ហោរាសាស្ត្របានឱ្យដឹងថា សម្រាប់មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ វាសនាចារមកជាអ្នកមានគេចមិនផុតឡើយ បើទោះបីជាកើតក្នុងគ្រួសារក្រីក្រ ជីវិតឆ្លងកាត់ភាពអត់ឃ្លានយ៉ាងណាក៏ដោយ ក៏ពួកគេមានថាមពលជាអ្នកមានបុណ្យ ដូច្នេះ ថ្ងៃក្រោយទៅ រស់នៅសោយសុខលើគំនរមាសពេជ្រ មិនខ្វះហូបចុក លុយក៏មិនខ្វះចាយដែរ។
១. ឆ្នាំមមី ៖ សេះជាសត្វដែលមានចរិតខ្លាំង ចូលចិត្តដើរហើរ និងតស៊ូគ្មានដែនកំណត់ ប៉ុន្តែមិនចូលចិត្តឱ្យខ្លួនឯងស្រួលពេកទេ។ នៅពេលប្រឈមមុខនឹងការលំបាក មនុស្សដែលកើតក្នុងឆ្នាំនេះច្រើនតែរឹងមាំ មិនរុញរាឡើយ។ ពួកគេជម្នះរាល់ឧបសគ្គដោយឆន្ទៈផ្ទាល់ខ្លួន មិនពឹងតែលើសំណាងទេ។ ជាធម្មតា មនុស្សឆ្នាំមមីរមិនចេះអួតពីអ្វីដែលពួកគេមាន ឬបានធ្វើឡើយ ដូច្នេះហើយ ជួនកាល មនុស្សមួយចំនួនមើលស្រាលលើសមត្ថភាពរបស់ពួកគេណាស់។ ទោះយ៉ាងណាក៏ដោយ នៅពេលប្រឈមមុខនឹងការលំបាក មនុស្សឆ្នាំមមីរ គឺចិត្តធ្ងន់បំផុត។
ពួកគេគ្មានគំនិតបោះបង់ឡើយ ទោះជាផ្លូវនៅខាងមុខមានភាពរដិបរដុបប៉ុនណាក៏ដោយ។ នៅពេលប្រឈមមុខនឹងបញ្ហា អ្នកឆ្នាំមមីរ ចំណាយពេលច្រើនក្នុងការគិត ស្រាវជ្រាវ និងស្វែងរកដំណោះស្រាយ។ ពួកគេក៏ដឹងពីរបៀបគណនា ហើយគ្រាន់តែសម្រេចចិត្តធ្វើវានៅពេលដែលគាត់ប្រាកដថាឈ្នះនៅក្នុងដៃរបស់គាត់។ ហេតុដូច្នេះហើយបានជានៅពេលអនាគត ជោគវាសនារបស់សេះត្រូវទទួលបានជោគជ័យធំ។ មនុស្សទាំងនេះនឹងមានជីវភាពធូរធារ និងមានសុភមង្គលខ្លាំងបំផុត។
២. ឆ្នាំខាល ៖ អ្នកកើតឆ្នាំខ្លាមានចរិតដូចខ្លា គឺខ្លាំងណាស់។ មនុស្សឆ្នាំនេះអាចផ្គើននឹងអ្វីៗគ្រប់យ៉ាងដើម្បីបន្តគោលដៅដល់ទីបញ្ចប់។ ពួកគេរស់នៅតាមការពិត មិនជឿលើសំណាង តែមានប្រាជ្ញាផ្ទាល់ខ្លួន។ ដូច្នេះហើយ ខ្លាតែងហ្វឹកហាត់បញ្ញារបស់ខ្លួនជានិច្ច។ ពួកគេមានការគិតដែលអាចបត់បែនបាន និងបុគ្គលិកលក្ខណៈធន់។ ក៏ដឹងពីរបៀបព្យាបាលមនុស្ស ដូច្នេះនៅពេលចាំបាច់ មនុស្សជាច្រើនជួយ។ នោះហើយជាមូលហេតុដែលជោគជ័យមកដល់ គ្រាន់តែមុន ឬក្រោយតែប៉ុណ្ណោះ។
នៅកន្លែងធ្វើការ ខ្លាគឺជាមនុស្សដែលពូកែអត់ធ្មត់ខ្លាំងណាស់។ ពួកគេមិនបាក់ទឹកចិត្តដោយសារតែការលំបាកឡើយ។ ផ្ទុយទៅវិញ ខ្លាតែងតែប្រែក្លាយការលំបាកទៅជាថាមវន្ត ការដើរចេញគឺត្រូវរៀន និងហ្វឹកហាត់ខ្លួនឯង។ ក្រោយចាញ់ ខ្លានៅតែតស៊ូប្រែក្លាយពីការលំបាក ទៅជាលាភសំណាង បានយ៉ាងងាយ។
៣. ឆ្នាំច ៖ មនុស្សដែលកើតក្នុងឆ្នាំឆ្កែ មានសមត្ថភាពធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរជាច្រើនដង នៅពេលដែលពួកគេប្រែក្លាយបរាជ័យទៅជាជ័យជម្នះ។ រាសីចក្រនេះមានភាពធន់ និងមានជំនឿលើខ្លួនឯងយ៉ាងខ្លាំង។ មនុស្សឆ្នាំចមិនចង់ប្រគល់ជីវិតឱ្យទៅតាមព្រេងវាសនាទេ។ ដូច្នេះហើយ ពួកគេតែងតែមានភាពវិជ្ជមាន និងសកម្មក្នុងជីវិត។ ពេលធ្វើការគេតែងតែផ្តោតអារម្មណ៍ និងម៉ឺងម៉ាត់។ ដោយសារតែពួកគេធ្វើការដោយហេតុផល ការសម្រេចចិត្តរបស់ពួកគេកម្រនឹងរងផលប៉ះពាល់ណាស់។
អ្នកកើតឆ្នាំច ពេលសម្រេចចិត្តធ្វើអ្វីមួយត្រូវរៀបចំផែនការឱ្យបានហ្មត់ចត់។ ពេលខ្លះពួកគេមានភាពរឹងប៉ឹង និងមានលក្ខណៈស្មុគស្មាញបន្តិច ប៉ុន្តែវាជាទម្លាប់ដែលជួយពួកគេឱ្យរៀបចំផែនការទាំងអស់របស់ពួកគេឱ្យបានច្បាស់លាស់។ មនុស្សទាំងនេះប្រហែលជាមិនខ្លាំងដូចខ្លា ឬរឹងរូសដូចសេះទេ ប៉ុន្តែពួកវាមានភាពខ្ជាប់ខ្ជួន និងប្រឹងប្រែង។ ការងារលំបាកធ្វើឱ្យពួកគេងាយស្រួលធ្វើរឿងអស្ចារ្យ៕
( * ) អត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok