ស្រីៗចាំសង្កេត! សញ្ញាទាំង ៥ នេះ បង្ហាញថា ប្ដីរបស់អ្នក មិនឱ្យតម្លៃអ្នកនោះឡើយ

មនុស្សប្រុស ក្នុងនាមជាប្ដីម្នាក់ តាមរយៈទង្វើ និងអាកប្បកិរិយាដែលគេប្រព្រឹត្តចំពោះភរិយ គឺបង្ហាញច្បាស់ណាស់ថា គេស្រឡាញ់ប្រពន្ធឬអត់ ឱ្យតម្លៃប្រពន្ធឬអត់ គោរពប្រពន្ធឬក៏អត់? យ៉ាងណាមិញ ៥ ចំណុចខាងក្រោមនេះ ស្រីៗគួរអាចមើលដឹងហើយថា អ្នកមានតម្លៃឬអត់ចំពោះប្ដីរបស់អ្នក បើគេបង្ហាញចំណុចទាំងនេះចេញមក អ្នកគួរតែដោះលែងខ្លួនឯង ចេញពីមនុស្សដែលមិនឱ្យតម្លៃអ្នកទៀតទៅ។

១. មិនចំណាយលុយចំពោះប្រពន្ធ « គម្រិះ​ម៉ៅស្វិត»

និយាយចំពោះមនុស្សប្រុស គឺគេខ្វល់ណាស់ ចំពោះកន្លែងដែលគេនឹងចំណាយលុយ។ ប្រសិនបើបុរសម្នាក់នោះស្រឡាញ់ និងឱ្យតម្លៃប្រពន្ធ ទោះបីជាគាត់មានលុយ ឬគ្មានលុយ ក៏គាត់មិនខ្លាចនឹងចំណាយចំពោះប្រពន្ធគាត់ដែរ ហើយមិនថាត្រូវចំណាយច្រើនប៉ុនណា ក៏គាត់នៅតែពេញចិត្តនឹងផ្ដល់ឱ្យដោយស្នាមញញឹម ធ្វើយ៉ាងណា ឱ្យតែប្រពន្ធសប្បាយចិត្ត ប្រពន្ធមានគ្រប់យ៉ាងតាមនាងចង់បាន។

ទន្ទឹមនឹងនោះដែរ ប្រសិនបើគេបើចំណាយចំពោះអ្នកសោះ គេតឹងតែងចំពោះអ្នក ឬនៅសុខៗ ស្រាប់តែកាត់បន្ថយការចាយវាយលើរូបអ្នក កំណត់ការចំណាយឱ្យអ្នក បញ្ជាក់ច្បាស់ណាស់ថា គេមិនបានស្រឡាញ់អ្នកទៀតឡើយ ឬអាចថា គេមិនឱ្យតម្លៃអ្នកទៀតទេ គេអស់ចិត្តចំពោះអ្នក ឬកំពុងតែមានអ្នកទីបីចូលមកជំនួសតំណែងអ្នកហើយ។

Image_2022 04 06_030553

២. មិនខ្វល់ពីអារម្មណ៍ប្រពន្ធ

បុរស​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ស្រី​ពិត​ប្រាកដ គាត់ច្បាស់ជាំខ្វាយខ្វល់ណាស់ ប្រសិនបើឃើញមនុស្សដែលខ្លួនស្រឡាញ់ធ្វើមុខស្អុយ ឬស្ងៀមស្ងាត់។ ប៉ុន្តែ បើអ្នកគ្មាននៅក្នុងចិត្តគេទេ ទោះបីជា​អ្នក​សោកសៅ ឬ​ឈឺ​ចាប់ វេទនា​រហូត​ដល់​ស្រក់​ទឹក​ភ្នែក ក៏​គេ​មិន​ខ្វល់​នឹង​សួរនាំចំពោះអ្នកដែរ។

អ្វី​ដែល​អ្នក​ធ្វើ​នៅ​ពេល​នេះ​ គ្រាន់​តែ​ធ្វើ​ឱ្យ​គាត់​ខ្ពើម​រអើម ធុញ​ថប់​។ សូម្បី​តែ​ពេល​អ្នក​និយាយ​ចេញ​យ៉ាង​សកម្ម​ត្រូវ​ចែក​រំលែក​យ៉ាង​សកម្ម​ ក៏​គាត់​ធុញទ្រាន់នឹងស្ដាប់អ្នកដែរ។

៣. ធុញទ្រាន់ ឬខឹងពេលប្រពន្ធនិយាយ រអ៊ូរទាំ

ស្ត្រីមានទម្លាប់និយាយច្រើន ឬត្អូញត្អែរច្រើន។ ប៉ុន្តែប្រសិនបើបុរសស្រឡាញ់ប្រពន្ធរបស់គាត់ នោះពួកគេនឹងយល់ថានាងស្រឡាញ់គាត់ ទើបតែងតែរអ៊ូរទាំដាក់គាត់បែបហ្នឹង ព្រោះតែបារម្ភ ខ្វាយខ្វល់ចំពោះគាត់៊

ប៉ុន្តែ បើគេស្រាប់តែអស់ចិត្តពីអ្នកហើយនោះ គ្រប់យ៉ាងដែលអ្នកធ្វើ គ្រប់ម៉ាត់ដែលអ្នកនិយាយ នឹងក្លាយជាការរំខានខ្លាំង គេស្ដាប់មិនចូលទេ គេក៏ចាប់ផ្ដើមធុញទ្រាន់ ផ្ទះក៏លែងចង់ចូលដែរ នេះមានន័យថា អ្នកលែងមានតម្លៃអ្វីសម្រាប់គេទៀតហើយ។

1

៤. លែងចង់ទៅណាមកណាជាមួយប្រពន្ធ

បើពីមុនគាត់តែងតែចង់នាំអ្នកទៅគ្រប់ទីកន្លែង តែងតែចង់អួតអ្នកនៅចំពោះមុខមនុស្សគ្រប់គ្នា តែងតែបញ្ជាក់ប្រាប់ពិភពលោកថា នេះគឺជានារីដែលគាត់ស្រលាញ់។ ផ្ទុយមកវិញ បើពេលគេទៅណា ហើយអ្នកសុំគាត់ទៅ គេតែងតែបដិសេធ ឬលែងបបួលអ្នកចេញក្រៅ ច្បាស់ហើយ ថាគេមិនចង់នៅក្បែរអ្នកទៀត។ នេះក៏ជាពេលដែលអ្នកអាចយល់បានហើយថា វត្តមានរបស់អ្នក ពិតជាមិនសំខាន់សម្រាប់គេទៀតឡើយ។

៥. ឈ្លោះគ្នាឥតឈប់ឈរ ថ្ងៃណាក៏តឹងសសៃកដាក់គ្នា

បើគាត់ពិតជាស្រលាញ់ប្រពន្ធមែន គាត់សុខចិត្តចាញ់នឹងប្រពន្ធគ្រប់កាលៈទេសៈ ទោះបីជាគាត់សុំទោសប្រពន្ធមុនក៏ដោយ គាត់តែងតែរកវិធីលួងលោម និងថ្នមចិត្តប្រពន្ធគាត់។

ហើយ​ប្រសិនបើ​គាត់​លែង​គិតគូរ​ដល់​ប្រពន្ធ​របស់គាត់​ទៀត​នោះ គាត់​ប្រាកដជា​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ផ្គើន​ប្រពន្ធ​របស់គាត់​ឡើយ​។ ពេលនេះគាត់ព្រងើយកន្តើយនឹងអារម្មណ៍ប្រពន្ធរបស់គាត់ គាត់គិតតែពីវិធីដើម្បីបំបាត់កំហឹងរបស់គាត់ប៉ុណ្ណោះ។ នៅ​ពេល​នេះ​គាត់​ក៏​អាច​ទម្លាយ​រឿង​ ឬ​មាន​ពាក្យ​សម្តី និង​ទង្វើ​ដែល​ធ្វើ​ឱ្យ​ប្រពន្ធ​គាត់​ឈឺចាប់​យ៉ាង​ខ្លាំងចេញមកដោយមិនញញើត៕

ប្រភព ៖ Phunutoday / Knongsrok