ទម្រង់ជើងតាំង ៥ប្រភេទខាងក្រោមនេះ ភាគច្រើន គឺមានតែអ្នកមាន ឬសេដ្ឋីទេ ទើបមានសំណាងមានជើងបែបហ្នឹង។ ចុះអ្នកមាន១ក្នុងចំណោមទាំង៥នេះទេ? បើមាន អ្នកពិតជាមនុស្សដែលមានសំណាងណាស់ ព្រោះទៅថ្ងៃមុខ អ្នកប្រាកដជាក្លាយជាអ្នកមាន ឬជាសេដ្ឋីដោយមើលមិនឃើញឡើយ។
១. បាតជើងទន់រលោង
តាមនរវិទ្យា មនុស្សដែលមានបាតជើងទន់ និងរលោង ច្រើនតែមានជីវិតសម្បូរសប្បាយ និងរុងរឿង។ ពួកគេជាមនុស្សដែលមានទេពកោសល្យខ្ពស់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការក្រោកឡើង គ្រប់ពេលដែលជួបបញ្ហា ការលំបាក។
បុគ្គលដែលមានសញ្ញាជើងនេះ តែងតែខិតខំសម្រេចគោលដៅដែលបានកំណត់ បន្ទាប់ពីវ័យកណ្តាល ពួកគេច្រើនតែឈានដល់កម្រិតកំពូលនៃអាជីពរបស់ពួកគេ ដោយកាន់លុយ និងអំណាចនៅក្នុងដៃរបស់ពួកគេ។
២. មានប្រជ្រុយនៅលើបាតជើង
ប្រជ្រុយនៅលើបាតជើង គឺជានិមិត្តសញ្ញានៃប្រផ្នូលល្អ។ យោងទៅតាមនរវិទ្យា ប្រជ្រុយកាន់តែធំ សំណាងក៏កាន់តែច្រើន។ មនុស្សដែលមានប្រជ្រុយនៅលើបាតជើង តែងតែមានសំណាងល្អ មានទ្រព្យសម្បត្តិច្រើន មានជីវិតពោរពេញដោយសុភមង្គល។ ក្នុងអាជីពរបស់ពួកគេ ត្រូវបានអ្នកអភិជនជួយជ្រោមជ្រែង ធ្វើអ្វីគ្រប់យ៉ាងដោយរលូន ឈ្នះនៅគ្របើ់ទីកន្លែងទាំងអស់។
៣. ជើងធំ បាតជើងស្តើង
ជារឿយៗគេនិយាយថា ការមានជើងធំ គឺជាវិធីតែមួយគត់ដើម្បីទប់ជំហរបានយ៉ាងមាំ។ មនុស្សដែលមានជើងធំ បាតជើងស្តើង ច្រើនតែជាមនុស្សមានចិត្តទូលាយ។ ទោះយ៉ាងណាក៏ដោយ ពួកគេក៏ជាមនុស្សដែលមិនចេះខ្វល់ខ្វាយ ដូច្នេះជីវិតរបស់គេ ក៏គ្មានទុក្ខសោក ឬសម្ពាធច្រើនដែរ។ អ្នកដែលមានជើងប្រភេទនេះ រកចំណូលបានច្រើនក៏ចាយមិនសូវចេះសន្សំដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ទោះបីពួកគេចាយច្រើន ពួកគេកាន់តែចាស់ ពួកគេកាន់តែមាន។
៤. កែងជើងក្រាស់
យោងទៅតាមនរវិទ្យា កែងជើងតំណាងឱ្យរចនាប័ទ្ម និងមូលដ្ឋានគ្រឹះរបស់មនុស្ស។ មនុស្សដែលមានកែងជើងក្រាស់ គឺជាមនុស្សដែលមានប្រវត្តិគ្រួសារល្អ និងមានពរជ័យច្រើន។ ពួកគេត្រូវបានស្រឡាញ់ និងគាំទ្រដោយគ្រួសាររបស់ពួកគេ។
នៅក្នុងអាជីពរបស់មនុស្សប្រភេទនេះ ពួកគេត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ដែលអាចជួយពួកគេធ្វើអ្វីទាំងអស់បានដោយជោគជ័យ។ ពេលចាស់ទៅ ពួកគាត់មានជីវិតសុខសាន្ត និងពោរពេញដោយគ្រួសារចុះសម្រុងគ្នា និងមានគ្រួសារសុខសាន្ត។
លើសពីនេះ មនុស្សទាំងនេះច្រើនតែមានឆន្ទៈរឹងមាំ ដូច្នេះសូម្បីតែពេលពិបាកក៏ដោយ ក៏ពួកគេមិនថយក្រោយដែរ។ ដូច្នេះហើយចូលវ័យកណ្តាលគេនឹងសាងទ្រព្យដោយលាភសំណាង។
៥. ម្រាមមេជើងវែងជាងម្រាមជើងដែលនៅសល់
ប្រសិនបើម្រាមមេជើងរបស់អ្នកវែងជាងម្រាមជើងដទៃ ហើយម្រាមជើងត្រូវបានរៀបចំតាមលំដាប់ពីធំទៅតូច បង្កើតជាបន្ទាត់ត្រង់ នោះអ្នកជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ជាអ្នកខ្ពង់ខ្ពស់។ ជាធម្មតាមនុស្សដែលមានរាងជើងនេះ គឺជាមនុស្សឆ្លាត ប៉ិនប្រសប់ និងមានគំនិតច្នៃប្រតិដ្ឋ។ ក្នុងជីវិតពួកគេរក្សាអាកប្បកិរិយាស្ងប់ស្ងាត់ ចាញ់ដោយមិនបាក់ទឹកចិត្ត ឈ្នះដោយគ្មានមោទកភាព។
បុគ្គលដែលមានជើងប្រភេទនេះ ច្រើនតែជាមនុស្សមានលាភធំ មានលុយច្រើន។ ទាំងអ្នកមាន និងជោគជ័យ ពួកគេគឺជាមោទកភាព និងការគាំទ្ររបស់គ្រួសារ និងត្រកូលរបស់ពួកគេ។
បើមានម្រាមជើងធំរាងមូល បុគ្គលនេះនឹងបានទ្រព្យសម្បត្តិបន្សល់ទុកដោយបុព្វការីជនជាជីវិតពេញលេញ។ ផ្ទុយទៅវិញ បើអ្នកមានម្រាមជើងធំខ្លី នោះជីវិតរបស់អ្នកនឹងកាន់តែយូរ កាន់តែពិបាក៕
*អត្ថបទគឺជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok