មនុស្សស្រីមាន ​៥​ ចំណុច​នេះ​ ជីវិតរស់នៅ​សម្បូរ​សប្បាយ​ សុភមង្គលពេញ​មួយ​ជីវិត

ប្រសិនបើអ្នកមានសូម្បីតែ ១ ចំណុចក្នុងចំណោមទាំង ៥ ចំណុចនេះ សូមអបអរសាទរ អ្នកប្រាកដជានឹងមានជីវិតដ៏សម្បូរបែប និងសប្បាយរីករាយពេញមួយជីវិតរបស់អ្នក។

1. គម្លាតចិញ្ចើម និងភ្នែកស៊ីគ្នាល្មម

Net Tuong Phu Nu Giau Sang 1439

ចម្ងាយគម្លាតរវាងភ្នែក និងចិញ្ចើមត្រូវបានគេហៅថា អ័ក្សនៃភ្នែក។ បើ​ចំណុចនេះទូលាយ​គ្មាន​ស្លាកស្នាម ឬ​ប្រជ្រុយ​ទេ នោះ​សំណាង​របស់​បុគ្គល​នេះ​ល្អ​ណាស់ ។ ជារឿយៗ ស្ត្រីដែលមានចិញ្ចើមធំទូលាយ កើតក្នុងគ្រួសារអ្នកមាន ហើយធំឡើងទទួលបានមរតកពីគ្រួសារ។

2. ចង្អូរមាត់វែងល្មម និងជ្រៅ

ចង្អូរមាត់រាងវែងពី​ច្រមុះ​ទៅចុះមកកាន់​បបូរមាត់​​ ភាគច្រើនជាស្ត្រីដែលមានចិត្តសប្បុរស មានភាពច្បាស់លាស់ គឺជាកូនកតញ្ញូ។ ក្រោយ​ពីរៀបការ​រួច កូន​ៗ​ក៏​មាន​ភាព​ឆ្លាត​វៃ និង​មាន​គុណ​ចំពោះ​ឪពុក​ម្តាយ​ជា​ខ្លាំង។ នៅពេលអនាគតពួកគេងាយស្រួលក្នុងការទទួលបានភាពជោគជ័យ។

ជាទូទៅ ស្ត្រី​ចង្អូរមាត់វែងល្មម និងជ្រៅជាស្រ្តីដែលមានបញ្ញាឆ្លាតវៃ ច្បាស់លាស់ មាន​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​រីករាយ។

3. ចិញ្ចើមស្អាត

Net Tuong Phu Nu Giau Sang 1440

មនុស្សមានជំនឿថាស្រ្តីដែលមានចិញ្ចើមស្អាតមានជីវិតគ្រួសារពោរពេញដោយភាពកក់ក្តៅ ទទួលបានការស្រឡាញ់រាប់អានពីមិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ក៏​មាន​ភាព​កក់ក្ដៅ និង​សប្បាយ​ចិត្ត​ដែរ ព្រោះ​ត្រូវ​បាន​ស្វាមី​យក​ចិត្ត​ទុក​ដាក់។ ពេល​ចាស់​ទៅ​មាន​ទ្រព្យ​សម្បត្តិ សុខភាព​ល្អ ហើយ​ត្រូវ​បានមើល​ថែ​ពី​កូនចៅបានយ៉ាងល្អ។

4. ភ្នែកធំ ហើយស និងខ្មៅ ដាច់ពីគ្នាយ៉ាងច្បាស់

ស្ត្រីដែលមានភ្នែកធំៗ ស និងខ្មៅ ដាច់ពីគ្នាយ៉ាងច្បាស់ ជារឿយៗមានភាពទាក់ទាញខ្លាំងចំពោះមនុស្សប្រុស។ ស្ត្រីទាំងនេះត្រូវបានគេនិយាយថាជានារីថ្លៃថ្នូរ។ ស្ត្រីទាំងនេះឆ្លាតវៃ មានគំនិត និងតែងតែរក្សាភាពថ្លៃថ្នូររបស់ពួកគេ។

ក្នុង​ជីវិតអាពាហ៍ពិពាហ៍ ពួកគេ​ក៏​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​រៀបការ​ជាមួយ​ស្វាមី​អ្នកមាន​ និង​មាន​សមត្ថភាព។ ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល មានទម្លាប់ល្អ មិនសូវចេះនៅស្ងៀមទេ។

5. ច្រមុះត្រង់ខ្ពស់

E0xJjOMUUAQEaPa

ច្រមុះ​ត្រូវ​បាន​គេ​និយាយ​ថា​ជាសម្បុកនៃ​ទ្រព្យសម្បត្តិ​ ម្ចាស់​នៃ​សំណាង​។ ស្ត្រី​ដែល​មាន​ច្រមុះ​ខ្ពស់ ត្រង់ស្អាត តែង​មាន​សំណាង​ច្រើន​ក្នុង​ជីវិត។ នៅកន្លែងធ្វើការ ពួកគេក៏ជាអ្នកដែលកាន់ការងារធំក្នុងដៃដែរ។ ពួកគេជោគជ័យទាំងអាជីព ការរកស៊ី និងជីវិត៕

ប្រែសម្រួលដោយ៖ ក្នុងស្រុក