ភរិយាមានចរិតអាក្រក់ ៤ នេះ ធ្វើឲ្យប្តីមិនពេញចិត្ត រហូតចាកចេញគ្មានស្តាយស្រណោះឡើយ

យើងដឹងថា ក្នុងជីវិតមិនថាយើងធ្វើអ្វីក៏ដោយ យើងត្រូវយកចិត្តទុកដាក់លើវិធីសាស្រ្ត ក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ។ ហើយការគ្រប់គ្រងទំនាក់ទំនងមួយនេះ ក៏ទាមទារនូវវិធីសាស្រ្ត និងជំនាញផងដែរ មិនថាអ្នកចង់ឱ្យបុរសលួងលោមអ្នក ឬធ្វើឱ្យបុរសផ្លាស់ប្តូរចិត្តនោះទេ ស្ត្រីត្រូវយកចិត្តទុកដាក់ឲ្យបានល្អបំផុត។

១. ចង់ដឹងរឿងឯកជន តែងតែទាមទារតម្លាភាពពីស្វាមី

ក្រោយពេលរៀបការ ស្រ្តីគួរតែផ្តល់ភាពឯកជនខ្លះដល់ស្វាមី កុំសូវជីកឬសគល់ពេកត្រូវលាក់ទុកអាថ៍កំបាំងបន្តិចឱ្យគ្នាទៅវិញទៅមកក្នុងគ្រួសារ។ មួយវិញទៀត បើទោះបីជាអ្នកដឹងអាថ៌កំបាំងរួចហើយក៏ដោយ ក៏មិនត្រូវបើកបង្ហាញពេលដែរ ដើម្បីធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ គួរឱ្យចាប់អារម្មណ៍ខ្លាំង។ ប៉ុន្តែបើ​អ្នក​នៅតែ​ប្រព្រឹត្ត​ចំពោះ​ប្តី​​ដូចជា​អ្នក​ជាប់គុក នោះ​នៅថ្ងៃណាមួយប្តី​អាច​នឹង​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​អ្នក រហូត​ក្លាយជាការផិតក្បត់ជាក់ជាមិនខាន។

២. រើសអើងចំពោះសមាជិកគ្រួសាររបស់ស្វាមី និងមិនចង់ឱ្យស្វាមីទាក់ទងសមាជិកគ្រួសារខ្លួន

ស្ត្រីពេលខ្លះពិតជាគួរឱ្យអស់សំណើចណាស់ អាចស្រលាញ់ប្តីរហូតដល់អស់សង្ឃឹម និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្តី ប៉ុន្តែពេលទទួលបានការតបស្នងមកវិញ បែរប្រែជាមិនពេញចិត្ត ស្អប់ ថែមទាំងរើសអើងបងប្អូនខាងប្តីទៀតផង។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បើ​គ្មាន​ឪពុក​ម្តាយ​គាត់​ តើ​មាន​គាត់​យ៉ាង​ម៉េច​ទៅ មិន​ថា​ឪពុក​ម្តាយ​គាត់​អាក្រក់​ប៉ុណ្ណា​ទេ ពួកគាត់ជាអ្នក​​ផ្តល់​កំណើត​ឱ្យ​ហើយ​ចិញ្ចឹម​គាត់ដែរ​។

៣.មិនទុកមុខឲ្យស្វាមីនៅចំពោះមុខអ្នកខាងក្រៅ​

ស្ត្រីមួយចំនួនតែងតែចូលចិត្តសើចចំអកប្តីនៅមុខអ្នកខាងក្រៅ ហើយថែមទាំងបង្ហាញកំហុសនៅចំពោះមុខប្តី ត្រូវដឹងថា ស្ត្រីបែបនេះគឺជាស្ត្រីដែលល្ងង់បំផុតក្នុងលោក ព្រោះបើអ្នកមិនទុកមុខឲ្យប្តីនៅមុខអ្នកខាងក្រៅ មិនត្រឹមតែប្តីទេ ថែមទាំងធ្វើបាបខ្លួនឯងផងដែរ។ ដូច្នេះ ជាប្រពន្ធដែលមានប្រាជ្ញាទោះបីជាមានបញ្ហាអ្វីក៏ដោយ ប្រាកដជាទុកមុខឱ្យប្តីនៅចំពោះមុខអ្នកខាងក្រៅ ដោយសារដឹងថា ការធ្វើបែបនេះបានត្រឹមតែរុញប្តីឱ្យទៅកាន់តែឆ្ងាយមិនអាចត្រឡប់វិញបាន។

៤. ចូលចិត្តប្រៀបធៀបប្តីជាមួយបុរសដទៃ

មនុស្ស​ស្រី​តែង​តែ​ពិបាក​នឹង​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន។ ថ្វីត្បិតតែអាចមានបុរសសុភាពរាបសារចូលក្នុងជីវិត ក៏នៅតែមានអារម្មណ៍ច្រណែននឹងបុរសខ្ពស់សង្ហា និងបុរសដទៃដែលរកលុយបានច្រើនជាងប្តីខ្លួន។ ប៉ុន្តែ​តើ​ស្ត្រីមាន​ដឹង​ទេ មនុស្ស​មិន​មែន​ជា​កម្មវត្ថុ​ទេ ប្រាកដណាស់ គាត់នឹងអាក់អន់ចិត្តខ្លាំង នៅពេលដែលអ្នកតែងតែប្រៀបធៀបគាត់ជាមួយអ្នកដទៃ។

ប្រភព៖ បរទេស