បុរសដែលកើតក្នុងឆ្នាំទាំង ៥ ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលមានចិត្តទៀងត្រង់ ស្មោះត្រង់បំផុត។ ក្នុងចំណងស្នេហា ឬក្នុងចំណងប្តីប្រពន្ធក៏មានការគោរព និងស្មោះស្ម័គ្រចំពោះដៃគូផងដែរ។ ដូច្នេះហើយ ប្រសិនបើនារីណាបានបុរសដែលកើតក្នុងឆ្នាំណាមួយ ក្នុងចំណោមទាំង៥ខាងក្រោមនេះធ្វើជាគូ ជីវិតនាងពិតជាមានសំណាង រស់នៅស្រណុក សោយសុខដល់ចាស់។
១. ឆ្នាំកុរ « ជ្រូក »
បុរសដែលកើតក្នុងឆ្នាំកុរ គឺជាមនុស្សដែលមានឆន្ទៈមោះមុត នៅក្នុងវ័យជំទង់ ដ្បិតថាមនុស្សប្រុសឆ្នាំកុរ ជាមនុស្សដែលដើរលេងច្រើន តែការដើរលេងច្រើនបែបនេះហើយ ទើបធ្វើឱ្យពួកគេស្គាល់ពិភពលោកកាន់តែច្រើន។
យ៉ាងណាមិញ មនុស្សប្រុសទាំងនេះ ដ្បិតថាចូលចិត្តដើរលេងសប្បាយក៏ពិតមែន តែនៅពេលដែលពួកគេរៀបការ មានប្រពន្ធហើយនោះ មនុស្សទាំងនេះ រមែងចង់សប្បាយដែលមានវត្តមានប្រពន្ធចូលរួម មិនថាទៅណាមកណា ក៏មនុស្សនេះបណ្ដើរប្រពន្ធទៅជាមួយដែរ។ ដូច្នេះហើយ មនុស្សនេះ មិនងាយនឹងមាននារីខាងក្រៅណាមកបង្វែរ ពង្វក់ចិត្តគេបានឡើយ ព្រោះចិត្តគេ មានតែប្រពន្ធម្នាក់តែប៉ុណ្ណោះ។
២. ឆ្នាំជូត « កណ្ដុរ »
បុរសដែលកើតឆ្នាំជូត ត្រូវបានគេដឹងថា ជាមនុស្សដែលមិនអាចបំភ្លេចស្នេហាដំបូងបានឡើយ។ ពេញមួយជីវិតរបស់ពួកគេ ស្ទើរតែស្រលាញ់មនុស្សតែម្នាក់តែប៉ុណ្ណោះ បើត្រូវស្រលាញ់ ត្រូវរៀបការជាមួយអ្នកណា នោះនឹងក្លាយជាប្រពន្ធពេញមួយជីវិត។
បុរសដែលកើតឆ្នាំជូត ទោះបីមានទ្រព្យសម្បត្តិច្រើនទៅថ្ងៃមុខ ទោះជាក្លាយជាថៅកែក៏ដោយ ក៏ស្នេហ៍ដំបូងមិនសាបសូន្យក្នុងបេះដូងរបស់គេឡើយ។ ពួកគេនឹងរក្សាខ្លួនឯងរហូតដល់ទីបញ្ចប់ ដើម្បីការពារសេចក្តីស្រឡាញ់ នឹងចងចាំមនុស្សស្រីតែម្នាក់ប៉ុណ្ណោះ។
៣. ឆ្នាំរោង « នាគ »
បុរសនាគស័ក្តិសមជាមនុស្សគួរឱ្យទុកចិត្តក្នុងរឿងស្នេហា ព្រោះគេជាបុរសស្មោះត្រង់ចំពោះស្នេហា មនុស្សទាំងនេះ លុយមិនអាចទិញក្ដីស្រឡាញ់គេបានឡើយ។ អ្នកដែលកើតក្នុងឆ្នាំរោង ជាមនុស្សដែលមានភាពរឹងប៉ឹង និងការតាំងចិត្ត ពេលជួបការលំបាក ពួកគេមិនបដិសេធទេ មានតែពង្រឹងស្មារតី និងប្រឈមមុខនឹងរឿងគ្រប់បែបយ៉ាង។
បើស្រលាញ់ និងរៀបការជាមួយមនុស្សប្រុសបែបនេះ ទោះ១០ឆ្នាំ ២០ឆ្នាំទៀតក៏បុរសនោះនៅជាមួយអ្នករហូត។ ពួកគេនឹងធ្វើឱ្យអ្នកសប្បាយចិត្ត ហើយបំភ្លេចចោលទុក្ខលំបាកទាំងអស់ក្នុងជីវិតនេះ។ ប្រៀបបាននឹងពេលជួបការលំបាក និងបញ្ហា ប៉ុន្តែទោះជាជីវិតផ្លាស់ប្តូរ និងលុយកាក់កាន់តែច្រើន ក៏បុរសម្នាក់នេះនៅតែរក្សាចិត្តស្រលាញ់ប្រពន្ធតែម្នាក់ ស្មោះស្ម័គ្រគ្មានថ្ងៃប្រែ។
៤. ឆ្នាំច « ឆ្កែ »
បុរសឆ្នាំឆ្កែ ផ្ដល់សារៈសំខាន់ខ្លាំងដល់គ្រួសារ ហើយស្រឡាញ់ប្រពន្ធកូនយអស់ពីសមត្ថភាព។ ពួកគេតែងតែដឹងខ្លួន និងទទួលខុសត្រូវចំពោះតួនាទីសំខាន់របស់ពួកគេ។ មិនថាទៅទីណា ធ្វើអ្វីក៏តែងតែមើលប្រពន្ធកូនមិនខ្វល់ពីអ្នកដទៃ។ ពួកគេជាស្វាមីល្អ មានទំនួលខុសត្រូវ និងតែងតែចេះរក្សាបរិយាកាសរីករាយក្នុងគ្រួសារ។
បើអ្នករៀបការជាមួយមនុស្សដែលកើតក្នុងឆ្នាំឆ្កែ អ្នកនឹងមិនមានអារម្មណ៍សោកស្ដាយចំពោះខ្លួនឯង ហើយខ្លាចថាគាត់នឹងប្ដូរចិត្តនោះទេ។ នៅពេលដែលពួកគេបានស្រលាញ់ និងរៀបការជាមួយនរណាម្នាក់ ពួកគេនឹងត្រៀមខ្លួនដើម្បីលះបង់ភាពសប្បាយរីករាយរបស់ពួកគេដោយអស់ពីចិត្តដើម្បីគ្រួសារ។
ជាពិសេស ពួកគេមានឆន្ទៈក្នុងការតស៊ូ មិនខ្លាចការលំបាក និងមានការតស៊ូ និងអត់ធ្មត់ក្នុងការងារអ្វីទាំងអស់ ដើម្បីឱ្យប្រពន្ធកូនបានរស់នៅស្រណុកសុខស្រួលពេញមួយជីវិត។
៥. ឆ្នាំមមីរ « សេះ »
បុរសកើតឆ្នាំសេះមានភាពអត់ធ្មត់ក្នុងរឿងស្នេហា។ ពេលរៀបការរួច ពួកគេតែងតែគោរពប្រពន្ធកូន ជាប្តីដែលមានទំនួលខុសត្រូវចំពោះគ្រួសារ។ សម្រាប់បុរសដែលកើតក្នុងឆ្នាំមមីរ គ្រួសារមិនត្រឹមតែជាខ្នងបង្អែករឹងមាំប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជួយឱ្យពួកគេធំធាត់ និងមានភាពចាស់ទុំថែមទៀត។
ដូច្នេះហើយពេលរកបានមនុស្សត្រូវចិត្ត មនុស្សប្រុសឆ្នាំសេះជាអ្នកមានទំនួលខុសត្រូវក្លាយជាស្វាមីដ៏ឧត្តម។ ពួកគេជាបុរសក្នុងគ្រួសារដ៏ល្អ ស្រឡាញ់ និងមើលថែប្រពន្ធកូនយ៉ាងពេញទំហឹង៕
*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok