តាមទស្សនៈនៃនរវិទ្យា ជើងអាចនិយាយបានច្រើនយ៉ាងអំពីជោគវាសនារបស់មនុស្ស។ ជាពិសេស ទម្រង់ និងប្រភេទជើងរបស់យើង ក៏អាចបញ្ជាក់ពីអនាគតមាន ឬក្របានដែរ។
១. បាតជើងរលោង និងស្បែកទន់
តាមនរវិទ្យា មនុស្សដែលមានបាតជើងទន់ៗ ច្រើនតែសម្បូរសប្បាយ និងរុងរឿង។ ពួកគេជាមនុស្សដែលមានទេពកោសល្យខ្ពស់ពីកំណើត ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការក្រោកឡើងគ្រប់ពេលដែលជីវិតជួបបញ្ហា ការលំបាក។ បុគ្គលដែលមានជើងប្រភេទនេះ តែងតែព្យាយាមសម្រេចគោលដៅដែលបានកំណត់ បន្ទាប់ពីវ័យកណ្តាល ពួកគេច្រើនតែឈានដល់កម្រិតកំពូលនៃអាជីពរបស់ពួកគេ ដោយកាន់លុយ និងអំណាចនៅក្នុងដៃ។
២. ជើងគ្រើម ដោយគ្មានស្នាមប្រេះ
មនុស្សដែលមានស្បែកជើងរឹង និងមិនប្រេះ ច្រើនតែជាអ្នកដែលមានឋានៈទាប ក្រីក្រ និងមានជីវភាពលំបាកខ្លាំង។ ក្នុងជីវិតត្រូវស៊ូទ្រាំនឹងទុក្ខលំបាកជាច្រើន ត្រូវរងគ្រោះដោយសារតែមនុស្សជុំវិញកេងចំណេញ ខ្សែលើ និងងាយខលុយខាតបង់លុយកាក់ណាស់។
៣. ប្រជ្រុយនៅលើជើង
ប្រជ្រុយនៅលើបាតជើង គឺជានិមិត្តសញ្ញានៃប្រផ្នូលល្អ។ យោងទៅតាមនរវិទ្យា ប្រជ្រុយធំនៅក្នុងទីតាំងនេះកាន់តែល្អ។ មនុស្សដែលមានប្រជ្រុយនៅលើបាតជើង តែងតែមានសំណាងល្អ មានទ្រព្យសម្បត្តិច្រើន មានជីវិតពោរពេញដោយសុភមង្គល។ ក្នុងអាជីពរបស់ពួកគេត្រូវបានអ្នកអភិជនជួយជ្រោមជ្រែង ធ្វើអ្វីៗដោយរលូនឈ្នះនៅទីណាក៏ដោយ។
៤. ជើងធំ បាតជើងស្តើង
គេតែងតែនិយាយថា អ្នកត្រូវតែមានជើងធំស្រួលឈរ។ មនុស្សដែលមានជើងធំ បាតជើងស្តើង ច្រើនតែជាមនុស្សមានចិត្តទូលាយ។ ទោះយ៉ាងណាក៏ដោយ ពួកគេក៏ជាមនុស្សដែលមិនចេះខ្វល់ខ្វាយអ្វីច្រើនដែរ ដូច្នេះពួកគេងាយនឹងធ្វើខុសខ្លាំងណាស់។ លើសពីនេះ មានសមត្ថភាពរកលុយបានច្រើន តែក៏ចាយមិនសូវចេះសន្សំដែរ។
៥. កែងជើងក្រាស់
យោងទៅតាមនរវិទ្យា កែងជើងតំណាងឱ្យរចនាប័ទ្ម និងមូលដ្ឋានគ្រឹះរបស់មនុស្ស។ មនុស្សដែលមានកែងជើងក្រាស់ គឺជាមនុស្សដែលមានប្រវត្តិគ្រួសារល្អ និងមានពរជ័យច្រើន។ ពួកគេត្រូវបានស្រឡាញ់ និងគាំទ្រដោយគ្រួសាររបស់ពួកគេ។ នៅក្នុងអាជីពរបស់ពួកគេ ពួកគេត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ពួកគេអាចធ្វើអ្វីទាំងអស់។ ពេលចាស់ទៅ ពួកគាត់មានជីវិតសុខសាន្ត និងពោរពេញដោយគ្រួសារចុះសម្រុងគ្នា និងមានគ្រួសារសុខសាន្ត។
៦. ម្រាមមេជើងវែងជាងម្រាមជើងដទៃ
ប្រសិនបើម្រាមមេជើងរបស់អ្នក វែងជាងម្រាមជើងដែលនៅសល់ ហើយម្រាមជើងរៀបរៀងតាមលំដាប់ពីធំទៅតូច បង្កើតជាបន្ទាត់ត្រង់ នោះបង្ហាញថា អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ជាធម្មតា មនុស្សដែលមានទម្រង់ជើងប្រភេទនេះ មានភាពវៃឆ្លាត ប៉ិនប្រសប់ និងមានគំនិតច្នៃប្រឌិតខ្ពស់។ ក្នុងជីវិតពួកគេរក្សាអាកប្បកិរិយាស្ងប់ស្ងាត់ ចាញ់ដោយមិនបាក់ទឹកចិត្ត ឈ្នះដោយគ្មានអំនួតក្អេងក្អាង។
បុគ្គលដែលមានសញ្ញាពិតនេះ ច្រើនតែជាមនុស្សមានលាភធំ មានលុយច្រើន ។ ទាំងអ្នកមាន និងជោគជ័យ ពួកគេគឺជាមោទកភាព និងការគាំទ្ររបស់គ្រួសារ និងត្រកូលរបស់ពួកគេ។
បើមានម្រាមជើងធំរាងមូល បុគ្គលនេះនឹងបានទ្រព្យសម្បត្តិបន្សល់ទុកដោយបុព្វការីជនជាជីវិតពេញលេញ។ ផ្ទុយទៅវិញ បើអ្នកមានម្រាមជើងធំខ្លី នោះជីវិតរបស់អ្នកនឹងកាន់ពិបាកទៅថ្ងៃអនាគត៕
ប្រភព ៖ Phunutoday / Knongsrok