យោងតាមក្បួនហុងស៊ុយ អ្នកជំនាញបានព្រមាន និងដាស់តឿនថា របស់មួយចំនួនដូចខាងក្រោមនេះ មិនថាអ្នកស្រឡាញ់យ៉ាងណា ចូលចិត្តប៉ុនណាក៏ដោយ ក៏មិនត្រូវរក្សាវាទុកនៅក្នុងផ្ទះដែរ ព្រោះរបស់ទាំងនេះ វាតំណាងឱ្យរឿងមិនល្អ ឧបទ្រុបចង្រៃ ដូច្នេះ ប្រសិនបើអ្នករក្សាទុក វាជាប្រផ្នូលដែលបង្កគ្រោះថ្នាក់ដល់អ្នក និងក្រុមគ្រួសារ ជាពិសេស អ្នកអាចនឹងបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ សុភមង្គលដោយមិនដឹងខ្លួនថែមទៀតផង។
១. នាឡិកាខូច
យោងទៅតាមគោលគំនិតរបស់ប្រជាជនបូព៌ា នាឡិកា គឺជានិមិត្តសញ្ញានៃពេលវេលា ដែលមានចលនាឥតឈប់ឈរ ដែលជានិមិត្តសញ្ញានៃជោគវាសនា។ នៅពេលដែលនាឡិកាឈប់ដំណើរការ ហើយមិនអាចជួសជុលបាន អ្នកគួរតែយកវាបោះចោល កុំរក្សាវាទុកនៅក្នុងផ្ទះបន្តទៀតអី។
គ្រួសារជាច្រើនជួបប្រទះស្ថានភាពនេះ ប៉ុន្តែមិនមានពេលជួសជុល ឬទិញនាឡិកាថ្មីមកប្ដូរនោះឡើយ ហើយនៅតែទុកនាឡិកាដែលខូចនៅលើជញ្ជាំងដដែល។ តាមហុងស៊ុយ ការព្យួរនាឡិកាខូចមិនដំណើរការនៅក្នុងផ្ទះ វានឹងប៉ះពាល់ដល់សំណាងរបស់ម្ចាស់។ ដូច្នេះពេលឃើញនាឡិកាឈប់ដំណើរការ អ្នកគួរយកវាមកពិនិត្យមើល កែកម្អ។ ប្រសិនបើថ្មអស់ សូមជំនួសវាដោយថ្មថ្មី ហើយព្យួរវាឡើងវិញបាន។ បើខូច យកវាទៅជួសជុល ឬដូរជាមួយនាឡិកាថ្មីជាបន្ទាន់។
២. ចានបែក ឬប្រេះស្រាំ
ចាន គឺជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ អំឡុងពេលប្រើប្រាស់ ច្បាស់ជាចៀសមិនផុតពីការបែកបាក់ ប៉ះទង្គិចស្រាំនោះឡើយ។ យ៉ាងណាមិញ ប្រសិនបើមានករណីបែបនេះ គ្រួសារភាគច្រើននៅតែរក្សាវាទុក និងប្រើប្រាស់ជាធម្មតា។
ទោះជាយ៉ាងណាក៏ដោយ ការប្រើចានបែក ឬប្រេះស្រាំអាចធ្វើឱ្យអ្នករងរបួសពេលកំពុងសម្អាត។ លើសពីនេះ វាក៏ប៉ះពាល់ដល់សោភ័ណភាព និងចំណង់អាហារពេលដាក់អាហារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្នាមប្រេះក៏កាន់តែពិបាកសម្អាត ដែលអាចក្លាយជាកន្លែងសម្រាប់បាក់តេរីភ្ជាប់ និងបង្កជំងឺដល់អ្នកប្រើប្រាស់។
បើនិយាយពីហុងស៊ុយ អ្នកជំនាញនិយាយថា ការប្រើចានឆែបជាប់ជាប្រចាំ អាចប៉ះពាល់ដល់ទ្រព្យសម្បត្តិម្ចាស់។ ដូច្នេះ នៅពេលដែលអ្នកឃើញចានឆែប បែក ឬប្រេះ យកល្អគួរតែបោះវាចោលទៅ។ ពេលបោះចោល ត្រូវរុំចានជាមួយក្រណាត់ ឬក្រដាសទាំងសងខាង ដើម្បីកុំឱ្យរបួសអ្នកសម្អាត និងកុំបំពានហុងស៊ុយ។
៣. កញ្ចក់បែក ឬស្រាំ
យោងទៅតាមគោលគំនិតនៃហុងស៊ុយខាងកើត កញ្ចក់ដែលខូច គឺជាប្រផ្នូលនៃសំណាងអាក្រក់។ ពេលឃើញកញ្ចក់ប្រេះ ឬបែក អ្នកត្រូវតែបោះចោលវាភ្លាម។ ដូចចានចាស់ៗដែរ ពេលសម្អាតកញ្ចក់ដែលខូច អ្នកក៏គួររុំវាដោយក្រណាត់ ឬក្រដាសរុំដោយប្រុងប្រយ័ត្នមុនពេលបោះវាចោល។
៤. ស្បែកជើងចាស់ រហែក
ស្បែកជើងរហែក និងស្បែកជើងកវែង គឺជានិមិត្តសញ្ញានៃភាពក្រីក្រ និងភាពលំបាក។ ដូច្នេះហើយ អ្នកគួរបោះចោល ប្រសិនបើវាចាស់ ឬរហែក ព្រោះថា ស្បែកជើងបែបនេះ គេចាត់ទុកជាវត្ថុអភ័ព្វ ដែលអាចធ្វើឱ្យម្ចាស់ងាយនឹងបាត់បង់ទ្រព្យសម្បត្តិ។
បើនិយាយពីសុខភាព ស្បែកជើងចាស់ និងស្បែកជើងកែងចោត ជាកន្លែងរស់នៅរបស់បាក់តេរី និងផ្សិត បើទុកក្នុងផ្ទះនឹងប៉ះពាល់ដល់សុខភាពសមាជិកគ្រួសារ។
លើសពីនេះ ស្បែកជើងដែលចាស់ពេក លែងមានការធានាថាមានគុណភាពល្អទៀតហើយ ហើយបាតជើងនឹងកាត់បន្ថយការកកិត។ ការប្រើប្រាស់បន្តអាចបណ្តាលឱ្យអ្នកដួលយ៉ាងងាយស្រួលនៅពេលប្រើ៕
ប្រភព ៖ Phunutoday / Knongsrok