សប្ដាហ៍​ថ្មី ៩-១៥ ឧសភា តាម​ជើង​លេខ​ម្ចាស់​ឆ្នាំ​ ៣ នឹង​មាន​រាសី​ខ្ពស់ត្រដែត ជ្រែក​អស់​គ្រោះ

ពាក់កណ្តាលនៃទំព័រទី ៥ ប្រចាំឆ្នាំ ២០២២ បាននឹងឈានចូលមកដល់ហើយ ដោយឡែកតាមហោរាសាស្រ្តបានទស្សន៍ទាយនៅជោគជតារាសីឆ្នាំទាំង ៣ ដែលនឹងងើបខ្ពស់នៅចន្លោះសប្តាហ៍ថ្មី រាប់ពីថ្ងៃទី ០៩ ដល់ ១៥ ឧសភាខាងមុខនេះ។ តើមានឆ្នាំរបស់អ្នកដែរឬទេ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោមទាំងអស់គ្នា៖

អ្នកកើតឆ្នាំខាល - ខ្លា

1

មនុស្សដែលកើតឆ្នាំខាល ច្រើនតែជាមនុស្សមានភាពក្លាហាន និងមានទំនុកចិត្ត។ នៅពេលដែលពួកគេចង់បានអ្វីមួយ គឺពួកគេនឹងខិតខំប្រឹងប្រែងមិនខ្ជិលច្រអូសឡើយ ហើយធ្វើវាអស់ពីសមត្ថភាពដើម្បីឆ្ពោះទៅគោលដៅ។

សូមអរគុណដល់ផ្កាយនាំសំណាងដែលកើតមាននៅពាក់កណ្តាលខែឧសភានេះ នឹងជួយឲ្យអ្នកកើតឆ្នាំខាល មានជីវិតរលូនជាងពេលមុនៗ។ ពួកគេនឹងទទួលបានលាភពីមនុស្សជុំវិញខ្លួន ដែលមានគេជួយលើកជួយជំរុញឲ្យឈានទៅចំណុចខ្ពស់មួយកម្រិតទៀត។ នៅសប្តាហ៍ថ្មីនេះ អ្នកខិតខំតែបន្តិច ក៏អាចទទួលបានចំណូលច្រើនសន្ធឹកត្រលប់មកវិញដែរ។

អ្នកកើតឆ្នាំថោះ - ទន្សាយ

2

មនុស្សកើតឆ្នាំថោះ ជាមនុស្សដែលមានភាពចចេសរឹងរូសបន្តិច ពោលមិនងាយចុះចាញ់នឹងអ្នកដទៃ។ នោះហើយជាមូលហេតុដែលជំរុញឲ្យពួកគេបំបោលមិនបោះបង់ក្នុងអាជីពការងារ ហើយតែងតែមានភាពរីកចម្រើនច្រើនជាងបរាជ័យ។

កាលវិភាគនាំលាភក៏ចូលមកដល់សម្រាប់អ្នកកើតឆ្នាំថោះ​ នៅសប្តាហ៍ថ្មីនេះ ដោយឱកាសថ្មីនឹងបើកចំហរង់ចាំអ្នក ក្នុងការបង្កើតប្រាក់ចំណូលបន្ថែមទៀត ពោលអាចតាមរយៈការឡើងឋានៈ ឬបានផលចំណេញខ្ពស់ណាមួយពីការរកស៊ី។

ប៉ុន្តែអ្នកត្រូវចាំថា អ្នកមិនអាចចៀសពីការច្រណែនរបស់មនុស្សទាំងឡាយនៅជុំវិញខ្លួនបានឡើយ អ៊ីចឹងកុំទោរទន់ ឬខូចចិត្តដោយសារពាក្យសម្តី ឬសកម្មភាពមួយចំនួនរបស់គេឲ្យសោះ។

អ្នកកើតឆ្នាំម្សាញ់ - ពស់

3

ជាមនុស្សដែលច្រើនតែបានជួបដៃគូល្អៗក្នុងជីវិត ទាំងអាជីពការងារ ស្នេហា និងទំនាក់ទំនងរកស៊ីទូទៅ សម្រាប់អ្នកកើតឆ្នាំពស់។

លាភសំណាងរបស់អ្នកកើតឆ្នាំពស់ក៏បានរំកិលចូលមកដល់ដែរនៅខែពាក់កណ្តាលខែឧសភានេះ ហើយបញ្ហាដែលបានកើតឡើងកន្លងមក នឹងមិនចាំបាច់ដោះស្រាយដោយខ្លួនឯងទេ ពោលនឹងមានគេមកចាំជួយ ហើយគេនោះហើយជាអ្នកនាំសំណាងដល់អ្នក៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក