យោងតាមហោរាសាស្ត្រ គ្រួសារដែលមានសមាជិកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងស្វាគមន៍ឆ្នាំ ២០២២ ដោយសុភមង្គលពេញលេញ លាភសំណាងហូរហៀរ។
១. ឆ្នាំកុរ «ជ្រូក»
អ្នកកើតឆ្នាំជ្រូក ជាមនុស្សស្ងប់ស្ងាត់ មានគំនិតសុទិដ្ឋិនិយម មានទំនាក់ទំនងល្អ តែងតែត្រៀមខ្លួនជួយអ្នកដទៃជានិច្ច។ អំពើល្អដែលគេធ្វើ គឺជាការសន្សំកុសលសម្រាប់គ្រួសារទាំងមូល ជួយទាញថាមពលវិជ្ជមានចូលមកក្នុងផ្ទះ។
ឆ្នាំ ២០២២ ទ្រព្យសម្បត្តិរបស់គ្រួសារជ្រូក បង្ហាញសញ្ញានៃភាពប្រសើរឡើងទ្វេរដង។ សេដ្ឋកិច្ចរបស់សមាជិកកាន់តែរលូន ការលំបាកត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ មនុស្សគ្រប់រូបមានឱកាសផ្ទាល់ខ្លួន ដើម្បីជោគជ័យ និងរីកចម្រើន។
ជាពិសេស សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ នឹងទទួលបានលាភសំណាងច្រើនដោយសារការខិតខំប្រឹងប្រែង។ អ្នកដែលកើតក្នុងឆ្នាំជ្រូក ក៏រួមចំណែកជាផ្នែកមួយដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ ដែលជាជំនួយដ៏រឹងមាំសម្រាប់សមាជិកគ្រួសារឱ្យមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការអភិវឌ្ឍន៍អាជីពរបស់ពួកគេ។
២. ឆ្នាំជូត «កណ្ដុរ»
អ្នកដែលកើតឆ្នាំជូត មានភាពវៃឆ្លាត រហ័សរហួន និងមានទំនួលខុសត្រូវក្នុងការងារគ្រប់យ៉ាង។ ពួកគេតែងតែគិតអំពីគ្រួសាររបស់ពួកគេ ហើយក៏ជាអ្នកដែលនាំពរជ័យដល់គ្រួសារទាំងមូលផងដែរ។ ភាពរហ័សរហួន ភាពបត់បែន និងសមត្ថភាពក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័សនៃអ្នកកើតឆ្នាំជូត អាចនាំមកនូវការផ្លាស់ប្តូរជាច្រើនដល់អ្នកដែលនៅជុំវិញពួកគេ។
លើសពីនេះ មនុស្សដែលកើតឆ្នាំកណ្ដុរនេះមិនមានគំនិតអភិរក្សទេ ប៉ុន្តែតែងតែស្តាប់និងរកវិធីដើម្បីកែប្រែខ្លួនឯង។ យោងតាមក្បួនហោរាសាស្ត្រ ក្នុងឆ្នាំ ២០២២ អ្នកដែលកើតក្នុងឆ្នាំជូត នឹងក្លាយជាតារាសំណាងក្នុងគ្រួសារ ជួយលើកកម្ពស់គុណភាពជីវិត ជួយគ្រួសារ ប្រមូលទ្រព្យធនធំៗ។
៣. ឆ្នាំម្សាញ់ «ពស់»
អ្នកកើតឆ្នាំម្សាញ់ ជាមនុស្សដែលឆ្លាត អាចដោះស្រាយបញ្ហាលំបាកគ្រប់កាលៈទេសៈ។ ពួកគេត្រូវបានគេចាត់ទុកថាជាអាណាព្យាបាលនៃគ្រួសារ។
ក្នុងឆ្នាំ ២០២២ ហោរាសាស្ត្រទស្សន៍ទាយថា អ្នកដែលកើតក្នុងឆ្នាំម្សាញ់ មិនត្រឹមតែបង្កើតទ្រព្យសម្បត្តិសម្រាប់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជួយសមាជិកគ្រួសាររបស់ពួកគេឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានទៀតផង។ ជាទូទៅឆ្នាំ២០២២ នៅក្នុងគ្រួសារអ្នកកើតឆ្នាំម្សាញ់ នឹងប្រព្រឹត្តទៅដោយរលូន ការងារក៏រលូនល្អ លុយកាក់អំណោយផលផងដែរ។
៤. ឆ្នាំថោះ «ទន្សាយ»
អ្នកកើតឆ្នាំទន្សាយ ក៏ជាមនុស្សដែលមានសុទិដ្ឋិនិយម និងមានប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន។ គេអាចចាត់ទុកថា មនុស្សទាំងនេះជាសំណាងល្អសម្រាប់សមាជិកក្នុងគ្រួសារ។
ចូលឆ្នាំ ២០២២ អ្នកដែលកើតក្នុងឆ្នាំទន្សាយ មិនត្រឹមតែអាចរកលុយបានប៉ុណ្ណោះទេ ថែមទាំងជួយមនុស្សជាទីស្រលាញ់របស់ពួកគេ បង្កើនសំណាងទៀតផង។ ការអភិវឌ្ឍន៍របស់ពួកគេប៉ះពាល់ដល់អ្នកដែលនៅជុំវិញពួកគេ។
ម្យ៉ាងវិញទៀត ឆ្នាំទន្សាយនឹងបញ្ចេញថាមពលវិជ្ជមានដល់មនុស្សគ្រប់រូប ជួយឱ្យពួកគេយកឈ្នះលើការលំបាក និងខិតទៅជិតភាពជោគជ័យ។ ជាទូទៅក្នុងពេលខាងមុខនេះ គ្រួសារទន្សាយនឹងមិនមានការព្រួយបារម្ភអ្វីឡើយ៕
* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok