យោងតាមការទស្សន៍ទាយរបស់ហោរាបានឱ្យដឹងថា បុគ្គលដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ជាមនុស្សដែលមានចិត្តដូចព្រះ មិនចេះ ហើយក៏មិនចូលចិត្តរឿងឈ្លោះទាស់ទែង ប្រកែកជាមួយនឹងនរណាម្នាក់ដែរ បើទោះជាមានបញ្ហាអ្វី ក៏មនុស្សទាំងនេះតែងតែប្រើភាពស្ងប់ និងសេចក្ដីអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា តែងព្យាយាមបញ្ចៀសរាល់ជម្លោះទាំងឡាយ មិនឱ្យកើតឡើងឡើយ។
១. ឆ្នាំច
អ្នកកើតឆ្នាំ ច គឺជាមនុស្សស្ងប់ស្ងាត់ និងមានចរិតចាស់ទុំ។ មិនថាមានរឿងអ្វីកើតឡើងទេ គេមានចិត្តស្ងប់ មិនងាយខឹង ហើយក៏មិនដែលឈ្លោះប្រកែកជាមួយអ្នកណាឡើយ។
មូលហេតុមួយផ្នែកដែលពួកគេរក្សាចិត្តត្រជាក់ គឺដោយសារតែពួកគេមិនចូលចិត្តក្នុងការប្រយុទ្ធជាមួយមនុស្សក្បែរខ្លួនទេ។ សម្រាប់ពួកគេ អ្វីដែលជាកម្មសិទ្ធិរបស់ពួកគេនឹងតែងតែជារបស់ពួកគេ។ ហើយបើវាមិនមែនជាកម្មសិទ្ធិរបស់គេទេ គេក៏ព្រមលែងដៃដោះលែង មិនចេះទៅដណ្ដើម ឬប្រជែងនោះឡើយ។
មនុស្សឆ្នាំច ចូលចិត្តដើរតាមធម្មជាតិ ដូច្នេះហើយក្នុងជីវិតពួកគេជាធម្មតាមិនប្រញាប់ប្រញាល់លើសអ្នកដទៃទេ មនុស្សទាំងនេះ ជាមនុស្សដែលតែងតែយល់ពីហេតុ និងផលបានយ៉ាងច្បាស់ មិនចេះទៅធ្វើបាប រករឿងឈ្លោះជាមួយអ្នកណាទេ។
ពួកគេតែងតែពេញចិត្តនឹងបច្ចុប្បន្ន ហើយមានអារម្មណ៍ថាពួកគេគ្រាន់តែត្រូវការព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់គោលបំណងដែលបានកំណត់តែប៉ុណ្ណោះ។
២. ឆ្នាំកុរ
អ្នកកើតឆ្នាំកុរ ជ្រើសរើសភាពអព្យាក្រឹតក្នុងគ្រប់កិច្ចការ។ ពួកគេមិនឈ្លោះជាមួយអ្នកណា ឬមានបញ្ហាធំដុំទេ។ ផ្ទុយទៅវិញ នៅក្បែរគេមានមនុស្សខ្ពង់ខ្ពស់ជាច្រើនត្រៀមខ្លួនជួយពេលមានបញ្ហា។
មនុស្សឆ្នាំជ្រូកចូលចិត្តជីវិតស្ងប់ស្ងាត់ មិនត្រូវការការតស៊ូប្រជែងចាញ់ឈ្នះឡើយ។ ដូច្នេះហើយជីវិតរបស់ពួកគេមានភាពសុខសាន្តជាខ្លាំង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើប្រឈមមុខនឹងជម្រើស ពួកគេតែងតែងឿងឆ្ងល់។
ដោយសារមិនចង់ប្រមាថអ្នកណា ជួនកាលមនុស្សឆ្នាំកុរ ក៏ត្រូវខកខានឱកាសល្អដែលប៉ះពាល់ដល់ផ្លូវនៃការរីកចម្រើន។ បើចង់បានគេគោរព មានពេលដែលជ្រូកត្រូវមានការសម្រេចចិត្តហើយមានយោបល់រៀងខ្លួន។
៣. ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំទន្សាយជឿថា មនុស្សកើតមកមានលេខកំណត់ទុកជាមុន ដូច្នេះទោះខំប្រឹងយ៉ាងណាក៏ត្រូវតែគោរពតាមការរៀបចំវាសនាដែរ។
ជាមួយនឹងគំនិតនេះ ទន្សាយកាន់តែមានភាពស្ងប់ស្ងាត់ មិនដែលចូលរួមក្នុងអ្វីដែលមិនពាក់ព័ន្ធជាមួយគាត់ឡើយ។ គេក៏មិនដែលគិតចង់ធ្វើបាបអ្នកដទៃដែរ។ ទោះជាអាជីវកម្មផ្ទាល់ខ្លួនក៏មិនសូវខ្នះខ្នែងដែរ តែតែងធ្វើតាមធម្មជាតិ។
អាកប្បកិរិយាស្ងប់ស្ងាត់នេះ បានធ្វើឱ្យជីវិតរបស់ទន្សាយបានឆ្លងកាត់យ៉ាងសុខសាន្ត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរឿងនេះនៅតែបន្តជារៀងរហូត ពួកគេអាចធ្លាក់ចូលទៅក្នុងភាពព្រងើយកន្តើយ គ្មានឆន្ទៈឈានទៅមុខ។ ជីវិតគឺគ្រាន់តែជាមធ្យមដោយមិនមានការអភិវឌ្ឍច្រើន៕
ប្រភព ៖ បរទេស / Knongsrok