តាមរយៈថ្មវេទមន្តទាំង ៦ ដូចបង្ហាញក្នុងរូប តើអ្នកចាប់អារម្មណ៍នឹងជ្រើសយកថ្មណាមួយជាងគេ? ជាមួយនឹងចម្លើយរបស់អ្នក អាចបង្ហាញឲ្យអ្នកដឹង ថានៅសប្តាហ៍ទី ២ នៃខែឧសភា ខាងមុខនេះ ជីវិតអ្នកនឹងត្រូវជួបរឿងបែបណាខ្លះ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោម៖
ថ្មវេទមន្តទី ១
វាជារឿងល្អ ៥០ អាក្រក់ ៥០។ អាក្រក់ចង់បង្ហាញមកថា អ្វីដែលអ្នកកំពុងធ្វើហាក់គ្មានគោលដៅច្បាស់លាស់ទាល់តែសោះ នាំឲ្យពេលខ្លះ វាមើលទៅដូចជាទង្វើឆោតល្ងង់ ដែលអ្នកគួរតែផ្លាស់ប្តូរ។
ល្អ ៥០ គឺអព្ភូតហេតុដ៏អស្ចារ្យមួយនឹងកើតឡើង ចូលមកក្នុងជីវិតអ្នកនៅពេលដ៏ខ្លីខាងមុខ ដោយវាអាចពាក់ព័ន្ធនឹងផ្នែកទ្រព្យ ដ្បិតបើផ្លូវដែលអ្នកជ្រើសកន្លងមកវាមិនបង្ហាញផ្លែផ្កាជាដុំកំភួន តែចៃដន្យនៃសំណាងក៏នឹងរំកិលចូលមកដល់នៅពេលខាងមុខបន្តិចដែរ។
ថ្មវេទមន្តទី ២
សុបិន្តមួយក្នុងចំណោមសុបិន្តជាច្រើនរបស់អ្នក នឹងក្លាយជាការពិត ដូចវេទមន្តគេជប់។ គ្រាន់តែរក្សាភាពស្ងៀមស្ងាត់ ពេលបានអ្វីដែលចេញមកពីលាភសំណាង ក៏កុំបើកចំហខ្លាំងពេក ព្រោះមិនប្រាកដថាមនុស្សរាល់គ្នានៅក្បែរអ្នក គេរីករាយនឹងឃើញអ្នកជោគជ័យ មានបាននោះទេ។
ថ្មវេទមន្តទី ៣
មិនថាការបោះជំហានធំ ឬតូច នៅពេលឆាប់ៗខាងមុខ អ្នកនឹងឃើញផ្លែផ្កាកើតជាជោគជ័យ។ អំណាចថាមពលទាំងឡាយនឹងប្រមូលផ្ដុំមកនៅក្បែរខ្លួនអ្នក ដោយនឹងមានគេគោរពស្រលាញ់ច្រើន ពោលហាក់ដូចមានអ្វីទាក់ទាញឲ្យគេមកដើរតាមអ្នកជាច្រើននៅពេលខាងមុខ។
ថ្មវេទមន្តទី ៤
ត្រូវចាំថា ប្រសិនអ្នកចង់សម្រេចការងារធំ អ្នកត្រូវរៀនដាក់ចិត្តមើលឃើញគ្រប់ជ្រុងល្អិតល្អន់ទាំងអស់។ បរាជ័យកន្លងមក ក៏ដោយសារអ្នកចន្លោះប្រហោងនៃចំណុចចាប់ផ្តើមតូចៗពីដំបូងនោះហើយ។
ពេលខាងមុខ វាដូចជាមានជំនួយការផ្លូវចិត្ត មកប្រែការគិត ផ្លាស់ប្តូរការយល់ឃើញ នាំឲ្យអ្នកទទួលបានជោគជ័យក្នុងអាជីពការងារ ការរកស៊ី ហើយក៏មានកាដូខ្លះកើតឡើងសម្រាប់ខ្លួនឯងផងដែរ។
ថ្មវេទមន្តទី ៥
មានមនុស្សជាច្រើនដែលនៅជុំវិញអ្នក គេបើកចិត្តនឹងជួយអ្នក ជួយផ្តល់យោបល់ល្អៗដល់អ្នក តែអ្នកខ្លួនឯងផ្ទាល់ទេ ដែលគិតថា គេធ្វើដោយសម្លឹងឃើញប្រយោជន៍ នាំឲ្យបាត់បង់ទឹកចិត្តដ៏មានតម្លៃពិតរបស់គេ។
ចូរបើកបេះដូងឲ្យទូលាយ ពេលខាងមុខនេះ មនុស្សដែលអ្នកធ្លាប់ស្គាល់ពីមុន គេនឹងរំលេចវត្តមានជាថ្មីមកកាន់ជីវិតអ្នក ហើយមិនថាជាសាច់ញាតិ ឬមិត្តភក្តិក្តី គេក៏អាចជានឹងនាំលាភសម្រាប់អ្នកផងដែរ។
ថ្មវេទមន្តទី ៦
ជោគវាសនារបស់អ្នក ហាក់វិលមកដល់ចំណុចនៃភាពល្អប្រសើរសារជាថ្មី។ ពេលវេលាខាងមុខ ជាពេលល្អក្នុងការបង្ហាញសមត្ថភាព និងទេពកោសល្យទៅកាន់មនុស្សជុំវិញខ្លួន ជាពេលទាញទ្រព្យ ទាញចំណូល ដែលអ្នកមិនគួររំលង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក