ពាក្យថា 'សេដ្ឋី' ជឿថាគ្រប់គ្នាច្បាស់ជាចង់បានដូចគ្នា ដែលដូចយើងដឹងហើយថាសេដ្ឋកិច្ចក្នុងសម័យនេះមិនសូវល្អប៉ុន្មានទេ មិនថាអាជីពអ្វីក៏ត្រូវរងឥទ្ធិពលពីស្ថានភាពកូវីដដែលរីករាលដាលទូទាំងពិភពលោក ប៉ុន្តែបើយើងដឹងទៅថ្ងៃមុខជារឿងល្អ ។
ម្ល៉ោះហើយថ្ងៃនេះគេហទំព័រ Knongsrok យើងបាននាំការទស្សន៍ទាយសន្លឹកបៀនិងប្រធានបទ "មហាសេដ្ឋីជាន់ថ្មីអាចជាអ្នក! តោះចាំអីទៀត រើសសន្លឹកបៀដែលអ្នកចាប់អារម្មណ៍មួយទៅ ។
របៀបលេង
1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់
2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក
3). រំកិលទៅអានចម្លើយដែលអ្នកបានរើស
សន្លឹកបៀទី 1
សម្រាប់អ្នកដែលជ្រើសរើសលេខ 1 សន្លឹកបៀដែលអ្នកទទួលបានគឺ Page of Pentacles (អ្នកកាន់កាក់អ្នកមានទ្រព្យសម្បត្តិ) អ្នកដែលរើសបៀនេះអាចញញឹមរីកថ្ពាល់បាន វាជាសន្លឹកបៀដ៏ល្អមួយ ព្រោះអ្នកស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុមានភាពប្រសើរឡើង មិនថាការវិនិយោគក៏មានសង្ឃឹមដែរ ហើយប្រសិនបើអ្នកសាកល្បងផ្សងសំណាងអ្នកអាចមានសង្ឃឹម ទោះបីមិនមែនជាសេដ្ឋីក្នុងមួយប៉ប្រិចភ្នែកក៏ដោយក៏ល្មមធូរធារដែរ ។
សន្លឹកបៀទី 2
សម្រាប់អ្នកដែលជ្រើសរើសលេខ 2 សន្លឹកបៀដែលអ្នកទទួលបានគឺ Eight of wands អ្នកដែលទទួលបានសន្លឹកបៀនេះគឺជាសញ្ញាដ៏ល្អបំផុត ព្រោះមិនថាអ្នកធ្វើការក្នុងវិស័យណាក៏ដោយ អ្នកនឹងទទួលបានជោគជ័យ លុយកាក់ក៏មានចាយពេញដៃ ចំណែកការផ្សងសំណាងវិញក៏អាចមានឱកាសដែរ រង្វាន់ធំគឺនៅចុងម្រាមដៃបើមានឱកាសអាចសាកល្បងបានតែកុំងប់ងុលឲ្យសោះ ។
សន្លឹកបៀទ 3
សម្រាប់អ្នកជ្រើសរើសលេខ 3 សន្លឹកបៀដែលអ្នកទទួលបានគឺ Ten of cups ក្នុងចំណោមសន្លឹកបៀទាំងអស់ នេះគឺជាសន្លឹកបៀដ៏ល្អបំផុតព្រោះ មិនថារឿងការងារក៏រីកចម្រើន រឿងស្នេហាក៏ល្អូកល្អើន ចំណែករឿងលុយកាក់អ្នកអាចបញ្ជាមិត្តភ័ក្តិជុំវិញខ្លួនឱ្យហៅអ្នកថាសេដ្ឋីបាន ព្រោះមិនថាអ្នកចាប់អ្វីក៏ជោគជ័យរកស៊ីអ្វីក៏ត្រូវ សម្បូរសប្បាយដូចសេដ្ឋីហើយគ្មានអ្វីអាចបញ្ឈប់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់អ្នកបានឡើយ ។
សន្លឹកបៀទី 4
សម្រាប់អ្នកជ្រើសរើសលេខ ៤ សន្លឹកបៀដែលអ្នកទទួលបានគឺ Eight of swords មួយរយៈនេះអ្នកប្រហែលជាពិបាកក្នុងចិត្តបន្តិច មិនថារឿងការងារ ស្នេហានិងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិក៏ដូចជានៅទ្រឹង បត់ឆ្វេងឬស្តាំក៏គ្មាននរណាមកជួយជ្រោមជ្រែងដែរក្នុងអំឡុងពេលនេះ ដូច្នេះបើអ្នកណាគិតចង់ទិញអ្វីមួយចូលផ្ទះ ចង់ចេញរកស៊ី ឬចង់ផ្សងសំណាងត្រូវប្រុងប្រយ័ត្នព្រោះវាមានភាគរយបរាជ័យបាន ៕
ប្រភព៖ Knongsrok