មនុស្សប្រុសកើតឆ្នាំទាំង ៤ នេះ ជាមនុស្សចិត្តធ្ងន់ ស្រឡាញ់ប្រពន្ធកូនបំផុត

ហោរាសាស្ត្រ​បាននិយាយថា មនុស្ស​ប្រុស​ដែលកើតក្នុងឆ្នាំទាំងនេះ ជាមនុស្សដែល​មាន​ចរិត​ស្លូតបូត មិនចេះដើរលេង​ស៊ី​ផឹកផ្ដេសផ្ដាស មិនចូលចិត្តញ៉ែញ៉ងមនុស្សស្រីខាងក្រៅឡើយ គេជាមនុស្សដែលមានចិត្តស្មោះចំពោះដៃគូ ស្រឡាញ់ថ្នាក់ថ្នម ប្រពន្ធកូន មើលថែគ្រួសារបានយ៉ាងល្អ។ ដូច្នេះហើយ បើនារីណាបានបុរសទាំងនេះជាគូជីវិត អ្នកពិតជាមានសំណាងខ្លាំងណាស់។

១. បុរសកើតឆ្នាំឆ្លូវ «គោ»

4-con-giaplin-lung-velvet-thuong-vo-01

យោងតាមហោរាបានឱ្យដឹងថា មនុស្សប្រុសដែលកើតឆ្នាំឆ្លូវ តាំងពីឮតូចមកម្ល៉េះ ភាគច្រើនមានចិត្តទន់ភ្លន់ និងកក់ក្តៅ។ ក្នុង​សេចក្ដី​ស្រឡាញ់ គេ​យក​ចិត្ត​ទុក​ដាក់ និង​មើល​ថែ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​អស់​ពី​ចិត្ត។

ស្ថិតក្នុងភាពជាយុវវ័យ គោប្រហែលជាមិនមែនជាអ្នកមានទេ ប៉ុន្តែក្រោយពេលរៀបការហើយ ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីនាំមកនូវជីវិតដ៏មានសុភមង្គល និងវិបុលភាពដល់ភរិយា និងកូនរបស់ពួកគេ មិនឱ្យមនុស្សជាទីស្រលាញ់របស់ពួកគេជួបទុក្ខលំបាក។

បុរសគោអាចក្លាយជាប្តីដែលមានទំនួលខុសត្រូវ ដែលតែងតែការពារប្រពន្ធកូន។ ពួកគេប្រហែលជាមិនសូវពូកែនិយាយទេ ប៉ុន្តែពួកគេតែងតែស្តាប់ដោយអត់ធ្មត់ និងចែករំលែកជាមួយប្រពន្ធរបស់ពួកគេនៅពេលចាំបាច់។

២. បុរសកើតឆ្នាំរោង «នាគ»

4-con-giaplin-lung-velvet-thuong-vo-04

បុរស​កើតឆ្នាំនាគ​មិន​ពូកែ​និយាយ​ពាក្យ​ផ្អែមល្ហែម​ទេ ថែមទាំង​ខ្មាសអៀនច្រើនថែមទៀតផង ពួក​គេ​មិនចេះបង្ហាញអារម្មណ៍អ្វីច្រើនឡើយ។ លើសពីនេះ ពួកគេមិនមែនជាមនុស្សឆាប់រំជួលចិត្តទេ ដូច្នេះហើយពួកគេច្រើនតែមិនដឹងពីអារម្មណ៍របស់ដៃគូ ពេលដែលដៃគូខឹង ឬអន់ចិត្តឡើយ។

ដល់​ពេល​ដឹង​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេ​ក្រៀមក្រំ នាគ​ក៏​មិន​ចេះ​លួង​លោម​គេ​ច្រើនដែរ។ បើ​និយាយ​ពី​ស្នេហា មនុស្សឆ្នាំរោង ខ្សោយខាងផ្នែករ៉ូមែនទិកខ្លាំងណាស់។

ទោះជាយ៉ាងនេះក្តី មនុស្សឆ្នាំរោងគឺជាបុរសដែលស្រលាញ់ភរិយាពេញបេះដូង គិតដល់ដៃគូគ្រប់សព្វបែបយ៉ាង ហើយតែងតែរកវិធីបង្ហាញអារម្មណ៍តាមរយៈសកម្មភាពពិតជាក់ស្ដែង។

បុរស​ឆ្នាំ​រោង​មិនចេះឈ្លោះ​គ្នាជាមួយដៃគូទេ ពួកគេមានតែខំ​សាង​កម្ម​ផល​ធំ ជួយ​គ្រួសារ​ឱ្យ​មាន​ជីវភាព​ធូរធារ ។ ទោះបីជាពួកគេរវល់ និងមិនមានពេលសម្រាប់ចំណាយជាមួយគ្រួសារក៏ដោយ ក៏ពួកគេនៅតែអាចធ្វើឱ្យមនុស្សដៃគូមានអារម្មណ៍ថាមានសុវត្ថិភាព មិនដែលខ្វល់ខ្វាយពីភាពស្មោះត្រង់ឡើយ។

៣. បុរសកើតឆ្នាំកុរ «ជ្រូក»

4-con-giaplin-lung-velvet-thuong-vo-0

បុរស​ដែល​កើត​ក្នុង​ឆ្នាំ​ជ្រូក​ ភាគច្រើន​មិន​មាន​ស្នេហា​ទេ​។ ជាធម្មតាពួកគេមិននាំមកនូវការភ្ញាក់ផ្អើលដល់ដៃគូឡើយ។ បើ​ទោះ​ជា​ចង់​បង្កើត​បរិយាកាស​រ៉ូមែនទិក​ក៏​ដោយ ពេល​ខ្លះ​គេ​ធ្វើ​បែប​នេះ​មិន​ចេះ​ចប់​មិន​ចេះហើយ។

យ៉ាង​ណា​មិញ បុរស​កើត​ឆ្នាំ​ជ្រូក​ជា​មនុស្ស​ស្រលាញ់​ប្រពន្ធ​កូន​ខ្លាំង​ណាស់។ ពួកគេតែងតែព្យាយាមអស់ពីសមត្ថភាពក្នុងការងារ ដើម្បីអាចបន្តទៅមុខទៀត កាន់តែជោគជ័យ នាំមកនូវជីវិតរុងរឿងដល់ភរិយា និងកូន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ពួកគេ​តែង​តែ​ជួយ​ប្រពន្ធ​យ៉ាង​សកម្ម​ក្នុង​ការងារ​ផ្ទះ។ ដោយសារតែនោះជីវិតអាពាហ៍ពិពាហ៍តែងតែមានសន្តិភាព និងសប្បាយរីករាយ។

៤. បុរសកើតឆ្នាំមមែ «ពពែ»

4-con-giaplin-lung-velvet-thuong-vo-02

នៅពេលដែលពួកគេនៅលីវ មនុស្សប្រុសឆ្នាពពែតែងតែមានភាពខ្មាសអៀន ហើយមិនខ្វល់ថាអ្នកដទៃគិតយ៉ាងណាចំពោះពួកគេ។ វាហាក់បីដូចជាមនុស្សឆ្នាំនេះដំណើរការតែលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរៀបការរួចពួកគេនឹងផ្លាស់ប្តូរទាំងស្រុង។ បុរសឆ្នាំពពែនឹងតែងតែស្រលាញ់ និងព្យាយាមការពារមនុស្សដែលខ្លួនស្រលាញ់។

មនុស្ស​ប្រុសឆ្នាំពពែផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះសុភមង្គលគ្រួសារ ដូច្នេះនៅពេលដែលពួកគេរៀបការ ពួកគេនឹងរស់នៅប្រកបដោយការទទួលខុសត្រូវ និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់ឱ្យប្រពន្ធ និងកូនរបស់ពួកគេឱ្យមានជីវិតល្អ៕

ប្រភព ៖ Phunutoday / Knongsrok