ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងថា ស្នេហារបស់អ្នកនៅក្នុងឆ្នាំ ២០២២ នេះ នឹងមានស្ថានភាពបែបណា ល្អ ឬអាក្រក់ ផ្អែមល្ហែម ឬជូរចត់? តោះ! យើងទៅសាកល្បងធ្វើតេស្តលេងទាំងអស់គ្នា។
A. សន្លឹកកាត A
ក្នុងឆ្នាំថ្មីនេះ រឿងស្នេហារបស់អ្នកនឹងមានការឡើងចុះច្រើន ប្រែប្រួលខុសពីធម្មតា។ អ្នកទាំងពីររមែងតែឈ្លោះគ្នាជាញឹកញាប់ ស្នេហាមិនអ្នកមិនប្រៃខះណាស់ណាទេ តែវាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថា ហត់នឿយ ស្ទើរតែបោះបង់ចោលម្ដងៗទៅហើយ។
យកល្អ អ្នកគួរតែផ្អាកការស្រលាញ់មួយរយៈ ដើម្បីពិចារណា និងគិតសាជាថ្មីឡើងវិញ ថាដៃគូរបស់អ្នក ពិតជាមនុស្សដែលសក្តិសមនឹងបន្តទៀត ឬក៏អត់។
សម្រាប់អ្នកដែលនៅលីវវិញ ហាកមានភាពមមាញឹកជាមួយនឹងការងារ និងគម្រោងខ្លាំងពេក ដូច្នេះពួកគេមិនមានពេលដើម្បីបើកចិត្ត បើកបេះដូង ឬសាកល្បងទាក់ទង មើលចិត្តថ្លើមជាមួយនឹងអ្នកណាម្នាក់ឡើយ។ ដូច្នេះហើយឆ្នាំនេះឱកាសចេញក្រៅ ឬឱកាសមានស្នេហាសម្រាប់អ្នកនៅលីវ មានមិនខ្ពស់ទេ។
B. សន្លឹកកាត B
នៅក្នុងឆ្នាំថ្មី ២០២២ នេះ រឿងរ៉ាវស្នេហារបស់អ្នកនឹងមានឧបសគ្គច្រើន មិនថាការងារ សមាជិកគ្រួសារ មតិមនុស្សជុំវិញខ្លួ ភាពខុសប្លែកគ្នានៃអាយុ វាមិនល្អសម្រាប់អ្នកឡើយ ...។
បើអ្នកនៅលីវ ទោះបីអ្នកនៅលីវក៏ដោយ ក៏អ្នកចង់មានគូដែរ ប៉ុន្តែ ដោយសារការងាររវល់របស់អ្នក អ្នកមិនមានឱកាសជួបមនុស្សថ្មីទេ។ បើអ្នកចង់រៀបការឆាប់ៗ អ្នកត្រូវស្វែងយល់ថាអ្វីជាភាពទាក់ទាញរបស់អ្នក។ រៀនកែលម្អខ្លួនឯងអ្នកនឹងមានឱកាសគេចខ្លួនឆាប់ៗនេះ។
C. សន្លឹកកាត C
សម្រាប់អ្នក នេះគឺជាកាតដែលល្អបំផុត។ អត្ថន័យនៅលើសន្លឹកបៀបង្ហាញថា អ្នកក៏ជាមនុស្សសំខាន់ក្នុងចិត្តដៃគូរបស់អ្នកដែរ សេចក្តីស្រឡាញ់របស់អ្នកចំពោះគាត់ គឺងប់ងល់ណាស់។ ឆ្នាំនេះអ្នកទាំងពីរអាចនឹងមានដំណឹងល្អ សម្រាប់អ្នកមានគម្រោងរៀបការ។ សម្រាប់អ្នកនៅលីវ លាភសំណាងរបស់អ្នកក្នុងឆ្នាំនេះល្អខ្លាំងណាស់ ។ អ្នកមានឱកាសជាច្រើនដើម្បីជួបមនុស្សថ្មី ហើយនឹងឆាប់រកមនុស្សដែលសក្តិសមនឹងអ្នក។
D. សន្លឹកកាត D
កាតបង្ហាញថានៅក្នុងឆ្នាំថ្មីនេះ អ្នកមិនគួរមានការរំពឹងទុកខ្ពស់សម្រាប់ទំនាក់ទំនងរបស់អ្នកទេ។ ប្រហែលជាគាត់មានគុណវិបត្តិច្រើន ដែលមិនទាន់នឹងត្រៀមខ្លួនរួចរាល់។ បើអ្នកស្រលាញ់គាត់ អ្នកត្រូវតែទទួលយកគាត់ថាគាត់ជាអ្នកណា។ បើមិនដូច្នេះទេ វានឹងពិបាកសម្រាប់អ្នកក្នុងការសប្បាយចិត្ត។ ឆ្នាំនេះអ្នកនៅលីវនឹងមានឱកាសបានជួបមនុស្សភេទផ្ទុយដែលត្រូវចិត្ត ឬមនុស្សដែលអ្នកកំពុងតែតាមរក៕
ប្រភព ៖ Emdep / Knongsrok