សម័យបច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែជឿនលឿនស្ទើរស្មានមិនដល់ ពិសេសគឺប្រព័ន្ធការពារសុវត្ថិភាពផ្ទាល់ខ្លួនការពារបាត់បង់របស់មានតម្លៃជាដើម។
យ៉ាងណាមិញជារឿងមួយដ៏ត្រេកអរ និងហួសចិត្តមួយដែរ ដោយសារតែមានកម្មវិធីទូរស័ព្ទជឿនលឿន បុរសម្នាក់បានបាត់ទូរស័ព្ទដៃត្រឹមតែមួយយប់តែបែរជាអាចយកត្រលប់មកវិញបានព្រោះតែកម្មវិធីទូរស័ព្ទតាមដានមួយ តែមិនមែនម្ចាស់ទូរស័ព្ទអ្នកដាក់ឡើយ គឺប្រពន្ធជាអ្នកលួចដាក់តាមដានប្តីខ្លាចលួចខូច តែបែរជាមានប្រយោជន៍ក្នុងការបានរបស់ទ្រព្យទៅវិញ។
តាមគណនីហ្វេសប៊ុក Ly KimHong បានរៀបរាប់ថា៖ « មានប្រពន្ធដូចមានGoogle 😂😂 ទូរស័ព្ទជ្រុះបាត់មួយយប់ហេីយ ស្អែកឡេីង បុកទៅសុំដល់ផ្ទះអ្នករេីស 30km ពីគ្នា , គាត់លួចដាក់ Zenly ក្នុងទូរស័ព្ទតាមដានប្តី ... សំណាងហេីយប្តីមិនដែលខូច 😂😂😂កុំអីចប់..... An Chy ម្ចាស់ អន្ទាក់ ( មេខ្លា ) 😂😂 » ។
ដូច្នេះប្រុសៗមិនគួរមានគំនិតមិនល្អលួចខូចឡើយ ព្រោះប្រពន្ធសម័យថ្មីក៏មិនអន់ដែរ តាមដានខ្លាំងជាង Google ទៅទៀត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក