ឆ្នាំ២០២២នេះ ឆ្នាំទាំង ៣ ដាក់អីដុះហ្នឹង ការងារជោគជ័យ​ ជីវិតរុងរឿង

យោងតាមហោរាសាស្រ្តក្នុងឆ្នាំ២០២២ ឆ្នាំ​ទាំង៣​នេះ​ត្រូវ​បាន​​ទស្សន៍ទាយ​ថា​មាន​លាភ​សំណាង​ក្នុង​ការងារ និង​ជីវិតរុងរឿង​។

១. ឆ្នាំខាល (សត្វតំណាងខ្លា)

ខ្លា​គឺ​ជា​សត្វដែលមានភាព​ខ្លាំង​ក្លា​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍។ អ្នកដែលកើតក្នុងឆ្នាំខាល មានទេពកោសល្យ ប្រឹងប្រែងធ្វើការ អត់ធន់ រស់នៅប្រកបដោយការទទួលខុសត្រូវ។ មនុស្សកើតក្នុងខាលជាមនុស្សមានចិត្តសប្បុរស និងមានមិត្តច្រើន។ ដូច្នេះ​ពេល​មាន​បញ្ហា​ក៏​សុខ​ចិត្ត​ជួយ​ដែរ។ ពួកគេចេះរាប់អានមនុស្ស រស់នៅដោយស្មោះត្រង់។

1

ចូល​ដល់​ឆ្នាំ​២០២២ អ្នក​កើត​ឆ្នាំ​ខាល មានឱកាស​ច្រើន​ក្នុង​អាជីព​ការងារ​។ បើ​ធ្វើ​អាជីវកម្ម សំណាង​ល្អ ទទួល​បាន​ក្តី​សង្ឃឹម​ថ្មី។ បើអ្នកធ្វើការត្រូវ​ព្យាយាម​ប្រឹងប្រែង​បន្ថែម​ទៀត។ សូមចងចាំថាបន្ទាប់ពីព្យុះភ្លៀង នឹងមានឥន្ទធនូ។ គ្រាន់តែស៊ូទ្រាំនឹងទុក្ខលំបាកបន្តិចក្រោយមកនឹងទទួលផលតបស្នងជាគាប់ចិត្ត។

២. ឆ្នាំរោង (សត្វតំណាងនាគរាជ)

អ្នក​កើត​ឆ្នាំ​រោង ត្រូវ​បាន​គេទទួល​ស្គាល់​ថា​ជា​មនុស្ស​ឆ្លាត និង​មាន​មនោសញ្ចេតនា​ខ្ពស់​។ ក្នុង​ទំនាក់ទំនង​ពួកគេ​មាន​ចរិត​ល្អ​ និយាយ​ត្រង់ៗ​តែ​មិន​គិត​ខ្លី​។ អ្នកកើតក្នុងឆ្នាំនេះ​ជា​មនុស្ស​ស្លូតបូត ចេះ​យក​ចិត្ត​ទុក​ដាក់ និងមានចិត្ត​សប្បុរស។

Chinese Dragon Colorful

ចូល​ឆ្នាំ​២០២២ រាសី​របស់អ្នកកើតឆ្នាំរោង​មាន​លាភ មាន​ជ័យ មាន​លាភ​ចូល​ផ្ទះ លាភ​សំណាង​ឡើង​ខ្ពស់ លុយកាក់​ហូរ​ចូល ។ ការងារ​ និង​អាជីព​របស់​ពួកគេ​មាន​ភាពរីកចម្រើន ដូច្នេះ​ឆ្នាំរោងនេះ​ក៏​មិនសូវ​ចាំបាច់ត្រូវខ្វល់ខ្វាយ​ដែរ​។ បើ​សិនជាអ្នកធ្វើ​ការ​ទទួលបាន​ប្រាក់​ខែ​នឹង​ត្រូវ​ថ្នាក់លើ​ផ្តល់​ឱកាស​ឱ្យ​ឡើងឋានៈ​ខ្ពស់​ក្នុង​អាជីព​ការងារ។

៣. ឆ្នាំវក (សត្វតំណាងស្វា)

អ្នក​កើត​ក្នុងឆ្នាំ​វក ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាសវៃ និង​រហ័សរហួន។ ពួកគេ​តែងតែ​មាន​មោទកភាព ងើប​ក្បាល​ខ្ពស់ ហើយ​មិន​រួញរា​នៅពេល​ប្រឈមមុខ​នឹង​ការលំបាក។ ថ្វីត្បិតតែអាចជួបការលំបាក និងការជំពប់ដួលក៏ដោយ ក៏មនុស្សដែលកើតក្នុងឆ្នាំវកនេះ នៅតែស្ងប់ស្ងាត់ដើម្បីប្រឈមមុខនឹងបញ្ហាទាំងអស់។ ពួកគេ​ក៏​ជា​មនុស្ស​អភិរក្សនិយម​ផងដែរ ជារឿយៗ​មិន​ព្រម​ទទួលយកយោបល់​ពីអ្នក​ដទៃ។

4a3825ae83eaa6cf82855a2a22409397

ចូល​ដល់​ឆ្នាំ​២០២២ រាសីចក្រ​នៃ​ភាព​ចម្រុងចម្រើន និង​លាភ​សំណាង​នឹង​ឡើង​កប់​ពពក ។ ប្រសិនបើ​ពួកគេ​បន្ត​អាជីព​ជំនួញ ពួកគេ​ធ្វើ​បានល្អ ប្រាក់ចំណូល​កើនឡើង ហើយ​ទ្រព្យសម្បត្តិ​ក៏​មិនអាច​កាត់ថ្លៃ​បាន​។ ប្រសិន​បើ​មាន​បំណុល ពួកគេ​អាច​សង​វា​បាន។ នៅឆ្នាំនេះ ប្រាក់ចំណូលរបស់ពួកគេកើនឡើងយ៉ាងឆាប់រហ័ស។ ឆ្នាំវកនេះត្រូវដឹងពីរបៀបគ្រប់គ្រងការចំណាយ ដើម្បីសន្សំប្រាក់បន្ថែមទៀត។ ក្នុង​ឆ្នាំ​នេះ ការ​បណ្តាក់​ទុន​នឹង​ចាប់​ផ្តើម​ផ្តល់​ផល​សំណាង ទ្រព្យ​ធន​ចូល​មក​ដល់​ផ្ទះ​ ជួយ​ឱ្យ​មាន​ភាព​សុខសាន្ត និង​សុភមង្គល៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក