ជាការពិតណាស់ យោងតាមក្បួនទស្សន៍ទាយបានឱ្យដឹងថា មនុស្សកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងមានសំណាង ៣ឆ្នាំជាប់គ្នា ទាំងរឿងលុយកាក់ ការងារ ស្នេហា ផងដែរ។ យ៉ាងណាមិញ អ្នកក៏ត្រូវកត់សម្គាល់ និងប្រុងប្រយ័ត្ន ដើម្បីទទួលបានលាភសំណាងទាំងនេះ ក្នុងរយៈពេល ៣ ឆ្នាំនេះ អ្នកត្រូវតែដឹងរឿងដែលអ្នកត្រូវធ្វើ។
១. ឆ្នាំថោះ ៖ ថ្វីដ្បិតតែឆ្នាំទន្សាយនឹងមានភាពចម្រុងចម្រើនច្រើនក្នុងរយៈពេល ៣ ឆ្នាំខាងមុខក៏ដោយ អ្នកគួរតែចេះទប់កំហឹង មុននឹងនិយាយអ្វី ត្រូវគិតគូរឱ្យបានមត់ចត់ កុំចេះតែនិយាយស្ដីតាមតែអារម្មណ៍ខ្លួនឯងឱ្យសោះ។ នៅក្នុងជីវិត អ្នកត្រូវដឹងថា គ្រោះ និងលាភ នៅលើអណ្តាតនេះហើយ។ ទន្ទឹមនឹងនោះ នៅកន្លែងធ្វើការ អ្នកដែលកើតក្នុងឆ្នាំទន្សាយ គួរតែចៀសវាងការឈ្លោះប្រកែកគ្នាដោយមិនចាំបាច់ និងឈ្លោះជាមួយមិត្តរួមការងារ ក្រែងលោមានបញ្ហាធំកើតឡើង ដែលនាំឱ្យខ្លួនឯងមានគ្រោះ និងបរាជ័យក្នុងកិច្ចការងារ។
២. ឆ្នាំច ៖ អ្នកដែលកើតក្នុងឆ្នាំច មានភាពវៃឆ្លាត រហ័សរហួន ហើយនឹងអាចទទួលបានផលច្រើនក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ អ្នកឆ្នាំចនៅតែគួរប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តធំៗទាំងពួង។ ជាពិសេសជាមួយនឹងរឿងដែលត្រូវចុះហត្ថលេខា ឬត្រូវការលុយច្រើនក្នុងការវិនិយោគនោះ អ្នកគួរតែពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត។ ជាមួយគ្នានេះ អ្នកក៏អាចពិគ្រោះជាមួយមនុស្សជាទីស្រលាញ់របស់អ្នកផងដែរ ដើម្បីចៀសវាងការបាត់បង់ដែលមិនចាំបាច់។
៣. ឆ្នាំមមី ៖ អ្នកឆ្នាំមមី គឺជាមនុស្សឆ្លាត រហ័សរហួន មានភាពរស់រវើក ហើយព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការងារ មនុស្សឆ្នាំសេះនឹងក្លាយជាអ្នកមាន និងរីកចម្រើនក្នុងរយៈពេល៣ឆ្នាំខាងមុខ។ ប៉ុន្តែ អ្នកគួរតែនៅតែមានផែនការនៅពេលចំណាយប្រាក់ច្រើន ក្នុងករណីមានហានិភ័យដែលអាចកើតមាន ដែលយើងមិនអាចមើលឃើញឡើយ៕
(*) អត្ថបទ គឺសម្រាប់ជាឯកសារយោង តែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok