មនុស្សម្នាក់ៗមានចំណូលចិត្តនៃការជ្រើសរើសផ្សេងៗគ្នា ដោយសារតែញ្ញាណនៃការគិត ចំពោះវត្ថុដែលពួកគេបានមើលឃើញ ស្តាប់ ឬហិតក្លិន។ ទោះបីយ៉ាងណាក៏ដោយការជ្រើសរើសនិមិត្តសញ្ញាទាំង ៣ ខាងក្រោមនេះ អាចទស្សន៍ទាយពីលក្ខណៈឧបនិស្ស័យរបស់ មនុស្សម្នាក់ៗបាន។ ហើយខាងក្រោមនេះជាលទ្ធផលនៃការទស្សទាញចំពោះជម្រើសរបស់អ្នក៖
១. បើសិនអ្នកជ្រើសយកនិមិត្តសញ្ញា "ក"
សម្រាប់អ្នកជ្រើសរើសយកនិត្តសញ្ញា "ក" គេចូលចិត្តសប្បាយរីករាយ ចេះអត់ឱន អធ្យាស្រ័យបានល្អ មានស្ទីលនិងមានទឹកចិត្តមិនចេះមើលបំណាំទៀតផង។ មនុស្សដែលគេចូលចិត្តសេពគប់រក គឺមនុស្សដែលមានចិត្តក្លាហាន មានចិត្តទូលាយចេះជួយគ្នាទៅវិញទៅមកធ្វើជាមិត្តភក្តិ។ ជាមនុស្សដែលសម្បូរអ្នកសេពគប់រក ក៏ប៉ុន្តែពេលខ្លះគេបែរជាទន់ជ្រាយលងជឿលើមនុស្សងាយជ្រុលពេក ។ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តី សុខមកដាក់ខ្លួនគ្រប់ពេលវេលា ក៏ប៉ុន្តែពេលខ្លះក៏អាចកើតមានឱកាសខ្វែងគំនិត និងខ្លួនឯងខ្លះៗផងដែរ។ គេមិនចូល ចិត្តដើរទាន់សម័យ និយមអាចពោលបានថា ប្រកាន់គំនិត បុរណជ្រុលបន្តិចក៏ថាបាន។
មនុស្សនេះគេចូលចិត្តធ្វើអ្វីៗដែល ជារឿងសំខាន់ទៅតាមទំនើងចិត្ត ដែលគេនឹកឃើញតែប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលគេធ្វើទៅហើយនោះ គេរមែងមានភាពទទួលខុសត្រូវខ្ពស់បំផុត។ ពិតមែនរូបភាពខាងក្រៅរបស់គេមើលទៅឃើញមានភាពហាក់ដូចរឹងមាំបន្តិចក្តី តែធាតុពិតនៅខាងក្នុងវិញ ហាក់ដូចជាទន់ជ្រាយងាយស្រួលអូសទាញបាន។ នៅពេល ខ្លះគេអាចបាត់បង់ភាពទទួលខុសត្រូវ ឬក៏ភាពម៉ត់ចត់ដែលនៅ ក្នុងរឿងខ្លះៗគេបែរជាមិនចុះចាញ់មនុស្សងាយៗទៀតផង ។ គេងាយឆាប់កើតមានអារម្មណ៍ធុញថប់ មានចិត្តអន្ទះសាតែបើសិនត្រូវចិត្តវិញទៅដល់ណាក៏ដល់ដែរជាពិសេសរឿងស្រីៗតែម្តង។
២. បើសិនអ្នកជ្រើសយកនិមិត្តសញ្ញា "ខ"
សម្រាប់អ្នកជ្រើសរើសយកនិត្តសញ្ញា "ខ" ទស្សន៍ទាយបានថា ជាមនុស្សសម្បូរមន្តស្នេហ៍ ហើយថែមទាំង រ៉ូមែនទិកទៀតផង។ ជាមនុស្សមានភាពល្អិតល្អន់ ម៉ត់ចត់ ទន់ភ្លន់ ថែមទាំងចូលចិត្តអត់ឱនជួយសង្គ្រោះអ្នកនៅជុំវិញកាយផងដែរ។ គេមានទំនាក់ទំនងល្អជាមួយមនុស្សនៅក្នុងសង្គម ការងារចេះទទួលខុស ត្រូវថែមទាំងល្អិតល្អន់មិនធូររលុងទៀតផង ។ ជាមនុស្សមានចិត្តធ្ងន់មិនឆេវឆាវ យល់ពីចិត្តអ្នក នៅជុំវិញកាយ ពូកែសម្របសម្រួលខ្លួននិងរក្សាភាពស្ងៀមស្ងាត់បានយ៉ាងហ្នឹងន់។ ជាមនុស្សស្រឡាញ់ភាពស្អាត ចូលចិត្តធ្វើខ្លួនឯងឱ្យមានភាពលេចធ្លោមិនដាច់។
ក៏ប៉ុន្តែប្រសិនបើគេចង់ធ្វើអ្វីមួយហើយនោះពុំមាននរណាអាចមករារាំងបានឡើយ។ គេមិនចូលចិត្តបង្កជម្លោះតែច្រើនកើតមានភាពរារែកនៅពេលត្រូវសម្រេចចិត្តក្នុងរឿងអ្វីមួយ ។ ជាមនុស្សមានចិត្តកំណាញ់ទ្រី្តស្មូរ តែមានមនុស្សជាច្រើននាក់ចូលចិត្តទំនាក់ទំនងជាមួយគេប្រៀបដូចជាមានមន្តស្នេហ៍ពីធម្មជាតិ។ មនុស្សនេះស្រឡាញ់សេរីភាព ស្អប់ការមើលងាយមើលថោក ហើយជាធម្មតាគេចូលចិត្តរស់នៅក្នុងពិភពលោកផ្ទាល់ខ្លួនមួយដែលពុំមានមនុស្សលូកដៃជ្រៀតជ្រែក។ ចំណុចល្អរបស់គេគឺមានទឹកចិត្តសន្តោសប្រណីមេត្តាមនុស្សដែលទន់ខ្សោយជាងខ្លួន។សម្រាប់រឿងស្នេហាវិញមនុស្សនេះខូចខិលបែបស្ងាត់ៗបំផុត។
៣. បើសិនអ្នកជ្រើសយកនិមិត្តសញ្ញា "គ"
ចំពោះអ្នកជ្រើសរើសយកនិត្តសញ្ញា "គ" អាចបង្ហាញឱ្យឃើញថា ជាអ្នកស្រឡាញ់ភាពស្រស់ស្អាតមានភាពរ៉ូមេនទិក ចិត្តល្អ និងចរិតទន់ភ្លន់សុភាពរាបសា ។ ជាមនុស្សសម្លឹងមើលពិភពលោកក្នុងផ្លូវល្អគួរឱ្យស្រឡាញ់រាប់អាន ។ មនុស្សនេះពូកែគិត ពូកែស្រមើស្រមៃ ចូលចិត្តជួបជុំមិត្តភក្តិសំណេះសំណាលនិង មានស្នេហ៍ទាក់ទាញគួរឱ្យស្រឡាញ់ទៀតផង ។
មនុស្សនេះ ចូលចិត្តរឿងសុវត្ថិភាពត្រូវការស្ថិរភាពជីវិតដែលគង់វង្ស ហើយព្រមទទួលយករបត់របស់សង្គម ។ តែក៏នៅមានចំណុច មិនល្អខ្លះៗដូចជាពុំមានចំណូលចិត្តរួមសង្គមជាមួយក្រុមមនុស្សដទៃផងដែរ។ ចំពោះរឿងស្នេហាវិញគេបំពេញបំណងឱ្យមនុស្សជាទីស្រឡាញ់របស់គេធ្វើអ្វីៗទៅតាមទំនើងចិត្តគ្រប់ពេលវេលាក្នុងគោលបំណងឱ្យកើតមានសេចក្តីសុខមានអារម្មណ៍ស្រស់ស្រាយមិនដដែលៗពេកនោះទេ៕
ប្រភព៖ Khmer Horoscope