រូបភាពដំបូងដែលអ្នកបានឃើញ នឹងជួយអ្នកឱ្យយល់ពីខ្លួនអ្នកកាន់តែច្បាស់។ តើអ្នកឃើញរូបភាពមួយណាមុនគេ? តោះ! ទៅមើលចម្លើយទាំងអស់គ្នា!
ក. មុខឆ្កែ
អ្នកជាមនុស្សដែលអាចគ្រប់គ្រងអារម្មណ៍លើអារម្មណ៍ខ្លួនឯង។ អារម្មណ៍មិនអាចគ្រប់គ្រងជីវិតរបស់អ្នកបានទេ។ អ្នកដឹងថាអ្វីជាសុភមង្គលដែលអ្នកត្រូវការ ហើយអ្នកមិនដែលត្រូវបានគ្របសង្កត់ដោយអារម្មណ៍មួយឆាវនោះឡើយ។
ដោយហេតុថា អ្នកជាមនុស្សដែលមានការគិតល្អិតល្អន់ វែងឆ្ងាយ យល់ច្បាស់ និងមានហេតុផលត្រឹមត្រូវ ដូច្នេះហើយ អ្នកក៏ប្រើគំនិត និងខួរក្បាល ច្រើនជាងការផ្ដោតទៅលើអារម្មណ៍ ដែលមិនឋិតថេរ។
ខ. ក្រញាំឆ្កែ
អ្នកមិនចូលចិត្តការបង្ខំឱ្យចូលទៅក្នុងរឿងអ្វីមួយនោះឡើយ អ្នកតែងតែចង់នៅស្ងប់ស្ងាត់តែម្នាក់ឯង។ អ្នកប្រៀបដូចជាស្លឹកឈើដែលធ្លាក់ចុះមកលើដី ដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់។ ស្លឹកដឹងថានេះជាដំណាក់កាលធម្មតានៃជីវិត ហើយអ្នកក៏ដូចគ្នាដែរ។ តើអ្នកត្រៀមខ្លួនសម្របខ្លួនហើយឬនៅ?
ប្រភព ៖ Emdep / Knongsrok