គូស្នេហ៍ជាច្រើនដែលស្រលាញ់គ្នាខ្លាំង ក្រៅពីរកពេលវេលានៅជាមួយគ្នាឱ្យបានច្រើនបង្កើតអនុស្សាវរីយ៍នោះ វត្ថុអនុស្សាស្សាវរីយ៍ និងវត្ថុបញ្ជាំស្នេហ៍ក៏ជារឿងសំខាន់សម្រាប់គូស្នេហ៍សឹងតែគ្រប់គូផងដែរ។
ដើម្បីតំណាងស្នេហាផ្អែមល្ហែម និងបង្ហាញភាពជាដៃគូ ជាម្ចាស់ស្នេហ៍រៀងៗខ្លួន គូស្នេហ៍ខ្លះព្យាយាមស្លៀកសំលៀកបំពាក់គូ ខ្លះក៏ប្រើរបស់គូ ឯអ្នកខ្លះថែមទាំងចំណាយលុយទៅចាក់សាក់ជាលក្ខណៈគូស្នេហ៍ទៀតផង បើទោះបីជាឈឺចាប់បន្តិចក៏ដោយចុះ។
សម្រាប់អ្នកដែលដើរទាន់សម័យទំនើបមួយនេះការចាក់សាក់ជារឿងធម្មតានោះទេ ហើយវាក៏ជារបស់តំណាងស្នេហាគង់វង់ជាប់មាំដូចជាស្នាមសាក់លើដងខ្លួនដែរ ដូច្នេះហើយបានជាគូស្នេហ៍ជាច្រើន ជាពិសេសគូស្នេហ៍បរទេសជ្រើសរើសការសាក់រូបផ្សេងៗតតាមចំណង់ចំណូលចិត្ត ឬតំណាងអត្ថន័យផ្សេងៗសម្រាប់ស្នេហារបស់ពួកគេ។
ដូច្នេះមកតាមដានទស្សនាការចាក់សាក់បែបគូស្នេហ៍ល្បីៗប្រចាំឆ្នាំ ២០១៩ ខាងក្រោមនេះ៖