១០-១៥ ឧសភា អ្នក​កើត​ឆ្នាំ ៣ មាន​ទេវតា​ទ្រព្យ​មក​ប្រោស​ អស់​កង្វល់​រឿង​លុយកាក់

នៅ​រយៈ​ពេល ៥ ​ថ្ងៃ​ខាងមុខ ចន្លោះថ្ងៃទី ១០ ដល់ ១៥ ឧសភា សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នឹង​ទទួល​បាន​សំណាង​ បាន​លាភ ដែល​អាច​ជួយ​ឲ្យ​ពួក​គេ​ឆ្លង​ផុត​អស់​បញ្ហា​លុយកាក់ ហើយ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ត្រលប់​មក​វិញ៖

អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

Ceeb821f3dc7427f9b2aacc041219dd2

ជា​មនុស្ស​ដែល​មាន​ចរិត​ស្មោះត្រង់ តែងតែ​ឧស្សាហ៍​ព្យាយាម​ស្វែងរក​ឱកាស​ក្លាយ​ជា​អ្នក​មាន​ជានិច្ច។ រយៈ​ពេល​កន្លង​មក​នេះ ពួក​គេ​បាន​ប្រឈម​បញ្ហា​លំបាក​ច្រើន​ហើយ តែ​មិន​អី​ទេ កំឡុងសប្តាហ៍ថ្មីនេះ នឹង​អាច​ផ្លាស់ប្តូរ​ជីវិត​អ្នក​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន។

ប្រៀប​ដូច​ត្រូវ​រង្វាន់​ធ្លាក់​ពី​លើ​មេឃ​ អ្នក​កើត​ឆ្នាំ​ច នឹង​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ឈាន​ទៅ​ចំណុច​ខ្ពស់​មួយ​យ៉ាង​ឆាប់​រហ័ស ជា​ពិសេស​គឺ​ផ្នែក​ទ្រព្យ ដែល​មក​ផ្ទួនៗ​ដូច​គេ​ប្រោស នាំ​ឲ្យ​មាន​លុយ​ធ្លាក់​ចូល​ហោប៉ៅ​ច្រើន ដែល​អ្នក​លែង​ខ្វល់ខ្វាយ​រឿង​លុយ​កាក់​ត​ទៅ​ទៀត​ហើយ។

អ្នក​កើត​ឆ្នាំ​ម្សាញ់ (ពស់)

Ice_screenshot_20220509 141159

មនុស្ស​ដែល​កើត​ឆ្នាំ​ពស់ រមែង​ជា​មនុស្ស​ពោរពេញ​ដោយ​ទេពកោសល្យ និង​ឈ្លាសវៃ ហើយ​តែងតែ​ព្យាយាម​រក​វិធី​បំពេញ​ចន្លោះ​ជីវិត​របស់​ពួក​គេ។ មនុស្ស​នេះ​មិន​ងាយ​ចុះចាញ់​នឹង​វាសនា​នោះ​ទេ ទោះ​ជួប​រឿង​លំបាក​ច្រើន​ប៉ុណ្ណា ក៏​ពួក​គេ​មិន​រុញរា​នឹង​បន្ត​ដំណើរការ​ទៅ​មុខ​នោះ​ដែរ។

ដោយឡែក​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​សីហា អ្នក​កើត​ឆ្នាំ​ពស់ នឹង​មាន​គេ​តាម​ថែ​រក្សា ដូច​ទេវតា​ផ្នែក​ទ្រព្យ​មក​តាម​ក្បែរ ដង្ហែ​ទ្រព្យ​យក​មក​ឲ្យ​ពួក​គេ ដែល​មាន​លទ្ធភាព​អាច​ប្តូរ​ផ្ទះ ប្តូរ​ឡាន​ថ្មី​ទៀត​ផង។

អ្នក​កើត​ឆ្នាំ​ថោះ (ទន្សាយ)

Ice_screenshot_20220509 141225

អ្នក​កើត​ឆ្នាំ​ថោះ ជា​មនុស្ស​ចូលចិត្ត​ជួយ​យក​អាសា​អ្នក​ដទៃ ហេតុ​នេះ​ហើយ​ពួក​គេ​រមែង​ជួប​សំណាង​ច្រើន​ជាង​គ្រោះ។ នៅ​ក្នុង​ខែឧសភា​នេះ តាម​ពិត​ទៅ​អ្នក​កើត​ឆ្នាំ​ថោះ មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ច្រើន​ហើយ តែ​ចំពាក់កណ្តាលខែ​គឺ​កាន់​តែ​ឡើង​ខ្ពស់​ត្រដែត​ថែម​ទៀត។

ពួក​គេ​បើ​កាន់​ជំនួញ​ក្នុង​ដៃ នឹង​ទទួល​បាន​លាភ​ធំ ហើយ​បើ​កំពុង​បម្រើ​អាជីព​ការងារ​ណា​មួយ នឹង​មាន​ថ្នាក់​លើ​ចាប់​អារម្មណ៍​ពី​សមត្ថភាព ហើយ​គិតគូរ​ផ្តល់​ប្រយោជន៍​បន្ថែម​ឲ្យ។ និយាយ​ពី​រឿងរ៉ាវ​ស្នេហា អាច​ជា​ដល់​វេលា​ជួប​គូ​ពិត​ក្នុង​ជីវិត​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក