ជ្រើសរើស​រូបភាព ១ សន្លឹក អាច​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ នៅក្នុង​ទំនាក់ទំនង​ស្នេហា

នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ ជឿ​ថា​រមែង​មាន​ការ​គិត​និង​ចំណង់ចំណូលចិត្ត​ខុស​ពី​គ្នា អ្នក​ខ្លះ​ទៅ​ចូលចិត្ត​លេង​សើច​ច្រើន ខ្លះ​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់​អ្វី​ជា​ដើម។

តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​គ្រាន់​តែ​ឲ្យ​អ្នក​ជ្រើសរើស​នូវ​រូបភាព​ ១ ក្នុង​ចំណោម​រូបភាព​ទាំង ៤ ដែល​អាច​បង្ហាញ​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​បាន។ តោះ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

រូបភាពទី 1

2022 01 13_g4rtreQJ3g.1 Chon Hinh Anh

ជា​ប្រភេទ​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​រឿងរ៉ាវ​ស្នេហា ហើយ​ស្មោះត្រង់​ទៅ​កាន់​ដៃ​គូ​របស់​ពួក​គេ​ខ្លាំង​ណាស់។ ប្រសិន​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​នរណា​ម្នាក់​ហើយ អ្នក​នឹង​ដាក់​ចិត្ត​ព្រម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គេ ដោយ​មិន​ស្ទាក់ស្ទើរ​នោះ​ឡើយ។

រូបភាពទី 2

2022 01 13_PlAbs5aOrq.2 Chon Hinh Anh

ជា​មនុស្ស​ដែល​ស្រលាញ់​ការ​មាន​សេរីភាព ដោយ​ជា​ទូទៅ​នៅ​ពេល​អ្នក​ធ្លាក់​ចូល​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​នរណា​ម្នាក់​ហើយ អ្នក​មិន​សូវ​ចេះ​បង្ហាញ​អារម្មណ៍​ចំៗ​ឬ​ពិត​ប្រាកដ​រយៈ​ពេល​យូរ​ទេ ព្រោះ​អ្នក​តែងតែ​ខ្លាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​រឿង​អ្វី​មួយ​ដែល​ពិបាក​នឹង​ដក​ចិត្ត​មិន​រួម។

រូបភាពទី 3

2022 01 13_slIeFK6YQC.3 Chon Hinh Anh

ជា​មនុស្ស​ដែល​ស្រលាញ់​នរណា​ម្នាក់ គឺ​ដាក់ចិត្ត​ដាក់​កាយ​ឲ្យ​គេ​អស់​ហើយ ​បើ​ទោះ​បី​ជា​មើល​ឃើញ​ចំណុច​មិន​ល្អ​មួយ​ចំនួន​របស់​គេ​ក៏​ដោយ។ សាមញ្ញ​ទៅ​អ្នក​អាច​បត់បែន​និង​សម្រប​តាម​គេ​បាន​ច្រើន ប៉ុន្តែ​មនុស្ស​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​គួរ​ថែរក្សា​ខ្លួន​ឯង និង​រៀន​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន​ផង។

រូបភាពទី 4

2022 01 13_JrzXw0Yv6y.4 Chon Hinh Anh

ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​និង​រ៉ូមែនទិក។ ក្តី​ស្រលាញ់​របស់​អ្នក​ទៅ​លើ​នរណា​ម្នាក់​គឺ​ពោរពេញ ដោយ​ភាព​បរិសុទ្ធ ហើយ​គ្រប់​ទង្វើ គ្រប់​ពាក្យ​សម្តី គឺ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម និង​រ៉ូមែនទិក​ជា​ទី​បំផុត៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក