទំនួលខុសត្រូវ កើតចេញពីការស្ម័គ្រចិត្ត និងលះបង់ប្រយោជន៍ខ្លួន។ ជាការតបស្នង អ្នកនឹងទទួលបានតម្លៃ លើសពីនេះ វាអាចគ្រាន់តែជាភាពស្មោះត្រង់របស់មិត្តភ័ក្តិរបស់អ្នក ប៉ុន្តែពួកគេប្រាកដជាមិនភ្លេចអ្នកឡើយ។
នៅពេលដែលបានផ្តល់ឱកាសត្រឹមត្រូវ ពួកគេនឹងជួយអ្នកវិញ ដូចដែលអ្នកបានជួយពួកគេ។ មនុស្សគ្រប់រូបតែងមានគោលគំនិតនៃទ្រព្យសម្បត្តិផ្សេងៗគ្នា ប៉ុន្តែនៅពេលដែលអ្នកចេះចាយលុយ និងចាយឱ្យបានច្រើននៃលុយទាំងបីប្រភេទខាងលើ នោះអ្នកនឹងក្លាយជាសេដ្ឋី៕
ប្រភព ៖ Phunutoday / Knongsrok