ជ្រើសរើសបន្តោងព្រះមួយ ដើម្បី​ដឹង​ថា តើមាន​អ្វី​កំពុង​រង់ចាំ​អ្នក​នៅ​សប្តាហ៍ថ្មី?

រូបភាព​ទាំង ៤ ខាង​លើ​សុទ្ធសឹងជាបន្តោងព្រះ ដែលមានអត្ថន័យផ្សេងពីគ្នា ចុះ​សម្រាប់​អ្នក តើ​ពេញចិត្ត​រូបភាព​មួយ​ណា​ជាង​គេ? តាម​រយៈ​ចម្លើយ​របស់​អ្នក​ យើង​អាច​ទស្សន៍ទាយ​ដឹង​ពី​រឿង​ដែល​នឹង​កើត​ឡើង​ទៅ​លើ​អ្នក​នៅ​កំឡុងសប្តាហ៍ថ្មីខាងមុខ៖

បន្តោងព្រះទី ១

នៅ​ពេល​ខាង​មុខ អ្នក​អាច​ជា​នឹង​ជួប​មនុស្ស​ថ្មី​មក​ក្នុង​ជីវិត ហើយ​គេ​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​ជា​ច្រើន​សម្រាប់​អ្នក និង​នាំ​ឲ្យ​អ្នក​មើល​ឃើញ​ពិភពលោក​នេះ​កាន់​តែ​ធំ​ជាង​មុន​បន្ថែម​ទៀត។ អ្នក​ក៏​ប្រហែល​ជា​នឹង​ឃើញ​ទិសដៅ​ថ្មី​នៃ​ជីវិត​ផង​ដែរ តែ​កំឡុង​ការ​ផ្លាស់ប្តូរ​នោះ ក៏​ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​វា​ជា​លើក​ទី ១ សម្រាប់​អ្នក។

បន្តោងព្រះទី ២

263g1o1zyrqnb

អ្នក​មាន​អារម្មណ៍​ថា​ កម្លាំង​កាយ​និង​ចិត្ត​ហាក់​មាន​ភាព​ស្ទុះ​ខ្លាំង​ជាង​មុន​នៅ​ពេល​ខាង​មុខ ដោយ​មិន​ច្បាស់​ថា ទទួល​ឥទ្ធិពល​នោះ​ចេញ​ពី​ណា​ឡើយ តែ​ត្រឹម​ដឹង​ វា​គឺ​ជា​អារម្មណ៍​អស្ចារ្យ​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​រឿងរ៉ាវ​ល្អៗ​ជា​ច្រើន​បន្ថែម​នៅ​ពេល​ខាង​មុខ។

ជាង​នេះ​អ្នក​ក៏​នឹង​បាន​ភ្លក់​នូវ​បទពិសោធន៍​ថ្មី ជួប​មនុស្ស​ថ្មី ប្រៀប​បាន​នឹង​ពិភពលោក​ដ៏​ថ្មី​ស្រឡាង​មួយ​ផ្សេង​ទៀត​សម្រាប់​អ្នក​អ៊ីចឹង។

បន្តោងព្រះទី ៣

រឿងរ៉ាវ​ស្នេហា​ផ្អែមល្ហែម​កំពុង​រង់ចាំ​អ្នក​នៅ​ពេល​ខាង​មុខ។ ជីវិត​នៅ​លីវ​របស់​អ្នក​នឹង​បាន​ដល់​គូ​ហើយ តែ​បើ​អ្នក​កំពុង​មាន​គូ​ហើយ​ស្នេហា​អ្នក​នឹង​កាន់​តែ​ល្អូកល្អិន​បន្ថែម​មួយ​កម្រិត​ទៀត។

អ្នក​នឹង​មាន​អារម្មណ៍​ដូច​ស្ថិត​នៅ​ពេលវេលា​ក្រេបទឹកឃ្មុំ ទោះ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ តែ​អារម្មណ៍​ជាមួយ​ដៃគូ​អ្នក​ពេល​ខាង​មុខ​នេះ គឺ​ល្អ​ប្រសើរ​ច្រើន។

បន្តោងព្រះទី ៤

វា​ជា​ពេលវេលា​ជោគជ័យ​សម្រាប់​អ្នក​នៅ​ពេល​ខាង​មុខ អាច​ថា​បំណង​ប្រាថ្នា​មួយ​ចំនួន នឹង​ក្លាយ​ជា​ផ្លែផ្កា​លេចចេញ​មក​ហើយ។

ក្នុង​ស្ថានភាព​លំបាក​កាល​ពី​មុន នឹង​ត្រូវ​បាន​រំលង​ហួស តែ​ត្រូវ​ចាំ​អ្នក​អាច​នឹង​ជួប​ការ​ប្រកួតប្រជែង​ខ្លះៗ​ដែរ ហើយ​វា​ជា​ការងារ​សំខាន់​ដែល​អ្នក​ត្រូវ​តែ​ឆ្លង​កាត់ កុំ​ខ្លាច​ហើយ​រុញរា​ចង់​បោះ​ជំហាន​ថយ​ក្រោយ ត្រូវ​តែ​ទៅ​មុខ​ជានិច្ច ព្រោះ​បើ​ក្រឡេក​ទៅ​ក្រោយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ច្រើន​ជាង​បញ្ហា​ខាង​មុខ​ទ្វេដង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក