ប្រទេសជប៉ុនដែលជាប្រជុំកោះមួយនៅឆ្នេរសមុទ្រអាស៊ីបូព៌ាមានភាពល្បីល្បាញដោយសារតែវប្បធម៌ដ៏អស្ចារ្យនិងមោទនភាពរបស់ខ្លួន។ ជនជាតិជប៉ុនមានវិធីពិសេសក្នុងការធ្វើអ្វីដែលហាក់ដូចជារឿងខ្លះៗប៉ុន្តែប្រជាជាតិដែលពោរពេញដោយភាពរស់រវើកនិងវិបុលភាពនេះជាគំរូយ៉ាងល្អសម្រាប់ប្រជាជាតិដទៃនូវអ្វីដែលជាការច្នៃប្រឌិត ការស្រមើលស្រមៃ តម្លៃគ្រួសារ និងការគោរពចំពោះអ្នកដទៃ។
ខាងក្រោមនេះគឺជាបញ្ជីនៃការប្រព្រឹត្ដវប្បធម៌ដ៏ចំលែកនិងអស្ចារ្យដែលធ្វើឱ្យប្រជាជាតិមួយនេះក្លាយជាប្រជាជាតិដែលលេចល្លោនៅអាស៊ី។
ក្រុមបាលទាត់ជម្រើសជាតិជប៉ុនបានចាកចេញពីបន្ទប់ដោយដាក់ស្លាកសញ្ញា "សូមអរគុណ" ជាភាសារុស្សីបើទោះបីជាក្រុមរបស់ខ្លួនបានចាញ់ក្រុមបែលហ្សិក 3-2 ដ៏ដោយ។
លិខិតសរសេរដោយដៃដែលខ្ញុំបានទទួលពីការបញ្ជាទិញតាមអ៊ីម៉ែលពីក្រុមហ៊ុន Amazon នៅក្នុងប្រទេសជប៉ុន។
ការតម្រៀបវ៉ាលីជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អិតល្អន់ដើម្បីឲ្យភ្ញៀវទទួលយកវ៉ាលីដោយងាយស្រួលលើក និងងាយចំណាំ។
ការដាំស្រូវជាទម្រង់សិល្បះដែលមានដើមកំណើតនៅប្រទេសជប៉ុនដែលជាកន្លែងដែលប្រជាជនដាំស្រូលនៃប្រភេទផ្សេងៗគ្នានិងពណ៌ផ្សេងគ្នាដើម្បីបង្កើតរូបភាពក្នុងវាលស្រែដ៏ស្រស់ស្អាតបំផុត។
ឧបករណ៍ប្រភពទឹកនេះនៅ Kanazawa ប្រទេសជប៉ុនបានបង្ហាញពេលវេលា
សណ្ឋាគារមួយនៅទីក្រុងតូក្យូមានកន្លែងទទួលភ្ញៀវដែលជា Robot Dinosaurs
បានចូលក្នុងប៉ុស្តិ៍ប៉ូលីសមួយនៅក្នុងទីក្រុងតូក្យូដើម្បីទទួលបានយោលបល់ពីទិសដៅទៅកន្លែងមួយ 3 ប្លុកឆ្ងាយពីគ្នា, មន្រ្តីប៉ូលីសនេះបានគូសរៀបរាប់លម្អិតដើម្បីធ្វើឱ្យប្រាកដថាខ្ញុំរកវាឃើញ ... វាអស្ចារ្យណាស់សម្រាប់ខ្ញុំ!
ការបង្ហាញព័ត៌មានពីការអង្គុយមានលក្ខណៈត្រឹមត្រូវយ៉ាងល្អ
នៅប្រទេសជប៉ុនអ្នកដែលទើបនិងចេះបើកបរតម្រូវឲ្យប្រើសញ្ញា Shoshinsha ជានិមិត្តសញ្ញាពណ៌បៃតងនិងពណ៌លឿងបង្ហាថាជាអ្នកបើកបរថ្មី។ នៅក្នុងប្រទេសជប៉ុនត្រូវតែបង្ហាញនៅលើរថយន្តរបស់ពួកក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីពួកគេទទួលបានអាជ្ញាប័ណ្ណបើកបរស្តង់ដារ។ វាក៏មានសញ្ញា Fukushi ត្រូវបានគេប្រើដើម្បីបង្ហាញថាជាអ្នកបើកបរជំនាញ។
ហាងលក់គ្រឿងទេសដែលនៅកន្លែងមួយចំនួននៅប្រទេសជប៉ុនមិនមានអ្នកលក់ទេ បើសិនជាមានអ្នកទិញ គ្រាន់តែជ្រើសយកអ្វីដែលចង់ ហើយទុកលុយនៅក្នុងប្រអប់ដាក់លុយជាការស្រេច។
ជើងហោះហើរត្រូវបានពន្យារពេលនៅក្នុងប្រទេសជប៉ុន។ បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ទាំងអស់បានធ្វើការសំទោសទៅកាន់អ្នកដំណើរ។
ស្ទីក័រដែលនៅលើកញ្ចប់របស់ខ្ញុំដែលបានផ្ញើពីប្រទេសជប៉ុន
រទេះដឹកឥវ៉ាន់ដែលអាចរុញចុះរុញឡើងកាំជណ្តើរបាន
ជណ្តើររំអិលសម្រាប់គេចពីអគ្គីភ័យ
កាបូបតូចមួយនៅខាងក្រោយកៅអីរថភ្លើងដើម្បីដាក់សំបុត្ររថភ្លើងរបស់អ្នកដូច្នេះនៅពេលដែលមន្រ្តីរថភ្លើងមកពិនិត្យ គ្រាន់តែត្រួតពិនិត្យវាដោយមិនបាច់ដាស់ភ្ញៀវពេលគាត់គេងលក់។
អ្នកលក់ Ebay ជប៉ុន ខ្ញុំបានទិញឌីសហ្គេម PS3 មានតែមួយកញ្ចប់ភ្ជាប់មកជាមួយ
កម្ពស់ស្ពានរបស់ជប៉ុនត្រូវបានប្រៀបធៀបទៅនឹង Godzilla
កន្លែងអង្គុយនៅលើរថភ្លើងនៅប្រទេសជប៉ុនប្រាប់អ្នកថាកន្លែងអង្គុយដែលមានអាទិភាពសម្រាប់មនុស្សចាស់ និងស្រ្តីមានផ្ទៃពោះ
ការប្រណាំងពិតៗ Mario Kart Racing នៅក្នុងទីក្រុងតូក្យូ
អ្នកបើកបររថយន្តក្រុងកាន់ឆ័ត្របាំងឲ្យភ្ញៀវចុះពីឡាន ដូច្នេះអ្នកមិនសើមនៅពេលកំពុងចុះពីឡាន
ដោយ៖ វីរៈ
ប្រភព៖ Thinking Humanithy