ខាងក្រោមនេះជាប្រភេទផ្លែឈើពោរពេញដោយសារធាតុគីមីដែលតែងតែឃើញអាជីវករដាក់លក់តាមទីផ្សារជារៀងរាល់ថ្ងៃនេះ បើស្រ្តីមេផ្ទះជួបប្រទះផ្លែឈើទាំងនេះ ហើយមិនបានស្គាល់ប្រភពច្បាស់ទេ សូមកុំទិញឲ្យសោះ បង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាពខ្លាំងណាស់៖
១. ផ្លែស្ត្របឺរី
ផ្លែស្ត្របឺរីមានរសជាតិផ្អែម សម្បូរវីតាមីន និងសារធាតុរ៉ែជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាព។ យ៉ាងណាក្ដី ផ្លែឈើនេះងាយនឹងរងការវាយប្រហារពីសត្វល្អិតភ្លាមៗក្នុងដំណើរការលូតលាស់ឬត្រូវបានបាញ់ថ្នាំសម្លាប់សត្វល្អិត និងសារធាតុជំរុញការលូតលាស់ទៀតផង។ លើសពីនេះ ផ្លែស្ត្របឺរី ងាយនឹងរលួយ ដូច្នេះវាក៏ត្រូវបាញ់ថ្នាំ ដើម្បីពន្យារពេលវេលាផ្ទុក។
២. ផ្លែល្មុតទុំ
ផ្លែល្មុតទុំ (ត្រូវបានគេស្គាល់ផងដែរថាជា sapoche សាច់ពណ៌ត្នោត) ជាផ្លែឈើដ៏ពេញនិយមមួយដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងប្រទេសរបស់យើង។ ហើយដើម្បីធ្វើឱ្យ ផ្លែល្មុតទុំ កាន់តែទាក់ទាញ អ្នកជំនួញតូចតាចមួយចំនួនបានត្រាំផ្លែឈើនេះជាមួយនឹងម្សៅដែកលាយជាមួយទឹក។ រិតតែពិសេស ពេលត្រាំក្នុងម្សៅជាតិដែក នឹងប្រែមកជាពណ៌លឿងខ្មៅ កាន់តែទាក់ទាញខ្លាំងបំផុត។
៣. ផ្លែខ្នុរ
ខ្នុរជាផ្លែឈើមួយប្រភេទដែលងាយទទួលរងការចាក់ថ្នាំគីមីដើម្បីជំរុញឲ្យឆាប់ទុំ។ អ្នកលក់ភាគច្រើនតែងតែប្រើសារធាតុគីមីម្យ៉ាងចាក់បញ្ចូលក្នុងផ្លែខ្នុរដើម្បីឲ្យទុំ លក់បានលឿនចំណេញពេលវេលា។ ដោយគ្រាន់តែលាយជាតិគីមីជាមួយទឹក រួចចាក់ចូលទៅក្នុងផ្លែខ្នុរទុករយៈពេលមិនដល់១២ម៉ោងក្រោយមក ខ្នុរនឹងប្រែជាទុំ។
ជាងនេះទៅទៀត ក៏មានអាជីវករប្រើសារធាតុគីមី លាបថ្នាំលើដើមខ្នុរ រួចបាចថ្នាំលើដើមខ្នុរនីមួយៗ គ្របដោយផ្ទាំងក្រណាត់ឲ្យជាតិគីមីជ្រាបចូលជ្រៅទៅក្នុងដើមខ្នុរ ដើម្បីធ្វើឱ្យខ្នុររីកធំៗពណ៍មាស។ ជាពិសេស ខ្នុរទុំតាមគីមីច្រើនតែមិនសូវមានក្លិនក្រអូប ហើយសរសៃក៏មានពណ៌លឿងខ្លាំងដែរ។
៤. ផ្លែទុរេន
ដើម្បីចំណេញពេលវេលា ឈ្មួញតែងតែយកទុរេនជ្រលក់ជាមួយសារធាតុគីមី ជំរុញការទុំកាន់តែលឿន ដើម្បីទាក់ទាញភ្នែកអ្នកទិញមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ផ្លែទុរេនទុំភាគច្រើនដែលទុំដោយសារថ្នាំច្រើនតែពិបាកបំបែកផ្នែកនីមួយៗណាស់។
ប្រភព៖ បរទេស