តោះ! សាកល្បងធ្វើតេស្តលេងកម្សាន្តទាំតអស់គ្នា ដើម្បីចង់ដឹងថា តើឆ្នាំ២០២២នេះ នរណានឹងដេញតាមអ្នក? តើមនុស្សប្រភេទណា ដែលកំពុងតែព្យាយាមចូលក្នុងជីវិត និងបេះដូងរបស់អ្នក?
1. សន្លឹកកាតទី 1
នៅឆ្នាំ 2022 នេះ អ្នកនឹងត្រូវបានដេញតាមដោយមនុស្ស ដែលមានគុណសម្បត្តិកក់ក្តៅ។ អ្នកជាប្រភេទមនុស្សដែលមានចរិតស្ងប់ស្ងាត់ មិនងាយខឹងផ្ដេសផ្ដាសឡើយ។ អ្នកតែងតែចង់ជួបមនុស្សដែលស្លូតបូត និងគិតគូរ នឹងន ដើម្បីអាចពឹងពាក់បាន។ ដូច្នេះហើយឆ្នាំនេះ អ្នកនឹងត្រូវបានជួបបុរសសង្ហាម្នាក់ដែលមានចិត្តកក់ក្ដៅ។ ពេលអ្នកមានបញ្ហា គាត់នឹងការពារអ្នក នៅក្បែរអ្នកគ្រប់ពេលវេលា។
2. សន្លឹកកាតទី 2
សន្លឹកកាតទីពីរ ដែលអ្នកបានជ្រើសរើស វាបង្ហាញថានៅឆ្នាំ 2022 អ្នកនឹងត្រូវបានដេញតាមដោយមនុស្សដែលមានបុគ្គលិកលក្ខណៈចាស់ទុំ និងមានចិត្តអំណត់។ បុគ្គលនេះផ្តល់ឱ្យអ្នកនូវអារម្មណ៍សុវត្ថិភាព និងទំនុកចិត្តខ្ពស់។ អ្នកនឹងត្រូវបានសញ្ជ័យដោយអារម្មណ៍នៃការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវស្គាល់គាត់ឱ្យកាន់តែច្បាស់សិន មុននឹងទទួលយកស្នេហា ព្រោះអ្នកអាចគ្រាន់តែជាមនុស្សទីបីក្នុងរឿងស្នេហានេះតែប៉ុណ្ណោះ ត្រូវប្រុងប្រយ័ត្ន។
3. សន្លឹកកាតទី 3
កាតនេះបង្ហាញថា អ្នកកំពុងមានអារម្មណ៍អសន្តិសុខយ៉ាងខ្លាំងនាពេលថ្មីៗនេះ។ អ្នកគ្រាន់តែចូលចិត្តរស់នៅម្នាក់ឯង ហើយមិនចង់បើកចំហឱ្យអ្នកដទៃចូលមកក្នុងជីវិតអ្នកទៀតឡើយ។ នៅក្នុងក្រសែភ្នែករបស់អ្នករាល់គ្នា គឺជាអ្នកមានបេះដូងព្រងើយកន្តើយនឹងការស្រឡាញ់។
យ៉ាងណាមិញ អ្នកនឹងត្រូវបានដេញតាមដោយបុរសម្នាក់ដែលយកចិត្តទុកដាក់ និងឧស្សាហ៍ព្យាយាម។ ទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែព្រងើយកន្តើយនឹងអារម្មណ៍របស់គាត់ ព្រោះខណៈពេលនេះ អ្នកពិតជាមិនចង់គិតគូររឿងស្នេហាអ្វីសូម្បីតែបន្តិច។
4. សន្លឹកកាតទី 4
កាតសន្លឹកទីបួននេះបង្ហាញថា នៅឆ្នាំ 2022 អ្នកនឹងត្រូវបានដេញតាម និងស្រលាញ់ដោយបុរសសង្ហាម្នាក់។ នៅពេលជ្រើសរើសដៃគូជីវិត អ្នកកាន់តែផ្តោតលើសេចក្ដីស្រឡាញ់ដ៏ទេវភាព នោះអ្នកកាន់តែរំពឹងថា មនុស្សម្នាក់នោះ នឹងក្លាយជាមិត្តរួមព្រលឹងរបស់អ្នក។
តាមជាក់ស្ដែង អ្នកបាននិយាយថា វត្ថុសម្ភារៈ និងលុយ គឺជាវត្ថុបំពេញបន្ថែម ចំណែកឯសេចក្ដីស្រឡាញ់ គឺការយកចិត្តទុកដាក់ និងការយោគយល់។ ដូច្នេះហើយ អ្នកក៏គួរតែឆ្លៀតពេលឱ្យបានច្រើន ដើម្បីឈ្វេងយល់ពីមនុស្សម្នាក់នោះឱ្យបានច្បាស់៕
ប្រភព ៖ បរទេស / Knongsrok