តាមហោរាសាស្ត្របានឱ្យដឹងថា បើផ្ទះណាមានកូនចៅកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងច្រើន ហើយជោគជតារាសីក្នុងគ្រួសារធំក៏ល្អប្រសើរ រកស៊ីកាក់កប ធ្វើមុខជំនួញធំតូច សុទ្ធតែទទួលបានជោគជ័យ។
១. កើតក្នុងឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សដែលមានចរិតសុទិដ្ឋិនិយម ជាពិសេសមានចិត្តទូលាយចំពោះមនុស្សក្បែរខ្លួន។ ពួកគេតែងតែមានទំនុកចិត្តខ្លាំង លើសពីនេះពួកគេក៏មានឥទ្ធិពលវិជ្ជមានទៅលើគ្រួសារផងដែរ។
ក្នុងជីវិតគ្រួសារ ពួកគេតែងតែផ្តល់ការខិតខំ និងការយកចិត្តទុកដាក់បំផុតសម្រាប់អ្នកផ្ទះ។ អ្នកកើតឆ្នាំច ជាមនុស្សពូកែអត់ធ្មត់ ពួកគេមិនដែលយកបញ្ហា ឬសម្ពាធពីការងារ ទៅទម្លាក់លើគ្រួសារឡើយ។ ពួកគេមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសាររបស់ពួកគេ ហើយក៏រួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិតផងដែរ។
តាមហោរាសាស្ត្រ អ្នកដែលកើតឆ្នាំច ជាអ្នកថែរក្សាគ្រួសារ នាំពរជ័យដល់ក្រុមគ្រួសារទាំងមូល ផ្តល់ស្លាបដល់កូនៗចៅៗ ដើម្បីអភិវឌ្ឍអាជីពការងារ។ នៅពេលដែលពួកគេឈានដល់វ័យកណ្ដាល ពួកគេនឹងរីករាយនឹងភាពចាស់ដ៏សុខស្រួល និងសប្បាយរីករាយរហូតដល់នាទីចុងក្រោយ។
២. កើតក្នុងឆ្នាំកុរ
យោងតាមហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំជ្រូក មានសុទិដ្ឋិនិយម និងរួសរាយរាក់ទាក់។ ធម្មជាតិរបស់ពួកគេគឺជាមនុស្សស្រឡាញ់សេរីភាព មិនចង់ឱ្យជីវិតគ្រួសារមានការរឹតត្បិតឡើយ។
បុគ្គលនេះតែងតែមានអាកប្បកិរិយាប្រកបដោយសុទិដ្ឋិនិយម និងក្លាហាន ជាពិសេសមានចិត្តទូលាយ និងតែងតែមាននិស្ស័យគួរឱ្យសរសើរ។ ការងារអ្នកកើតឆ្នាំជ្រូកកាន់តែបើកចិត្តទូលាយអាចរកចំណូលបានគ្រប់ពេល។
ឥទ្ធិពលវិជ្ជមានដែលពួកគេមានលើគ្រួសារ ក៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ អ្នកកើតឆ្នាំជ្រូកមានលទ្ធភាពរកប្រាក់សន្សំបានច្រើន។ ពួកគេចេះចិញ្ចឹមគ្រួសារ ចេះចំណាយដោយសមហេតុផល។ គ្រួសារដែលមានមនុស្សនៅអាយុនេះនឹងមិនបាច់ខ្វល់ខ្វាយរឿងលុយកាក់ទេ កូនៗនឹងត្រូវបានគេមើលថែយ៉ាងល្អ និងសន្យាអនាគតជោគជ័យ។
៣. កើតក្នុងឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង មានភាពក្លាហានពិសេស។ ពួកគេហ៊ាននាំមុខ ហ៊ានច្នៃប្រឌិត រហ័សរហួនចេញពីហ្វូងមនុស្សគ្រប់ទីកន្លែង។ បុគ្គលនេះចេះមើលថែសមាជិកគ្រួសារជាមួយមិត្តភ័ក្ដិខាងក្រៅ គេមានសុទិដ្ឋិនិយមខ្លាំង ហើយនិយាយត្រង់។
តាមហោរាសាស្ត្រ នាគមានទំនួលខុសត្រូវខ្ពស់ ហើយបេះដូងតែងតែតម្រង់ទិសទៅរកគ្រួសារ។ ពួកគេតែងតែសាទរនៅពេលរៀបចំផែនការសម្រាប់អនាគត។ មនុស្សទាំងនេះដឹងពីរបៀបចាប់យកឱកាសដើម្បីអភិវឌ្ឍខ្លួនឯង នាំមកនូវអ្វីដែលល្អបំផុតសម្រាប់គ្រួសារ ក៏ដូចជាបង្កើតលក្ខខណ្ឌដ៏ល្អបំផុតសម្រាប់សមាជិកដើម្បីអភិវឌ្ឍជាមួយគ្នា។ ក្មេងដែលកើតឆ្នាំរោង ជាមនុស្សដែលចេះស្តាប់បង្គាប់ និងមានទេពកោសល្យ គោរពឪពុកម្តាយ គ្រួសារមានសុភមង្គល ជាទូទៅពួកគេធ្វើឱ្យមនុស្សជុំវិញខ្លួនកោតសរសើរ និងប្រាថ្នាចង់បាន៕
( * ) អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok