ក្រឡវេទមន្ត! បើកបង្ហាញពីដួងព្រលឹងខាងក្នុងរបស់អ្នក តើអ្នកជាមនុស្សបែបណា?

ជ្រើសរើសក្រឡវេទមន្តមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីបើកកកាយពីអាថ៌កំបាំងធាតុពិតខាងក្នុងរបស់អ្នក ចង់ដឹងថា តើអ្នកជាមនុស្សបែបណា?

១. ក្រឡវេទមន្តទី ១

Image_2022 01 04_145322

អ្នក​ជា​មនុស្ស​មាន​ចិត្ត​ល្អ មានក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងពូកែ​យល់​ចិត្ត​អ្នក​ជុំវិញ​ខ្លួន។ អ្នកតែងតែព្យាយាមនាំមកនូវសុភមង្គល ដល់មនុស្សក្បែរខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ដោយហេតុនេះហើយ ទើបភាគច្រើនតែងតែបង្កបញ្ហាដល់ខ្លួនអ្នក ពីព្រោះនៅពេលដែលអ្នកខ្វល់ខ្វាយពីអ្នកដទៃ អ្នកបោះបង់ខ្លួនឯងទាំងស្រុង ហើយទុកការចង់បាន និងតម្រូវការរបស់ខ្លួនឯងទៅមួយឡែក។

អ្នកជាប្រភេទមនុស្សដែល ​គ្រាន់​តែ​ទទួល​បាន​ស្នាម​ញញឹមពីអ្នកដទៃ ​អ្នក​ពិតជាត្រេកអរយ៉ាងខ្លាំង ក្នុងការបំពេញកិច្ចការងារ។ ដូច្នេះហើយ រាល់ការខិតខំប្រឹងប្រែងរបស់អ្នកបានសម្រេចហើយ។

តាមពិតទៅ អ្នកជាមនុស្សអស្ចារ្យម្នាក់ ដែលហ៊ានធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់អ្នកដទៃ។ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ត្រូវ​មើល​ថែ​ខ្លួន​ឯង​ឱ្យបានច្រើនផង រៀនខ្វល់ពីខ្លួនឯងខ្លះ កុំរវល់តែខ្វល់ពីអ្នកដទៃខ្លាំងពេក។

២. ក្រឡវេទមន្តទី ២

Image_2022 01 04_145327

អ្នកមានថាមពលវិជ្ជមាន និងភាពរីករាយដែលមនុស្សមិនអាចទប់ទល់បាន។ អ្នកតែងតែព្យាយាមធ្វើឱ្យមនុស្សជិតស្និទ្ធនឹងអ្នក មានអារម្មណ៍សុវត្ថិភាព និងមានគំនិតសុទិដ្ឋិនិយមដូចអ្នកដែរ។

មនុស្សជុំវិញខ្លួនពិតជាចូលចិត្តអ្នក ព្រោះអ្នកឆ្លាត និងមានសមត្ថភាពបង្កើតបរិយាកាសដ៏អស្ចារ្យ មិនថាអ្នកនៅទីណាក៏ដោយ។ គុណភាពទាំងអស់ដែលអ្នកមាន គឺពិសេសខ្លាំងណាស់ ព្រោះវាកម្រជួបអ្នកសុទិដ្ឋិនិយមបែបនេះណាស់។

៣. ក្រឡវេទមន្តទី ៣

Image_2022 01 04_145331

អ្នកផ្តល់ដំបូន្មានល្អបំផុតលើគ្រប់បញ្ហា មានជំនាញក្នុងការបញ្ចេញគំនិត និងអារម្មណ៍របស់អ្នក។ អ្នក​គឺ​ជា​មិត្ត​ល្អ​បំផុត សម្រាប់មនុស្សក្បែរខ្លួនអ្នក។

ជាមួយនឹងការគិតប្រកបដោយហេតុផល អ្នកនឹងតែងតែស្វែងរកដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហាណាមួយ។ អ្នកពិតជាមនុស្សពិសេសម្នាក់ ដូច្នេះអ្នកគួរតែមានមោទកភាពចំពោះខ្លួនឯង ព្រោះមនុស្សដូចអ្នកអាចជួបបានតែម្តងគត់ក្នុងមួយជីវិត។

៤. ក្រឡវេទមន្តទី ៤

Image_2022 01 04_145335

អ្នក​ដឹង​ថា​អ្នក​មិន​ល្អ​ឥត​ខ្ចោះ​ឡើយ ព្រោះ​គ្មាន​នរណា​ម្នាក់​មិន​ដែល​ឈាន​ដល់​ភាព​ល្អ​ឥត​ខ្ចោះ​ពិត​ប្រាកដ។ ប៉ុន្តែ​អ្នក​មាន​ចិត្ត​ស្មោះ​ និង​ឱ្យ​តម្លៃ​ខ្លួន​ឯង កុំ​បន្ទោស​ខ្លួន​ឯង ហើយ​រំពឹង​ថា​នឹង​មាន​អ្វី​មិន​អាច​ទៅ​រួច។

តាមពិតទៅ អ្នកជាមនុស្សមានអត្តចរិត សុភាពរាបសារ មិនដែលរំពឹងច្រើនក្នុងជីវិត ហើយតែងតែពេញចិត្តនឹងអ្វីដែលអ្នកមាន។ ប៉ុន្តែ​អ្នក​តែង​តែ​សុខ​ចិត្ត​ផ្តល់​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​មាន​គ្រាន់​តែ​ធ្វើ​ឱ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត។

នៅពេលអ្នកជួយនរណាម្នាក់ បេះដូងរបស់អ្នកពោរពេញដោយក្តីស្រលាញ់ និងសុភមង្គល ព្រោះអ្នកដឹងថាអ្នកបានជួយនរណាម្នាក់ដែលត្រូវការជំនួយច្រើនជាងអ្នក៕

ប្រភព ៖ Emdep / Knongsrok