តើអ្នកនឹងជួប “រឿងភ្ញាក់ផ្អើល” អ្វីនៅពាក់កណ្តាលឆ្នាំនេះ? អាចមានការផ្លាស់ប្តូរស្ទើរ 360 ដឺក្រេ

ចាប់តាំងពីបើកទំព័រឆ្នាំថ្មីមក តើអ្នកចង់ដឹងទេថាពាក់កណ្តាលនៃឆ្នាំនឹងជួបអ្វីខ្លះ? ម្ល៉ោះហើយគេហទំព័រ Knongsrok ​សូម​បើក​ហោរាសាស្ត្រ​ស្តី​ពី "​រឿង​ភ្ញាក់ផ្អើល​" ដែល​អ្នក​នឹង​បាន​ជួប​សម្រាប់​ឆ្នាំ​នេះ តោះទៅបើកបៀទាយទាំងអស់គ្នា។

Picsart_22 05 09_13 07 16 446

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

សន្លឹកបៀទី1៖ ជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរ វាជាការផ្លាស់ប្តូរទៅកាន់តែប្រសើរឡើង រឿងចាស់ដែលអ្នកធ្លាប់បានជួបកាលពីមុន និងត្រូវបានដោះស្រាយ ធ្វើឲ្យអ្នកនឹងមានការចាប់ផ្តើមថ្មីៗកើតឡើង សម្រាប់អ្នក​ដែល​ប្រកប​របរ​រកស៊ី​តាំងពីដើមមក ពាក់កណ្តាលឆ្នាំ​នេះ​នឹងមាន​ឱកាសថ្មីៗ គម្រោងថ្មីៗ ឬគំរូលក់ថ្មីៗ ថែមមានឱកាសមានដៃគូថ្មីធ្វើពាណិជ្ជកម្មក្រៅស្រុក ឬក្រៅប្រទេស វាជាការបោះចោលស្ទីលលក់ចាស់ៗទៅរកអ្វីដែលថ្មី ពាក់កណ្តាលឆ្នាំនេះអ្នកនឹងមានភាពច្នៃប្រឌិតក្នុងវិស័យជាច្រើន ដែលអាចធ្វើឲ្យអ្នកឡើងផុតពីអណ្តូងបាន ។

សន្លឹកបៀទី2៖ រឿងភ្ញាក់ផ្អើលដ៏ធំបំផុតរបស់អ្នកគឺការងារនិងលុយកាក់ សម្រាប់អ្នកណាដែលកំពុងរង់ចាំឱកាសការងារ ឬផ្លាស់ប្តូរការងារ នឹងមានឱកាសបានសម្ភាសន៍ជាប់ទទួលបាន​ការងារ​ដែល​ល្អ​ជាង​មុន ដែលវាអាចរកលុយបានច្រើន។ សម្រាប់អ្នកមានគម្រោងពង្រីកអាជីវកម្ម អ្នកនឹងជួបការងារជាក្រុមល្អណាស់ អ្នកនឹងជួបមិត្តរួមការងារឬដៃគូអាជីវកម្មល្អ មានការគិតទៅឆ្ពោះមុខ ធ្វើការច្បាស់លាស់ ហ្មត់ចត់ អាចកែខៃបានរាល់ចំណុចខ្វះខាត និយាយសរុបសេចក្តីមកឆ្នាំនេះជាឆ្នាំមាសឆ្នាំពេជ្ររបស់អ្នកហើយ ។

សន្លឹកបៀទី3៖ រឿង​អតីតកាល​វា​ដល់​ពេល​ចប់​ហើយ ចាប់តាំងពីបើកទំព័រឆ្នាំថ្មីមកអ្នកនឹង​មាន​រឿង​ភ្ញាក់ផ្អើល​ពីរ​យ៉ាង គឺ​រឿង​ការកើត​និង​ការ​ចាក​ចេញ សម្រាប់នរណា​ខ្លះ​ដែលសង្ឃឹម​ថា​នឹង​មាន​កូន​នៅ​ឆ្នាំ​នេះ? អាចមានឱកាសមានផ្ទៃពោះ ឬអ្នកដែលប៉ងបង្កើតរបរថ្មីអាចនឹងបង្កើតបាន តែវានឹងមក​ដោះដូរជាមួយ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​នឹង​ត្រូវបាត់បង់ អ្នក​អាច​នឹង​ទទួល​បាន​ដំណឹង​នៃ​ការបាត់បង់មួយ អាចជារបស់របរទ្រព្យសម្បតិ្ត មិនមែនត្រឹមតែមនុស្សនោះទេ វាអាចជាការចាកចេញពីអាជីវកម្មដែលបានបង្កើតឡើងជាយូរមកហើយ ឬការចាកចេញរបស់មិត្តរួមការងារដែលធ្លាប់នៅជាមួយគ្នា ឬប្រហែលជាការចាកចេញនូវអ្វីដែលអ្នកស្រលាញ់ដូចជា សត្វចិញ្ចឹម ឬអ្នកដែលខំប្រឹងរៀនមកជាច្រើនឆ្នាំ ទីបំផុតក៏បានបញ្ចប់ការសិក្សានៅឆ្នាំនេះ ហើយវាជាឆ្នាំដ៏ល្អសម្រាប់អ្នកដែលចង់សិក្សាផ្នែកវេជ្ជសាស្ត្រ សិក្សានៅបរទេសផ្នែកវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រផងដែរ។

សន្លឹកបៀទី4៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ្នកគឺអ្នកមានឱកាសទទួលបានមរតកវាជាចំនួនដ៏ច្រើនគួរសម អ្នកនឹងនាំយកមរតកនេះទៅបណ្តាក់ទុកបន្ត ឬបានមកពីអាជីវកម្មគ្រួសារ ដែលអ្នកត្រូវតែកែប្រែគំនិតបង្កើតបទពិសោធន៍អាជីវកម្មថ្មីៗធ្វើឱ្យវាប្រសើរជាងមុន តែប្រសិនបើមានរឿងសោកសៅ ប្រហែលជាមានចាស់ទុំក្នុងផ្ទះមានជំងឺប្រចាំកាយ ឆ្នាំនេះប្រហែលជាត្រូវនាំគាត់ទៅពិនិត្យសុខភាពជាប្រចាំ អាចត្រូវមានការសារ៉េប្រាក់កាសទុកក្នុងករណី​បន្ទាន់ ។ ម៉្យាងទៀតបើនិយាយពីអ្នកវិញអាចមានគម្រោងសម្រាប់ការវះកាត់កែសម្រស់បន្តិចបន្តួចដែរ ជាការវះកាត់ឲ្យខ្លួនមើលទៅប្រសើរជាងមុន និយាយទៅឆ្នាំនេះរូបអ្នកទាំងស្អាត ទាំងរកលុយបានទៀតផង ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok