ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ ហោរាបានដាស់តឿនឱ្យអ្នកប្រុងប្រយ័ត្នឱ្យបានខ្ពស់ តាមការទស្សន៍ទាយថា រយៈពេល៣ឆ្នាំជាប់ៗគ្នា លាភសំណាងរបស់អ្នកនឹងជួបការលំបាក ត្រូវប្រឈមមុខដោយភាពស្ងប់ស្ងាត់ ដូច្នេះហើយ អ្នកត្រូវតាំងចិត្តអំណត់ អត់ធ្មត់ឱ្យបានខ្ពស់ កុំឆេវឆាវខ្លាំងពេក បើមិនដូច្នោះទេ អ្នកនឹងរឹតតែបង់ខាតកាន់តែខ្លាំង។
១. អ្នកកើតក្នុងឆ្នាំជូត
ចូលឆ្នាំទី១ ឆ្នាំជូតមិនគួរបារម្ភពេកទេ។ ក្នុងអំឡុងពេលនេះជីវិតរបស់កណ្ដុរនឹងមិនមានការផ្លាស់ប្តូរអវិជ្ជមានច្រើនពេកឡើយ។ ជោគវាសនារបស់អ្នក គឺត្រូវប្រយ័ត្នក្នុងការងារកុំធ្វើជំនួញធំៗកុំខ្ជះខ្ជាយលុយកាក់។
ឆ្នាំជូត អាចប្រឈមមុខនឹងបញ្ហាធំៗជាច្រើន ប៉ុន្តែពេលស្ងប់ស្ងាត់ និងមានទំនុកចិត្តលើសមត្ថភាព ពួកគេអាចយកឈ្នះបានទាំងស្រុង។ ដំបូន្មានសម្រាប់កណ្តុរក្នុងឆ្នាំ ២០២២ គឺត្រូវរក្សាអ្វីដែលអ្នកមាន មិនមែនធ្វើអាជីវកម្មធំដុំនោះទេ។
រាសីរបស់សត្វនេះក្នុងឆ្នាំទី១ និងឆ្នាំទី៣ នឹងមិនបានដូចការរំពឹងទុកឡើយ តែមិនដល់ថ្នាក់ក្រទេ។ បន្ថែមពីលើការចៀសវាងការវិនិយោគធំ ៗ កណ្តុរក៏ត្រូវយកចិត្តទុកដាក់លើការសន្សំឱ្យបានច្រើន។
២. អ្នកកើតក្នុងឆ្នាំវក
ឆ្នាំនេះសត្វស្វានឹងជួបការលំបាកជាច្រើន។ អាជីពរបស់ស្វានឹងប្រឈមនឹងការប្រែប្រួលខ្លះ ការលំបាកផ្នែកហិរញ្ញវត្ថុក៏នឹងធ្លាក់ចុះដែរ។ យ៉ាងណាមិញ អ្នកត្រូវតែពឹងលើខ្លួនឯង មិនអាចពឹងអ្នកដទៃបានឡើយ។ វាសនាត្រូវប្រឈមមុខនឹងទីផ្សារដោយខ្លួនឯង។ នេះជាពេលវេលាដែលឆ្នាំស្វាត្រូវមានចិត្តម៉ឺងម៉ាត់ និងស្ងប់ស្ងាត់ដើម្បីប្រឈមមុខនឹងបញ្ហាក្នុងជីវិត។
នៅពេលនេះឆ្នាំស្វាគួរតែព្យាយាមចុះសម្រុងគ្នា និងមានតម្លៃដើម្បីរក្សាទំនាក់ទំនង ចៀសវាងកំហឹងបង្កជម្លោះ។ ឆ្នាំស្វាក៏ត្រូវខំប្រឹងធ្វើការខ្លាំងជាងមុនដែរ។ ឆ្នាំទី១ នៃលាភសំណាង ៣ ឆ្នាំនេះ រាសីមិនគួរចាប់ផ្តើមធ្វើរឿងធំទេឹ ដើម្បីបញ្ចៀសបញ្ហា ហានិភ័យធំៗកើតឡើង។
៣. អ្នកកើតក្នុងឆ្នាំរោង
នាគមិនសូវជាជួបការលំបាកច្រើនពេកទេក្នុងឆ្នាំទី១នេះ។ ជាការពិតណាស់ ជីវិតរបស់នាគក៏នឹងជួបបញ្ហាប្រឈមមួយចំនួនផងដែរ។ នាគមិនគួរបើកអាជីវកម្ម ឬសហការក្នុងសម័យនេះទេ។ យ៉ាងណា អ្នកក៏ត្រូវរក្សាភាពស្ងប់ស្ងាត់ ត្រូវចេះអត់ធ្មត់ ដើម្បីចៀសវាងការបំបែកទំនាក់ទំនងដែលមានស្រាប់។
រាសីនេះក៏ត្រូវរឹតបន្តឹងការចាយវាយដែរ ចៀសវាងការខ្វះខាតពេលត្រូវការចាំបាច់។ ថ្វីដ្បិតតែរកបានលុយច្រើនក្នុងអតីតកាលក៏ដោយ ប៉ុន្តែនាគមិនគួរប្រថុយប្រថាន និងចំណាយធំនោះទេ ព្រោះអនាគតមានការលំបាកជាច្រើនកំពុងរង់ចាំអ្នក។ យ៉ាងណាមិញ អ្នកត្រូវរៀបចំដោយប្រុងប្រយ័ត្ន ក្នុងករណីមានសំណាងអាក្រក់ណាមួយកើតឡើងភ្លាមៗ ដោយមិនបានដឹងជាមុន៕
* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok