ចូលដល់ឆ្នាំខ្លា ឆ្នាំទាំង ៣ ខាងក្រោនេះ មានឱកាសរកលុយបានច្រើន មានទ្រព្យសម្បត្តិច្រើន ធ្វើឱ្យគ្រប់គ្នាច្រណែន។ ដូច្នេះហើយ កុំឱ្យឱកាសមាសនេះកន្លងផុតទៅឱ្យសោះ។
១. ឆ្នាំ មមីរ
ចូលដល់ឆ្នាំខ្លា នៅឆ្នាំ២០២២ ផ្លូវជោគលាភរបស់មនុស្សកើតឆ្នាំសេះ មានអ្នកជួយជ្រោមជ្រែង ទើបអាចរកចំណូលបានយ៉ាងងាយ និងអាចពង្រីកគម្រោងថ្មីៗបានច្រើន។ មនុស្សដែលកើតនៅក្នុងឆ្នាំ មានភាពស្វិតស្វាញ ឯករាជ្យ និងមានស្មារតីរឹងមាំ ដូច្នេះពួកគេងាយជំនះការលំបាកដើម្បីឆ្ពោះទៅមុខ។
តាមហោរាសាស្ត្រ ក្នុងឆ្នាំ២០២២ សេះនឹងមានលាភ មានទ្រព្យច្រើន មិនត្រឹមតែអាចរកចំណូលបានច្រើនប៉ុណ្ណោះទេ ថែមទាំងបង្កើតគ្រឹះល្អសម្រាប់អនាគតទៀតផង។
ទោះជាយ៉ាងណាក៏ដោយ អ្នកដែលកើតក្នុងឆ្នាំមមីរ ត្រូវមានអាកប្បកិរិយាសមរម្យ កុំបង្អួតលុយកាក់នៅមុខអ្នកដទៃ ចៀសវាងបំផ្លាញសំណាង និងទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ដល់ខ្លួន។
ជាទូទៅ អ្នកដែលកើតក្នុងឆ្នាំ មមីរ ឆ្នាំ ២០២២ នឹងមិនជួបការលំបាកក្នុងជីវិតឡើយ ពួកគេនឹងទាក់ទាញសំណាងល្អ និងបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួន។
២. ឆ្នាំ មមែ
សម្រាប់អ្នកកើតឆ្នាំពពែ ឆ្នាំខ្លា ២០២២ ជាឆ្នាំដែលមានសំណាងល្អផ្នែកសំណាង។ ទោះបីពេញមួយឆ្នាំលំបាកយ៉ាងណាក៏ដោយ ការឧស្សាហ៍ព្យាយាមនឹងនាំមកនូវប្រាក់ចំណេញច្រើន។ មនុស្សដែលក្នុងឆ្នាំនេះមិនត្រឹមតែអាចសម្រេចបាននូវសមិទ្ធផលខ្ពស់ក្នុងអាជីពការងារប៉ុណ្ណោះទេ រាសីឡើងខ្ពស់ ប្រាក់ចូលមកដូចទឹកតែក៏មានជំនឿចិត្តខ្លាំងឡើង និងពោរពេញដោយពរជ័យផងដែរ ។
វាត្រូវតែនិយាយថាឆ្នាំ ២០២២ គឺជាឆ្នាំដែលខ្សែនៃជោគវាសនារបស់អ្នកកើតឆ្នាំពពែខ្លាំង។ ដូច្នេះហើយ ក្នុងឆ្នាំនេះ អ្នកដែលកើតក្នុងឆ្នាំពពែ មិនគួរស្ទាក់ស្ទើរឡើយ ប៉ុន្តែត្រូវមានទំនុកចិត្ត ក្លាហាន និងប្រឈមមុខនឹងការលំបាកក្នុងជីវិតដោយផ្ទាល់ ដើម្បីចាប់យកឱកាសអភិវឌ្ឍខ្លួន។ ចូរចាំថា អ្នកត្រូវគិតគូរកាន់តែយូរ អ្នកកាន់តែបាត់បង់ឱកាស និងខកខានឱកាសមាសនេះក្នុងការរកលុយ។
៣. ឆ្នាំ រោង
ចូលដល់ឆ្នាំ២០២២ អ្នកកើតឆ្នាំរោង មានផ្កាយសំណាងរះចូលមកហើយ ដូច្នេះហើយអ្នករាសីឆ្នាំនេះមានលាភសំណាងល្អងាយនឹងកើត។
លើសពីនេះទៀត អ្នកកើតឆ្នាំរោង ឧស្សាហ៍ព្យាយាម និងចេះឆក់យកឱកាស។ ដូច្នេះហើយ ទោះបីជាដំណើរការរកលុយកាន់តែលំបាកយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែដឹងពីរបៀបតស៊ូ និងជម្នះវា ដើម្បីឈានទៅមុខដ៏អស្ចារ្យក្នុងជីវិត។
យ៉ាងណាមិញ ដោយសារផ្លូវទៅរកលុយមិនងាយស្រួលនោះទេ អ្នកដែលកើតក្នុងឆ្នាំរោងត្រូវដឹងគុណផលនៃការប្រឹងប្រែង ចាយវាយដោយឈ្លាសវៃ និងប្រយ័ត្នលុយកាក់។ កុំជឿពាក្យផ្អែមល្ហែម លួងលោមរបស់គេ បើមិនប្រយ័ត្ន រាល់ការខំប្រឹងអស់ជាច្រើនឆ្នាំ នឹងត្រូវវិនាស ហើយឱកាសក្លាយជាអ្នកមាន នឹងត្រូវបាត់បង់៕
*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok