តាមរយៈស៊ុតទាំង ៦ ដូចបង្ហាញក្នុងរូប តើអ្នកបានបាក់ចិត្ត ចាប់អារម្មណ៍ទៅលើស៊ុតណាមួយជាងគេ? ចម្លើយរបស់អ្នក អាចឲ្យយើងឆ្លើយតបទៅវិញ នូវចំណុចនៃចន្លោះប្រហោងក្នុងជីវិត ដែលគួរតែមានការកែតម្រូវ ឬបំពេញបន្ថែម៖
ស៊ុតទី ១ – ស្រលាញ់ខ្លួនឯងឲ្យបានច្រើន
យើងសូមកោតសរសើរនូវការលះបង់របស់អ្នក ក្នុងការធ្វើល្អសម្រាប់មនុស្សជុំវិញខ្លួន ក៏ប៉ុន្តែចុះសម្រាប់អ្នកខ្លួនឯង? អ្នកប្រហែលជាមើលរំលងនូវក្តីសុខ រួចលែងគិតគូរអំពីសុខទុក្ខខ្លួនឯង។ ពេលវេលានេះតទៅ ចូរអ្នកក្រឡេកមកមើលពីសុខទុក្ខខ្លួនឯងឲ្យបានច្រើន ស្រលាញ់ខ្លួនឯងឲ្យបានច្រើនផង។
ស៊ុតទី ២ – កុំភ័យខ្លាច
បើទោះបីជាមានការលំបាកប៉ុណ្ណា ត្រូវចាំថា វិញ្ញាណល្អនឹងនៅក្បែរអ្នកជានិច្ច មានអ្នកចាំជួយការពារ ជួយជំរុញឲ្យអ្នកអាចបោះជំហានទៅមុខបន្តទៀត។ ចូរកុំមានការភ័យខ្លាចនឹងឧបសគ្គអី ចូរក្រោកឈរឡើង ព្រោះបើត្រលប់មើលទៅក្រោយ ផ្លូវដែលយើងដើរក៏រាងឆ្ងាយណាស់ហើយដែរ ដូច្នេះតែប៉ុន្មានជំហានទៀត អ៊ីចឹងមិនគួរបោះបង់ឡើយ។
ស៊ុតទី ៣ – អត់ធ្មត់
អ្នកដែលជ្រើសរើសស៊ុតទី ៣ នេះ មានសារមួយចង់ប្រាប់ទៅអ្នក នោះគឺចង់ឲ្យអ្នកមានការអត់ធ្មត់។ បើអ្វីដែលអ្នកធ្វើ គិតថាត្រូវហើយ គិតថាបានខិតខំប្រឹងប្រែងអស់ហើយ ចូរអត់ធ្មត់រង់ចាំពេលវេលាបន្តិចទៅ នោះសំណាងនឹងចូលមកដល់ រុញឲ្យកើតជាផ្លែផ្កាធំជាក់ជាមិនខាន។
ស៊ុតទី ៤ – ការអភ័យទោស
មានមនុស្សមួយចំនួន នៅជុំវិញខ្លួនអ្នក បានធ្វើឲ្យអ្នកអស់ជំនឿ បានធ្វើឲ្យអ្នកមានការឈឺចាប់ ដោយសារតែទង្វើ និងពាក្យសម្តីរបស់ពួកគេ។ ចូរមានការអភ័យ មានការអត់ឱន ទោះមិនអាចរាប់គ្នាបានវិញ ក៏គួរតែបំភ្លេច ហើយកុំយកវាមកចងជាប់ក្នុងចិត្ត នាំឲ្យអារម្មណ៍មានសម្ពាធបន្តទៀតអី។
ស៊ុតទី ៥ – មានជំនឿជឿជាក់
អ្នកមានទេពកោសល្យ អ្នកមានសមត្ថភាពក្នុងការធ្វើអ្វីមួយ តែចន្លោះដែលអ្នកខ្វះ គឺការមានជំនឿជឿជាក់លើខ្លួនឯង។ បើចង់ជោគជ័យពេលទៅមុខ ត្រូវចាំថា កុំភ្លេចនាំភាពជឿជាក់ដើរទន្ទឹមនឹងការខិតខំឲ្យបានច្រើនផង។
ស៊ុតទី ៦ – ភាពជោគជ័យនៅនឹងមុខ
អ្នកដែលបានជ្រើសរើសស៊ុតទី ៦ យើងមើលឃើញថា ផ្លូវជោគជ័យដូចត្រូវបានគេរៀបសម្រាប់អនាគតរបស់អ្នកហើយ។ អ្នកបានឆ្លងកាត់រឿងជាច្រើន យើងសូមសរសើរនូវការខិតខំ ភាពអត់ធ្មត់ និងការលះបង់ញើសឈាមដ៏មានតម្លៃជាច្រើនឆ្នាំមកនេះ មិនថាតែការរកស៊ី ការបម្រើការងារផ្សេងៗ ផ្លែផ្កាធំមួយ គឺកៀកនឹងចូលមកដល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក