ចាប់ពីពាក់កណ្ដាលឆ្នាំនេះទៅ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងជួបលាភសំណាង ទាំងរឿងលុយកាក់ ការងារ ស្នេហាក៏សមប្រកបរលូនល្អដែរ។
១. ឆ្នាំច
នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ អ្នកកើតឆ្នាំឆ្កែនឹងបញ្ចេញនូវភាពអាថ៌កំបាំង និងមានភាពចម្រុងចម្រើនខ្លាំង។ វាហាក់បីដូចជាអ្នកកើតឆ្នាំចទៅទីណាក៏ដោយ ក៏ទទួលបានការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នា។
នៅកន្លែងធ្វើការ អ្នកឆ្នាំចត្រូវបានមិត្តរួមការងារស្រលាញ់ និងទុកចិត្តពីថ្នាក់លើ។ ក្នុងជីវិត អ្នកឆ្នាំច ត្រូវបានមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ជឿជាក់ និងគោរពយ៉ាងខ្លាំង។ ពួកគេក៏ជាមនុស្សថ្លៃថ្នូរដែលតែងតែមានឆន្ទៈជួយអ្នកដទៃនៅពេលគេមានតម្រូវការផងដែរ។
សម្រាប់អ្នកដែលរៀបការហើយ ជីវិតរៀបការមានសុភមង្គលខ្លាំងណាស់។ ដៃគូជីវិតគឺជាខ្នងបង្អែក ដែលជាកម្លាំងជម្រុញឱ្យឆ្នាំចទទួលបានជោគជ័យបន្ថែមទៀតក្នុងអាជីពរបស់គាត់។
២. ឆ្នាំមមែ
មានពេលខ្លះអ្នកកើតឆ្នាំពពែជួបរឿងមិនសប្បាយចិត្តជាច្រើន មិនអាចធ្វើអ្វីដែលខ្លួនពេញចិត្ត។ ទោះជាយ៉ាងណាក៏ដោយស្ថានភាពនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ក្នុងត្រីមាសទី២នេះ ជាពេលវេលាដែលអ្នកកើតឆ្នាំពពែ បញ្ចប់រឿងអាក្រក់ទាំងអស់។ ត្រឡប់មកវិញ ជីវិតរបស់ពពែនឹងចាប់ផ្ដើមភ្លឺស្វាង អ្វីៗដំណើរការទៅដោយរលូន។
អ្នកជំនួញនឹងជួបដៃគូដែលមានសក្តានុពលជាច្រើន និងចុះហត្ថលេខាលើកិច្ចសន្យាតម្លៃដ៏អស្ចារ្យជាច្រើន។ ឆ្នាំពពែនឹងមានប្រាក់ចំណូលកើនឡើងឥតឈប់ឈរ។ មិនត្រឹមតែនាំមកនូវប្រាក់ចំណេញសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជួយមនុស្សជាច្រើនទៀតផង។
ជាពិសេស លាភសំណាងនៃស្នេហារបស់ពពែ ក៏រីកចម្រើនឥតឈប់ឈរផងដែរ។ អ្នកនៅលីវនឹងមានឱកាសជួបមនុស្សដែលយល់ចិត្ត។ ហើយអ្នកដែលរៀបការហើយនឹងទទួលបានការអាណិតអាសូរ និងការយល់ដឹងពីដៃគូកាន់តែខ្លាំង។
៣. ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា តែងតែមានភាពរស់រវើក និងរីករាយ។ ពួកគេប្រាស្រ័យទាក់ទងល្អជាមួយមនុស្ស ពូកែទំនាក់ទំនង ស្គាល់មនុស្សភេទផ្ទុយច្រើន។
ចូលដល់ត្រីមាសទី២នៃឆ្នាំនេះ ឆ្នាំមាន់នឹងរីកពេញបរិបូណ៌។ អ្នកនៅលីវអាចជួបវត្ថុដែលខ្លួនបានស្វែងរកជាយូរមកហើយចាប់ផ្តើមដំណើរដ៏រីករាយក្នុងរឿងស្នេហា។ អ្នកខ្លះចូលរោងការ។
នៅក្នុងការងាររបស់ឆ្នាំមាន ក៏សម្រេចបាននូវជំហានថ្មីៗជាច្រើន។ អ្នកដែលមានប្រាក់ខែត្រូវបានផ្តល់ឱកាសឱ្យជួយអភិវឌ្ឍខ្លួនឯង។ ឱកាសដំឡើងប្រាក់ខែ និងការដំឡើងឋានៈមិនឆ្ងាយប៉ុន្មានទេ បើអ្នកអាចបំពេញកិច្ចការបានល្អ។ ប្រសិនបើអ្នកជំនួញចេះចាប់យកឱកាសនោះ ការប្រមូលផលនឹងកើនឡើងយ៉ាងឆាប់រហ័ស៕
*អត្ថបទគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok