មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ត្រូវបានហោរាសាស្ត្រទស្សន៍ទាយថា ជាមនុស្សដែលមានប្រាជ្ញាឈ្លាវៃ ចេះប្រើមាត់ដើម្បីរកលុយបានដោយងាយ។ មនុស្សទាំងនេះ មិនដែលបណ្ដោយឱ្យសំណាងរំលងហួសនោះឡើយ ។
១. ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំម្សាញ់ ជាមនុស្សដែលល្អឥតខ្ចោះ តែងតែពេញចិត្តនឹងជីវិតខ្លួនឯង មនុស្សឆ្នាំពស់ មិនមើលងាយខ្លួនឯងឡើយ ហើយតែងតែប្រឹងប្រែងពុះពាររកលុយជានិច្ច ព្រោះគេមិនចេះឱ្យខ្លួនឯងខ្វះខាតទេ។ ពួកគេតែងតែមានឆន្ទៈក្នុងការក្រោកឡើងក្នុងជីវិត ការតាំងចិត្តផ្លាស់ប្តូរជោគវាសនារបស់ពួកគេ និងទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងអាជីពរបស់ពួកគេ។
ដោយសារតែការនិយាយដ៏ប៉ិនប្រសប់ ទើបអ្នកកើតឆ្នាំម្សាញ់ត្រូវបានគេស្រឡាញ់ និងជួយជ្រោមជ្រែងពីមនុស្សជាច្រើនក្នុងពេលលំបាក។ ពួកគេមានទេពកោសល្យល្អក្នុងការរកលុយ ដូច្នេះពួកគេមិនដែលខ្វល់ខ្វាយអំពីហិរញ្ញវត្ថុទេ។
២. ឆ្នាំរកា
មនុស្សឆ្នាំមាន់កើតមកមានភាពរីកចម្រើន ឧស្សាហ៍ព្យាយាម និងតែងតែប្រាថ្នាចង់បានជីវិតដ៏សម្បូរបែប ដូច្នេះហើយពួកគេនឹងស្វែងរកឱកាសល្អៗជានិច្ច ដើម្បីសម្រេចបាននូវអ្វីដែលពួកគេចង់បាន។ ហោរាសាស្ត្រក៏បង្ហាញថា មាន់ក៏មានជំនាញ និងចេះមើលថែមនុស្សក្បែរខ្លួនផងដែរ ។
ក្នុងជីវិតមនុស្សកើតឆ្នាំរកា ច្រើនតែមិនកើតក្នុងត្រកូលអ្នកមានទេ តែមានសមត្ថភាពបង្កើតទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ នៅក្នុងជីវិតមនុស្សឆ្នាំនេះ មិនភ័យខ្លាចក្នុងការប្រឈមមុខនឹងការលំបាក និងឧបសគ្គនោះទេ ផ្ទុយទៅវិញវាមានភាពឆេវឆាវ ទោះបីជាអ្វីៗគ្រប់យ៉ាងដើម្បីទទួលបានភាពជោគជ័យដ៏ល្អឥតខ្ចោះក៏ដោយ។
៣. ឆ្នាំមមីរ
អ្នកកើតឆ្នាំមមីរ រាសីខ្ពស់ត្រដែត ចូលចិត្តនិយាយ និងពង្រីកទំនាក់ទំនង។ ពួកគេចូលចិត្តដំណើរផ្សងព្រេង និងរុករកទឹកដីថ្មី បង្កើតមិត្តថ្មីៗជាច្រើន។ ពួកគេមានទំនួលខុសត្រូវខ្ពស់ ហើយមិនចង់ពឹងផ្អែកលើនរណាម្នាក់ឡើយ។ គុណសម្បត្តិដ៏អស្ចារ្យទាំងនេះធ្វើឱ្យមនុស្សឆ្នាំសេះ កាន់តែមានប្រជាប្រិយភាព ជាពិសេសនៅក្នុងអាជីវកម្ម។ ក្នុងមុខជំនួញគេតែងតែទទួលបានការស្រលាញ់ពីថៅកែ ឬអតិថិជន។
៤. ឆ្នាំថោះ
អ្នកកើតឆ្នាំទន្សាយ មានចិត្តគំនិតសុភាពរាបសារ។ ពួកគេពូកែខាងសង្គម ចេះមើលថែអ្នកដទៃ និងពូកែរក្សាអាថ៌កំបាំង។ ពួកគេមានឆន្ទៈក្នុងការតស៊ូមតិដ៏រឹងមាំដែលមិនធ្វើឱ្យប៉ះពាល់អ្នកណាឡើយ។
សមត្ថភាពរបស់មនុស្សទាំងនេះ គឺស្ថិតនៅលើមាត់ ការនិយាយដ៏ប៉ិនប្រសប់របស់ពួកគេ ពួកគេតែងតែមានសំណាងឈ្នះកិច្ចសន្យាដែលរកប្រាក់ចំណេញបានលុយហូរចូលយ៉ាងច្រើនរាប់៕
(*) អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok