ហោរាសាស្ត្របានឱ្យដឹងថា ក្នុងរយៈពេល១០០ថ្ងៃខាងមុខ មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងទទួលបានពរជ័យជាច្រើនពីឋានសួគ៌ ដែលជាជីវិតពោរពេញដោយសុភមង្គល និងទ្រព្យសំណាងយ៉ាងច្រើនក្រៃលែង។
១. ឆ្នាំជ្រូក
ហោរាសាស្ត្របានឱ្យដឹងថា ក្នុងរយៈពេល១០០ថ្ងៃខាងមុខនេះ អ្នកកើតឆ្នាំជ្រូក នឹងមានសេចក្តីសុខ និងជោគជ័យ ធ្វើឱ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំង។ ជាពិសេសក្នុងពេលខាងមុខនេះ មនុស្សដែលកើតក្នុងឆ្នាំកុរ នឹងមានឱកាសល្អក្នុងការប្រកបរបររកស៊ីជួញដូរ បង្កើនទ្រព្យសម្បត្តិដោយមិននឹកស្មានដល់ ។
អ្នកដែលកើតក្នុងឆ្នាំជ្រូក ប្រសិនបើអ្នកមានគម្រោងចាប់ផ្ដើមការងារ ឬសាកល្បងតួនាទីថ្មី អ្នកមានសំណាង ដូច្នេះអ្នកអាចចាប់ផ្តើមឥឡូវនេះ អ្នកនឹងមានឱកាសស្វែងរកការងារដែលអ្នកចង់បានយ៉ាងងាយ។ ដោយសាររាសីឡើងខ្ពស់ ឆ្នាំដ៏មហាសំណាងនេះនឹងមានលាភចូលមកជាបន្តបន្ទាប់ ទទួលជោគជ័យយ៉ាងច្រើន។
អ្នកកើតឆ្នាំជ្រូក មិនមែនមានសំណាងតែរឿងលាភ លុយកាក់ប៉ុណ្ណោះទេ ប៉ុន្តែជីវិតស្នេហាក៏មានភាពល្អូកល្អើនខ្លាំងដែរ ។ អ្នកនឹងមានអ្នកដើរតាមច្រើនក្នុងពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើអ្នកនៅលីវ សូមឆ្លៀតឱកាសដែលព្រះប្រទានមកដើម្បីស្វែងរកក្តីស្រលាញ់នៃជីវិតរបស់អ្នក។
២. ឆ្នាំសេះ
ហោរាសាស្ត្របង្ហាញថា ក្នុងពេល០០ថ្ងៃខាងមុខ អ្នកកើតឆ្នាំមមីរ នឹងមានលាភសំណាងច្រើន ធ្វើអ្វីក៏ធ្វើបានសម្រេចដែរ ដោយសារតែសំណាងរបស់ឆ្នាំនេះ និងស្ថិតក្រោមការការពាររបស់ព្រះនៃទ្រព្យសម្បត្តិ សេះជួបនឹងលាភយ៉ាងធំ ដែលនាំឱ្យសម្រេចបានជោគជ័យយ៉ាងខ្លាំង។
ក្នុងពេលខាងមុខនេះក៏អរគុណដល់ពេលវេលាកន្លង ដែលអាចទាក់ទាញសំណាងបានច្រើនដូចពេលនេះ។ ពេលវេលាខាងមុខ សេះនឹងមានជីវិតខ្ពស់ត្រចះត្រចង់ ធ្វើឱ្យគ្រប់គ្នាច្រណែននឹងអ្នក។
ជាពិសេស ក្នុងអំឡុងពេលនេះ ក្នុងផ្របស់អ្នក នឹងមានដំណឹងល្អជាច្រើន នាំមកជូនលោកអ្នក នឹងទទួលបានដំណឹងល្អៗ ជាបន្តបន្ទាប់ ដែលធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួល និងសម្បូរហូរហៀរ។
៣. ឆ្នាំឆ្កែ
អ្នកកើតឆ្នាំឆ្កែ ក្នុងរយៈពេល១០០ថ្ងៃខាងមុខ បើទោះជាចង់គេចក៏ដោយ ក៏គេចមិនផុតដែរ។ ជោគវាសនាបានចូលមកជិតឆ្នាំរបស់អ្នកហើយ។ ជាពិសេសសម្រាប់អ្នកកើតឆ្នាំច ដែលនៅលីវ នឹងជួបដៃគូដូចចិត្តប៉ងប្រាថ្នា និងមានអំណោយផលក្នុងពេលដ៏ខ្លីខាងមុខ។
ចំណែកអ្នកមានគូហើយ គឺត្រូវដោះស្រាយបញ្ហាបានយ៉ាងរលូន។ អនាគតកាលដោយសារទទួលបានលាភសំណាងច្រើន កិច្ចការគ្រួសារក៏ចាត់ទុកថាមានសេចក្តីសុខដែរ។ អ្នកដែលកើតក្នុងឆ្នាំច ក៏អាចទទួលបានដំណឹងល្អបន្ថែមទៀត អំពីផ្លូវរបស់កូន ឬដំណឹងល្អអំពីប្រាក់ខែ និងប្រាក់រង្វាន់នៅចុងឆ្នាំ អ្វីៗគឺសម្រេចយ៉ាងត្រចះត្រចង់៕
* ព័ត៌មានគឺសម្រាប់តែជាឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok