ចូលដល់ខែដំបូងនៃឆ្នាំថ្មី អ្នកកើតក្នុងឆ្នាំទាំង៣នេះ ចូលប្រុងប្រយ័ត្ន បង់លាភជួបគ្រោះ

ហោរាសាស្ត្របានដាស់តឿនអ្នកកើតក្នុងឆ្នាំទាំង ៣ខាងក្រោមនេះ ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ នៅក្នុងខែដំបូង​នៃឆ្នាំ២០២២ខាងមុខនេះ ព្រោះអាចនឹងមានរឿងមិនល្អកើតឡើងចំពោះអ្នក។

១. ឆ្នាំឆ្លូវ «គោ»

គោ គឺជាសញ្ញារាសីចក្រដែលមិនមានសំណាងនៅក្នុងខែមករាឆ្នាំ ២០២២ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នបន្ថែមទៀតឱ្យបានច្រើន។ ក្នុងអំឡុងពេលនេះ ឆ្នាំឆ្លូវគួរចៀសវាងទំនាក់ទំនងជិតស្និទ្ធពេកជាមួយមន្ត្រីក្នុងជួររដ្ឋាភិបាល ជាពិសេសអ្នកដែលមានភាពលោភលន់ ដើម្បីចៀសវាងការប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់ពួកគេទៅថ្ងៃអនាគត។

ជាពិសេសនាពេលខាងមុខ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នក នឹងមិនដូចការរំពឹងទុកនោះទេ អ្នកថែមទាំងត្រូវប្រើលុយផ្ទាល់ខ្លួនដើម្បីដោះស្រាយការលំបាកភ្លាមៗថែមទៀតផង។ យ៉ាងណាមិញ អ្នកគួរ​ព្យាយាម​បំពេញ​កិច្ច​ការ​ឱ្យ​បាន​ល្អ កុំ​ធ្វេសប្រហែស​ធ្វើ​ខុសឱ្យសោះ។

ក្នុង​រឿង​ស្នេហា អ្នក​គួរចេះធ្វើចិត្តឱ្យធ្ងន់ កុំឆេវឆាវ ព្រោះ​បើ​អ្នក​នៅ​តែ​រឹងរូស វា​នឹង​ធ្វើ​ឱ្យ​អ្នក​ និង​ដៃគូ​មាន​ជម្លោះកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើដៃគូទាំងពីរមិនព្រមចុះចាញ់នោះទេ ទំនាក់ទំនងនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។

Image_2021 12 13_194946

២. ឆ្នាំវក «ស្វា»

នៅពេលនេះ អ្នកដែលកើតឆ្នាំវក ត្រូវយកចិត្តទុកដាក់ឱ្យខ្ពស់លើការងារដែលខ្លួនកំពុងធ្វើ បើមិនដូច្នេះទេ ងាយនឹងមានកំហុស បង្កើតឱកាសឱ្យជនខិលខូច ឆ្លៀតឱកាស។ ប្រយ័ត្ន​មនុស្ស​ដែល​រួសរាយ​រាក់ទាក់​នឹង​អ្នក​ កំណត់​ការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​តូចតាច ការងារ​នឹង​មិនសូវ​មាន​បញ្ហាឡើយ​។

ជាពិសេសសម្រាប់អ្នកកើតឆ្នាំវក ដែលកំពុងចាប់ផ្តើមរកស៊ី អ្នកត្រូវកំណត់ឱ្យច្បាស់ថាដៃគូរបស់អ្នកជានរណា ហើយសក្តិសមគួរទុកចិត្តឬអត់ ដើម្បីចៀសវាងការវិនិយោគខុស និងខាតលុយ។

ចំណែកឯរឿង​ស្នេហា​អ្នក​កើត​ឆ្នាំ​ស្វា ​ក្នុង​ខែ​មករា​នេះ​ក៏​អាប់អួរ​ដែរ​ ក្នុង​អំឡុង​ពេល​នេះ​ ប្ដី​ប្រពន្ធ​តែង​ឈ្លោះ​ប្រកែក​គ្នា​ដោយ​សារ​បញ្ហា​កើត​ឡើង​ក្នុង​ជីវិត។

Image_2021 12 13_194952

៣. ឆ្នាំរោង «នាគ»

ឆ្នាំរោងត្រូវត្រៀមចិត្តដើម្បីប្រឈមមុខនឹងរឿងដែលមិននឹកស្មានដល់។ ត្រូវ​មាន​ភាព​ស្ងប់ស្ងាត់​ពេល​ដោះស្រាយ​ការងារ ជាពិសេស​ការងារ​កាន់តែ​លំបាក ទាមទារ​ឱ្យ​មានការ​អត់ធ្មត់​ឱ្យកាន់តែខ្ពស់​។

ក្នុងខែមករានេះ ឱកាសរកស៊ីមានច្រើន ប៉ុន្តែយកល្អកុំប្រញាប់ពេក មិនចេះអត់ធ្មត់ ត្រូវកំណត់ដែនកំណត់សមត្ថភាពរបស់អ្នកឱ្យច្បាស់ កុំរត់តាមអ្វីដែលមិនពិត ឬលើសលប់ហួសពីលទ្ធភាពដែលមាន៕

ប្រភព ៖ Phunutoday / Knongsrok