បុគ្គលដែលមានមុខមាត់ទាំងនេះ ច្រើនតែមានវាសនាលំបាកយូរឆ្នាំហើយ ហើយមួយជីវិត ទោះខំប្រឹងខ្លាំងប៉ុនណា ក៏បានត្រឹមតែមួយរស់ៗ ដល់ចាស់ គឺនៅតែលំបាកវេទនា។
យោងតាមគោលគំនិតនៃសរីរវិទ្យា លក្ខណៈពិសេសនៅលើមុខរបស់មនុស្សអាចប្រាប់ពីជោគវាសនារបស់មនុស្សនោះ។ ប្រសិនបើមនុស្សម្នាក់មានសញ្ញាមួយ ឬច្រើនខាងលើនៅលើមុខរបស់គាត់ ជីវិតគឺពិតជាពិបាកណាស់។
១. ថ្ងាសមានស្នាមផ្នត់ ជ្រីវជ្រួញ
យោងតាមសិល្បៈទូទៅ តំបន់នៅកណ្តាលថ្ងាសត្រូវបានគេហៅថា កុកងឺ ជាផ្លូវការ ដែលជាកន្លែងតំណាងឱ្យហុងស៊ុយ និងសំណាងរបស់មនុស្សម្នាក់ៗ។ មនុស្សដែលមានស្នាមជ្រីវជ្រួញ ឬស្នាមប្រជ្រុយច្រើន បង្ហាញថាកេរ្តិ៍ឈ្មោះ និងអាជីពរបស់ពួកគេនឹងមិនអាចជោគជ័យឡើយ។ ពួកគេនឹងត្រូវផ្លាស់ប្តូរអាជីពជាច្រើន ជីវិតក៏ជួបប្រទះនឹងការលំបាក ស្មុគស្មាញ និងព្យុះជាច្រើន។
២. ប្រជ្រុយនៅលើខ្ទង់ច្រមុះ
យោងទៅតាមសិល្បៈទូទៅ ខ្ទង់ច្រមុះត្រូវបានគេហៅថាផ្លូវលុយត។ កន្លែងនេះជានិមិត្តរូបនៃសំណាងនៅលើផ្លូវនៃកិត្តិនាម និងអាជីពរបស់មនុស្សម្នាក់ៗ។ ប្រសិនបើប្រជ្រុយមួយលេចឡើងនៅត្រង់ទីតាំងនេះ វាបង្ហាញថាផ្លូវទៅកាន់កិត្តិនាម និងអាជីពរបស់បុគ្គលនេះ ក៏ត្រូវបានរារាំងដោយមនុស្សជាច្រើន សូម្បីតែមនុស្សតូចទាប ក៏អាចបំពាន និងធ្វើបាបអ្នកបានដែរ។
៣. ចិញ្ចើមចង
ត្រាផ្លូវ គឺជាទីតាំងនៅចន្លោះចិញ្ចើមទាំងពីរ ដែលជានិមិត្តរូបបង្ហាញថា តើមហិច្ឆតារបស់មនុស្សអាចសម្រេចបានឬអត់? ត្រង់ទីតាំងនេះគួរតែបើកចំហ ស្រឡះ បើសិនវាមានលក្ខណៈជ្រីវជ្រួញ ចងជាប់មិនលែង វាបង្ហាញពីភាពស្មុគស្មាញ ចាក់ស្រេះដោយបញ្ហា។
បុគ្គលដែលមានចិញ្ចើមចងបែបនេះ នឹងបង្កើតអារម្មណ៍ធុញថប់ ធ្វើឱ្យបេះដូងចង្អៀត ហើយមិនហ៊ានស្រមៃចង់បានអ្វីធំឡើយ។ ពួកគេតែងធ្លាក់ក្នុងស្ថានភាពខ្វះលុយកាក់ព្រោះសំណាងមិនច្រើនពិបាកធ្វើអ្វីធំក្នុងជីវិត។
៤. រោមចិញ្ចើមរញ៉េរញ៉ៃ មិនស្មើគ្នា
ចិញ្ចើមត្រូវបានគេស្គាល់ថាជាតំបន់ដែលតំណាងឱ្យសមត្ថភាពរបស់មនុស្ស ក្នុងទំនាក់ទំនងសង្គម សហការ និងបង្កើតមិត្តភាព ការរកស៊ី។ បើមនុស្សកើតមកមានចិញ្ចើមក្រាស់ ចិញ្ចើមមិនច្បាស់ រោមចិញ្ចើមរញ៉េរញ៉ៃ និងភ្នែកកាចជាង បើតាមនរវិទ្យា នោះជាមុខមនុស្សក្រមួយជីវិត។
មូលហេតុដែលនិយាយបែបនេះ គឺដោយសារបុគ្គលនេះតែងតែធ្វើការតែម្នាក់ឯង និងមិនអាចសហការជាមួយអ្នកណាបានឡើយ។ ពួកគេមានចិត្តឆេវឆាវ និងមិនចេះគិតពិចារណាឱ្យបានហ្មត់ចត់ពីផលវិបាកនៃសកម្មភាពរបស់ខ្លួនឡើយ ហើយក៏មិនស្ទាក់ស្ទើរក្នុងការក្បត់មិត្តភក្តិ និងធ្វើបាបអ្នកដទៃដែរ។
ពេលខ្លះវាជាសកម្មភាពដោយចេតនា ប៉ុន្តែពេលខ្លះក៏ព្រោះតែគេគិតមិនដល់ ហើយមិនយកចិត្តទុកដាក់ចំពោះរឿងទាំងនោះ ប៉ុន្តែបុរាណបានពោលថា នេះជាសញ្ញាដែលនាំឱ្យប៉ះពាល់ដល់មនុស្ស និងប៉ះពាល់ដល់រាងកាយទាំងមូល។
នៅផ្ទះជាមួយឪពុកម្តាយ ដើរលេងជាមួយមិត្ដភក្ដិ បុគ្គលនេះមិនដឹងមូលហេតុនោះទេ ដូច្នេះហើយគាត់តែងតែឆ្ងល់ថា ហេតុអ្វីបានជាគាត់កម្រទទួលបានជំនួយពីមិត្តភក្តិ និងក្រុមគ្រួសារ។ មនុស្សដែលមានចិញ្ចើមមិនសូវល្អ គ្មានអ្នកថ្លៃថ្នូរជួយ រកបានលុយក៏លំបាកខ្លាំងណាស់។
៥. ខ្ទង់ច្រមុះបាក់
ច្រមុះ គឺជានិមិត្តសញ្ញានៃសមត្ថភាពផ្ទាល់ខ្លួន និងសមត្ថភាពយល់ដឹងរបស់មនុស្ស។ ក្រឡេកមកមើលមុខមាត់វិញ អ្នកដែលច្រមុះឆ្អឹង គឺឯកាពេញមួយជីវិត មានចរិតក្រអឺតក្រទម ពិបាកសហការជាមួយអ្នកដទៃ ម៉ឺងម៉ាត់ តឹងរឹង គិតតែពីខ្លួនឯង ដូច្នេះហើយទើបគ្រប់គ្នាមិនចង់នៅក្បែរពួគគេ។
មនុស្សមានខ្ទង់ច្រមុះកោង មិនត្រង់ គល់ច្រមុះហៀរចេញ មាននិស្ស័យចម្លែក របៀបប្រព្រឹត្តរបស់ពួកគេក៏ខុសពីមនុស្សធម្មតាដែរ ចូលចិត្តឈរ ឬបង្អួតមុខថ្នាក់លើ ប៉ុន្តែមានលក្ខណៈមិនសមហេតុផល និងឆេវឆាវ។ មនុស្សទាំងនេះ ងាយក្នុងការបង្កើតចំណាប់អារម្មណ៍មិនល្អ។
នៅក្នុងនរវិទ្យា មនុស្សដែលមានច្រមុះបែបនេះ ទូទៅនឹងពិបាកនឹងចម្រើនខ្លាំងណាស់។ បុគ្គលដែលច្រមុះវៀច ឬបាក់ ជីវិតរបស់ខ្លួនមិនសូវល្អទេ មិនមានមនុស្សខ្ពង់ខ្ពស់ជួយជ្រោមជ្រែងដើម្បីចម្រើនលាភឡើយ៕
ប្រភព ៖ Phunutoday / Knongsrok