រាប់ចាប់ពីថ្ងៃដកជើងធូកទៅ អ្នកឆ្នាំទាំង ៣នេះ នឹងអស់ទុក្ខ ផុតវេទនា ជីវិតស្រឡះល្អឡើងវិញហើយ

ហោរាសាស្ត្របានទស្សន៍ទាយថា ក្រោយថ្ងៃដកជើងធូកទៅ អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងយ៉ាងច្រើនក្នុងជីវិត ដោយមានការផ្លាស់ប្តូរជាវិជ្ជមានល្អ លែងមានបញ្ហា ឧបសគ្គណាមួយចូលមកយាយីទៀតហើយ។

១. កើតក្នុងឆ្នាំសេះ

​អ្នក​កើត​ឆ្នាំមមីរ ជាមនុស្ស​ស្មោះត្រង់ ម៉ឹងម៉ាត់ ចូលចិត្ត​ជួយ​អ្នកដទៃ និង​មាន​មហិច្ឆតា​ធំក្នុង​ជីវិត។ បុគ្គលកើតឆ្នាំទាំងនេះ​មិន​ដែល​ខកខាន​ឱកាស ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណូល និង​ឈាន​មុខ​ក្នុង​ការងារ​ឡើយ ។

ចាប់ពីថ្ងៃសែនដកជើងធូបរួច រហូតដល់ចូល​ឆ្នាំ​ថ្មី ​ផ្លូវ​អាជីព​របស់អ្នក នឹងកាន់​តែ​បើក​ចំហ និង​កាន់​តែ​ខ្លាំង។ ជាលទ្ធផល ប្រភពនៃប្រាក់ចំណូលក៏មានច្រើន ហើយគុណភាពជីវិតក៏ប្រសើរឡើងគួរឱ្យកត់សម្គាល់។

Image_2022 01 22_120336

២. អ្នកកើតក្នុងឆ្នាំឆ្កែ

ឆ្នាំច ជាមនុស្សដែលមានចរិតរួសរាយរាក់ទាក់ ស្លូតបូត និងឈ្លាសវៃ ដូច្នេះហើយ បានជាមានគេស្រលាញ់រាប់អានច្រើនពីមនុស្សជុំវិញខ្លួន ហើយតែងតែមានចិត្តជួយដល់ពួកគេគ្រប់កាលៈទេសៈ។

ហោរាសាស្ត្របាននិយាយថា បន្ទាប់ពីថ្ងៃសែនដកជើងធូប ជីវិតអ្នកកើតឆ្នាំច នឹងមានការផ្លាស់ប្តូរជាវិជ្ជមាន ឈានចូលទិសដៅថ្មី និងល្អប្រសើរជាងមុន។ ទាក់ទង​នឹង​រឿង​ស្នេហា​ អ្នកឆ្នាំ​ឆ្កែ​គួរ​មាន​ភាព​ក្លាហាន​ និង​ច្បាស់លាស់​ក្នុង​រឿង​ស្នេហា​។ ប្រសិនបើអ្នកនៅលីវ អ្នកអាចជួបមិត្តរួមព្រលឹងរបស់អ្នកហើយទទួលបានដំណឹងល្អ។

Image_2022 01 22_120412

៣. អ្នកកើតឆ្នាំ គោ

មនុស្សឆ្នាំគោ​មាន​ចរិត​ស្លូតបូត ស្មោះត្រង់ ហើយ​ជួនកាល​ងាយ​នឹង​ត្រូវគេសម្លុតបានទៀតផង។ ដូច្នេះហើយ មនុស្សឆ្នាំនេះត្រូវមានការប្រុងប្រយ័ត្ន ក្នុងករណីដែលមនុស្សតូចតាចខ្លះនៅជុំវិញចូលមកយាយី និងបង្កបញ្ហាដល់អ្នក។

យ៉ាងណាមិញ ឆ្នាំដែលកន្លងទៅនេះ ឆ្នាំគោបានជួបប្រទះនូវបញ្ហា ការលំបាកជាច្រើន ដែលធ្វើឱ្យពួកគេស្ទើរតែបោះបង់គ្រប់យ៉ាងចោលទៅហើយ។ ប៉ុន្តែចាប់ពីថ្ងៃសែដកជើងធូបរួច អ្នកនឹងផុតទុក្ខលំបាក លែងមានបញ្ហាណាមួយមកបៀតបៀនទៀតហើយ វាជាវេលាដែលល្អសម្រាប់អ្នក ទាំងស្នេហា និងការងារ ចំណូលក៏ល្អឡើងវិញផងដែរ៕

ប្រភព ៖ Phunutoday / Knongsrok