មិនធម្មតា! ស្ត្រីវ័យក្មេងម្នាក់ អត់ទិញខោអាច២ឆ្នាំ សន្សំលុយទិញផ្ទះបាន ២ខ្នង

ការរស់នៅធម្មតា ស្លៀកពាក់តែខោអាវជជុះចាស់ៗ គឺជាគោលការណ៍ជីវិតរបស់ក្មេងស្រី Wang Shennai ដែលនាងបានដកលុយ ៩០% នៃប្រាក់ខែរបស់នាង យកមកសន្សំទុក។

ថ្មីៗនេះ នារីម្នាក់រស់នៅក្នុងប្រទេសចិន បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅក្នុងប្រទេសនេះ នៅពេលដែលនាងបានទិញផ្ទះល្វែងចំនួន ២ នៅក្នុងទីក្រុង ណាជីង ដែលជាលទ្ធផលនៃការរស់នៅរយៈពេល ៩ ឆ្នាំជាមួយនឹងការសន្សំអតិបរមា។

Image_2022 03 26_093054

នាង​ថា​ប្រភព​សម្លៀក​បំពាក់​បាន​មក​ពី​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ ដែល​តែង​ទិញ​សម្លៀក​បំពាក់​ច្រើន​តែ​កម្រ​ស្លៀក។ នាង​អាច​ទៅ​ផ្ទះ​ហើយ​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​មាន​ផាសុកភាព។

Wang Shennai បាននិយាយនៅលើកម្មវិធី Talk to Her របស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម QQ ថា "ខ្ញុំចំណាយតិចជាង ១០០ យន់ ( ៦៣,៦០០ រៀល ) ក្នុងមួយឆ្នាំលើខោទ្រនាប់ ព្រោះវាមិនមែនជាគំនិតល្អក្នុងការស្លៀកខោក្នុងរបស់អ្នកផ្សេងទេ"។

Image_2022 03 26_093100

នាងក៏កម្រចូលរួមពិធីជប់លៀងជាមួយមិត្តភក្តិ ឬមិត្តរួមការងារណាស់ ព្រោះនាងគិតថានឹងត្រូវចំណាយប្រាក់ច្រើន។ នាងបានជិះតែការដឹកជញ្ជូនសាធារណៈដោយចំណាយតិចបំផុតតាមដែលអាចធ្វើបាន ដោយប្រើប័ណ្ណបញ្ចុះតម្លៃ។

នាង Wang បាននិយាយថា "មនុស្សមួយចំនួនមានអារម្មណ៍សប្បាយរីករាយនៅពេលពួកគេចំណាយលុយ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍សប្បាយចិត្តទាល់តែសោះ។ ខ្ញុំគ្រាន់តែមានអារម្មណ៍តានតឹង និងថប់បារម្ភនៅពេលចំណាយលុយច្រើន"។

Image_2022 03 26_093105

នាង​បាន​និយាយ​ថា នាង​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​ផ្សាយ​ពាណិជ្ជកម្ម ដូច្នេះ​នាង​យល់​ថា​ម៉ាក​យីហោ​ទាំង​អស់​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មនុស្ស​មាន​ចិត្ត​ចង់​ទិញ​អ្វី​មួយ»។ នាង​អះអាង​ថា ​មិន​ដែល​លួច ឬ​កេង​ចំណេញ​ពី​អ្នក​ដទៃ ហើយ​ក៏​មិន​វិនិច្ឆ័យ​ថា​អ្នក​ដទៃ​ចំណាយ​ប្រាក់​ប៉ុន្មាន​ដែរ។

យ៉ាងណាមិញ ក៏មានមតិរិះគន់មួយចំនួន ពីសំណាក់មហាជន ចំពោះការចំណាយរិះថាំហួសកម្រិតរបស់នាង Wang។ ពួកគេក៏បាននិយាយថា អ្នកមិនគួរផ្សព្វផ្សាយរបៀបរស់នៅសន្សំសំចៃបែបនេះទេ។ មនុស្សជាច្រើនសន្សំលុយមិនអាចទិញផ្ទះបានទេ ព្រោះតម្លៃអចលនទ្រព្យខ្ពស់មិនសមហេតុផល។ ការទិញផ្ទះ គឺហួសពីលទ្ធភាពរបស់យើង»។

Image_2022 03 26_093135

ទន្ទឹម​នឹង​នេះ​ដែរ មាន​មនុស្ស​ជា​ច្រើន​គាំទ្រ និង​សរសើរ​ការ​ចំណាយ​របស់ Wang។ មនុស្សម្នាក់បានសរសេរថា "នាងជាមនុស្សមានប្រាជ្ញា ចៀសផុតពីការល្បួងក្នុងសង្គមដែលពោរពេញដោយសេចក្តីប្រាថ្នាខាងសម្ភារៈនិយម។ នាងពូកែណាស់ ព្រោះនាងអាចទិញផ្ទះដោយខ្លួនឯង មិនពឹងផ្អែកលើឪពុកម្តាយដូចមិត្តរួមការងារច្រើន"

ប្រភព ៖ បរទេស / Knongsrok