ឆាប់ៗនេះអ្នកនឹងជួប “មេរៀនជីវិត” បែបណា? បើកសន្លឹកបៀមួយភ្លាមទៅ ដើម្បីជួបវិធីយកឈ្នះឧបសគ្គតូចធំឲ្យបាន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថា ឆាប់ៗនេះអ្នកនឹងជួបមេរៀនជីវិតបែបណា? ហើយផ្លូវដោះស្រាយគឺជាអ្វី?

Picsart_22 05 10_09 00 52 447

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

Picsart_22 05 10_09 03 29 781

សន្លឹកបៀទី1៖ អ្នកមានទំនោរត្រូវតែមានការអត់ធ្មត់ខ្លាំងចំពោះពាក្យសម្ដី ឬអាកប្បកិរិយារបស់មនុស្សមួយចំនួន ដែលអាចធ្វើឱ្យអ្នកខកចិត្ត ឬធ្វើឱ្យអ្នកខូចចិត្តចំពោះអ្វីដែលអ្នកចង់ធ្វើ ប៉ុន្តែវាជាមេរៀនជីវិតដែលធ្វើឱ្យអ្នកកាន់តែមាននឹងធឹង និងកាន់តែជឿជាក់បន្ទាប់ពីឆ្លងកាត់វាបាន ដូច្នេះប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាដែលកើតឡើងដដែលៗជាមួយនឹងពាក្យរបស់មនុស្សដែលរារាំងអ្នក សូមកុំចុះចាញ់ អ្នកត្រូវធ្វើឲ្យគេមើលឃើញថាអ្នកអាចធ្វើបាន ។

សន្លឹកបៀទៅ2៖ ទាក់ទងនឹងរឿងហិរញ្ញវត្ថុ ហាក់បីដូចជាឆ្នាំនេះ អ្នកនឹងត្រូវជួប​មេរៀនជីវិតលើមុខវិជ្ជាចំណូលចំណាយពេញមួយឆ្នាំ មិនថាជាការចំណាយផ្ទាល់ខ្លួន ការចំណាយក្នុងគ្រួសារ ការចំណាយដែលចូលមកច្រើនធ្វើឱ្យអ្នកឈឺក្បាល ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមានដំណោះស្រាយ ដោយសារតែអ្នកនៅតែមានមនុស្សនៅជុំវិញខ្លួនជួយស្វែងរកឱកាសដល់អ្នក ដើម្បីបំប្លែងចំណេះដឹងដែលអ្នកមានទៅជាឱកាសរកលុយមកវិញ ។

សន្លឹកបៀទី 3៖ ទាក់ទងនឹងរឿងស្នេហា សម្រាប់អ្នកនៅមិនទាន់រៀបការ អ្នកនឹងត្រូវជួបមេរៀនជីវិតពីការមើលឃើញ ថាតើអ្នកអាចទុកចិត្តនរណាម្នាក់បានគ្រប់គ្រាន់ក្នុងការត្រកងទំនាក់ទំនងនេះបានដែរឬទេ? មិនថាជាការប្រយុទ្ធជាមួយបេះដូងដើម្បីត្រលប់មកស្រឡាញ់ម្តងទៀត ឬឈ្លោះជាមួយក្រសែភ្នែករបស់មនុស្សជុំវិញខ្លួនដែលអាចមិនចុះសម្រុងប៉ុន្មាននឹងគូស្នេហ៍របស់អ្នក​ វាអាច​នឹង​មាន​បញ្ហា​ធំ​ណាស់ ជាពិសេស​រឿង​ធ្វើ​អ្វីមួយ​ហើយ​មិន​ប្រាប់​គ្នា​ ប៉ុន្តែ​បន្ទាប់ពីអ្នក​ដឹង​ការ​ពិត​​ហើយ តើ​អ្នក​នឹង​នៅ​តែ​អាច​យក​វា​បាន ឬ​អ្នក​នឹង​ដើរចេញ? នោះហើយជាមេរៀនរបស់អ្នក ។

សន្លឹកបៀទី4៖ ទាក់ទងនឹងក្តីសង្ឃឹម សូមកុំរំពឹងលើក្តីស្រមៃពេក ព្រោះថាឆ្នាំនេះនៅពេលអ្នករំពឹងលើអ្វីមួយ វានឹងមិនប្រែក្លាយដូចដែលអ្នកបានគិតនោះទេ ផ្ទុយទៅវិញអ្វីដែលអ្នកមិនបានរំពឹងទាល់តែសោះ បែរជាទទួលបានលទ្ធផលល្អលើសពីការស្មានទុក ហើយពិតណាស់ឆ្នាំនេះ អ្វីៗនឹងឡើងចុះៗ អ្នកត្រូវរៀនសម្របខ្លួន ព្រោះពេលកំពុងជួបសំណាងល្អ វាក៏អាចមានសំណាង​មិនល្អ​ជ្រៀតជ្រែកចូលបានដែរ នេះ​ជា​និយមន័យ​នៃ​ឆ្នាំ​របស់​អ្នក ដូច្នេះ​កុំ​រំពឹង​លើក្តីសង្ឃឹមខ្លាំងពេកត្រូវជឿលើភាពជាក់ស្តែង ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok