ទស្សន៍ទាយខែដែលនាំសំណាងដល់ឆ្នាំទាំង១២ សម្រាប់ឆ្នាំ ២០២២

ក្នុងរយៈពេល ១២ខែ នៃឆ្នាំ ២០២២ខាងមុខនេះ តើខែមួយណា ដែលនាំសំណាងដល់ឆ្នាំរបស់អ្នក។ តោះ! ទៅមើលទាំងអស់គ្នា ដើម្បីកុំឱ្យខកខាននឹងប្រមូលយកលាភសំណាងរបស់អ្នក។

១. ឆ្នាំជូត «កណ្តុរ»

ខែមករា នៃឆ្នាំ ២០២២ គឺជាពេលវេលាដែលអ្នកកើតឆ្នាំកណ្តុរ នឹងមានសំណាងបំផុត ពោរពេញដោយសំណាង។

ដោយសារឆ្នាំ ២០២២ ជាឆ្នាំខ្លា ដូច្នេះអ្នកនឹងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ភាពមុះមុត និងអាចបត់បែនរបស់អ្នក នឹងជួយអ្នកឱ្យរួចផុតពីភាពជាប់គាំងទាំងពួង។

សំណាង​ល្អ មាន​ប្រភព​កកកុញ​ច្រើន​សម្រាប់អ្នក គួបផ្សំ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ពី​ខ្សាច់ ដូច្នេះ​ការ​ប្រមូល​ផល​របស់​សត្វ​កណ្តុរ​នឹង​មាន​ច្រើន​ស្មានមិនដល់។

២. ឆ្នាំឆ្លូវ «គោ»

នេះ​ជា​ឆ្នាំ​ដែល​សក្តិសម​បំផុត​សម្រាប់​អ្នក​កើត​ឆ្នាំ​ឆ្លូវ។ ឆ្នាំ​នេះ​សំណាង​ឡើង​ខ្ពស់​ ​អ្នក​នឹងមាន​លាភ​ហូរចូលសន្ធឹក។​ ជាពិសេសក្នុង​ខែ​មករា គោ​ទទួល​បាន​លាភ​សំណាង​ច្រើន។ ទោះបីជាត្រូវឡើងចុះទៅមើលមុខជំនួញក៏ដោយ ផ្ទុយទៅវិញ ស្ថានភាពហិរញ្ញវត្ថុក៏ល្អដែរ ហើយឱកាសនៃការរកលុយក៏បើកចំហរច្រើនជាងមុន។

ឈានចូលដល់ខែមេសា អ្នកកើតឆ្នាំឆ្លូវ នឹងមានអ្នកមានបុណ្យជួយជ្រោមជ្រែង ថែមទាំងណែនាំមុខរបរ ឬក៏ជួយអ្នកឱ្យសម្រេចកិច្ចការធំថែមទៀតផង។ ខែសីហា ក៏ជាខែបើកទ្វាទ្រព្យដែលអ្នកមិនបានរំពឹងទុកជាច្រើន។ ឱកាសភាគច្រើនបានមកពីទំនាក់ទំនងដ៏ល្អ ដែលអ្នកបានសាងទុកកន្លងមក។

៣. ឆ្នាំខាល «ខ្លា»

ការទទួលឥទ្ធិពលបន្តិចម្តងៗនៅអាយុប្រាំឆ្នាំ អាចជួបប្រទះនូវគុណវិបត្តិ និងការផ្លាស់ប្តូរជាច្រើននៅក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។ ទោះ​យ៉ាង​ណា វាសនា​នៅ​មាន​ខ្សាច់​គ្រីស្តាល់​ជួយ​ដោយ​ស្ងាត់ៗ។

នៅក្នុងខែកញ្ញា នឹងមានអ្នកមានបុណ្យបង្ហាញមុខឡើងមក ជួយអ្នកឱ្យធ្វើជំនួញបានជោគជ័យ និងរីកចម្រើនយ៉ាងខ្លាំង។ លើសពីនេះ អ្នកកើតឆ្នាំខាល នឹងមានឱកាសបង្កើនប្រាក់ចំណូល ឬកែលម្អស្ថានភាពផ្ទាល់ខ្លួនរឹតតែប្រសើរ។

Image_2021 12 13_160748

៤. ឆ្នាំថោះ «ទន្សាយ»

ក្នុងខែ​តុលា​ ជា​ខែ​សំណាង​នៃ​ជោគ​វាសនាសម្រាប់អ្នកកើតឆ្នាំថោះ ​មិន​ថារឿង​ស្នេហា​ ការងារ ឬ​លុយកាក់នោះឡើយ។ ក្នុង​ខែ​នេះ ផ្កាយ​សំណាង​នឹង​រួម​ដំណើរ​ការងារ​របស់​ង្នកកើតឆ្នាំទន្សាយ​ ឱ្យ​មានការកើនឡើង​កាន់តែខ្លាំង​។

នៅ​ពេល​នេះ ទន្សាយ​អាច​ពង្រីក​ការងារ ឬ​អាជីវកម្ម​ដោយ​សម្លឹង​រក​ឱកាស​អភិវឌ្ឍន៍​ទៅ​អនាគត។ ខែនេះផងដែរក៏មានប្រយោជន៍ច្រើនសម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត និងអ្នករចនា។

៥. ឆ្នាំរោង «នាគ»

នាគ​ចូលដល់ឆ្នាំខាល នឹងមានការប៉ះទង្គិច តិចឬច្រើន។ ទោះជាយ៉ាងណាក៏ដោយ នាគអាចទាញយកអត្ថប្រយោជន៍ពីខែសំណាង ដើម្បីអនុវត្តផែនការដែលអ្នកគិតគ្រោងទុក។

ខែ​មិថុនា នាគ​ត្រូវ​ចូលប្រឡូកក្នុង​សង្គមឱ្យបាន​ច្រើន ទើបមានសំណាង​មាន​លាភ ព្រោះទំនាក់ទំនង មនុស្សដែលអ្នកស្គាល់ គេនឹងអាចជួយអ្នកបានពេលមានបញ្ហា ឬការលំបាក។ ហើយក្នុងខែនេះដែរ អាជីវកម្មរបស់អ្នក ក៏រកលុយបានច្រើនផងដែរ។

ខែ​វិច្ឆិកា នាគ​មាន​មនុស្ស​ខ្ពង់ខ្ពស់​មក​ជួយឱ្យយ​កាន់តែ​មាន​ទំនុក​ចិត្ត។ ក្នុង​ខែ​នេះ​នាគ​សម្រេច​បាន​ផល​ធំៗ​ច្រើន ហើយ​លុយកាក់​ក៏​សម្បូរ​ហូរហៀរ​។ ការឆ្លងកាត់ផ្លូវអារម្មណ៍ក៏ល្អផងដែរ។

៦. ឆ្នាំម្សាញ់ «ពស់»

ក្នុង​ខែ​មិនា អ្នកមាន​បុណ្យ​ចម្រើន​រុងរឿង​ណាស់។ គូប្រជែងអាចជាមនុស្សចាស់ ឬអ្នកដែលមានបទពិសោធន៍ច្រើនជាងអ្នក។ ជាលទ្ធផល បញ្ជាក់ពីសមត្ថភាព និងឈានទៅមុខក្នុងអាជីពរបស់អ្នក។ ក្នុង​ខែ​នេះអ្នកកើតឆ្នាំពស់ អាចប្រមូល​ផល​បាន​ច្រើន ធ្វើ​ឱ្យ​ចំណូល​កាន់តែកើនឡើងជាលំដាប់។

ខែ​សីហា លាភ​សំណាង​ល្អ ដូច្នេះ​ការ​លំបាក​ក្នុង​ការ​រកស៊ី​ត្រូវ​បាន​ជម្រះ បើក​ឱកាស​សហការ​គ្នា​ ពិតជាល្អខ្លាំង។

Image_2021 12 13_160804

៧. ឆ្នាំមមីរ «សេះ»

ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ​សម្រាប់​អ្នក​កើតឆ្នាំសេះ ជាពិសេស​ក្នុង​ខែកញ្ញា​។ ការងារ​ក្នុង​ខែ​នេះ​អំណោយផល ទោះជួបបញ្ហា ការលំបាក ក៏អ្នកមានអ្នកចាំជួយពីក្រោយដែរ​។

ថ្វីដ្បិតតែអាជីវកម្មបង្ហាញសញ្ញានៃវឌ្ឍនភាពក៏ដោយ ក៏ដំណើរការនឹងមានភាពយឺតយ៉ាវ ដែលតម្រូវឱ្យអ្នកគិតគូរឱ្យបានល្អិតល្អន់ កុំធ្វើអ្វីតាមតែអារម្មណ៍ ដោយមិនពិចារណា។ យ៉ាងណាមិញ ក្នុងខែកញ្ញានេះដែរ អ្នកក៏អាចមានឱកាស បានជួបដៃគូជី​វិត ដែលអ្នកតែងប៉ងចង់បានោងដែរ។

៨. ឆ្នាំមមែ «ពពែ»

ឆ្នាំខ្លា ២០២២ គឺជាឆ្នាំដ៏អស្ចារ្យសម្រាប់អ្នកកើតឆ្នាំមមែ។ អាជីវកម្មមានភាពអំណោយផល ជាមួយនឹងការពង្រីក និងរីកចម្រើនកាន់តែខ្លាំង។ នៅក្នុងខែកុម្ភៈ អ្នកនឹងរីករាយនឹងជីវិត ជាមួយនឹងការធ្វើដំណើរកម្សាន្ត ដោយគ្មានទុក្ខព្រួយអ្វីឡើយ។ បើ​អ្នក​មាន​បញ្ហា​ក៏​មាន​មនុស្សចាំ​ជួយ​ដោះស្រាយ​ដែរ។

ការងារត្រូវបានគាំទ្រដោយអ្នកដទៃ ដើម្បីដោះស្រាយបញ្ហា។ ការងារ​នឹង​ត្រូវ​បាន​បញ្ចប់​លើស​ពី​ការ​រំពឹង​ទុក និង​ទទួលបានលទ្ធផលយ៉ាងគាប់ចិត្ត។ ក្នុង​ខែ​នេះ​សេចក្តី​ស្រឡាញ់​ជាមួយនឹងគូស្នេហ៍ ក៏ចុះសម្រុង​គ្នា​មាន​សេចក្តី​ល្អ​ជាច្រើន។

៩. ឆ្នាំវក «ស្វា»

ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​មនុស្ស​ដែលកើតឆ្នាំស្វា។ សម្រាប់អ្នកកើតឆ្នាំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធ្មប់ ហើយជួបប្រទះនឹងគ្រោះរាំងស្ងួត និងបញ្ហាកកស្ទះមួយចំនួនធំ។

យ៉ាងណាមិញ នៅក្នុងខែមីនា គឺជាខែដែលមានសំណាង សម្បូរសប្បាយ។ ក្នុង​ខែ​នេះ អ្នកប្រាកដ​ជា​នឹង​ទទួល​បាន​សមិទ្ធផល​ខ្លះ​ៗ​ក្នុង​មុខ​ជំនួញ ឬ​ស្នេហា​ផ្ទាល់​ខ្លួន។

អ្នកមានឱកាសជាច្រើនដើម្បីធ្វើការ ឬធ្វើដំណើរដើម្បីជួយអ្នកស្វែងរកដៃគូ ឬអតិថិជនសក្តានុពលរបស់អ្នក។ ក្នុង​ខែ​នេះផងដែរ វកក៏មាន​ទ្រព្យសម្បត្តិ​ហូរហៀរ ចំណូល​ចូល​ក្នុង​ហោប៉ៅ​ច្រើន​ដែរ ដូច្នេះហើយ​អ្នក​ក៏​ត្រូវ​សន្សំ​សំចៃ​ដើម្បី​អនាគត​។

Image_2021 12 13_160730

១០. ឆ្នាំរកា «មាន់»

ឆ្នាំនេះ មាន់នឹងមានការប្រែប្រួលមិនអំណោយផលតិចតួច ប៉ុន្តែមិនមានអ្វីជាបញ្ហាធំដុំឡើយ។ យ៉ាងណាមិញ អ្នកត្រូវរង់ចាំរហូតដល់ចុងឆ្នាំ គឺខែធ្នូ ទើបសំណាងរបស់អ្នកនឹងផ្ទុះឡើងខ្លាំង។

សំណាង​ក្នុង​ខែ​នេះ​នឹង​ជួយ​ឱ្យអ្នកឈ្នះអស់ទុក្ខលំបាកទាំងពួង នុងប្រមូលមកវិញនូវលាភ​សំណាងជា​បន្តបន្ទាប់ នេះ​ជា​អ្វី​ដែល​ត្រូវ​ទន្ទឹង​រង់ចាំ​។

១១. ឆ្នាំច «ឆ្កែ»

នៅក្នុងខែមករា អ្នកមានការកែលម្អដ៏អស្ចារ្យជាច្រើននៅក្នុងគ្រប់ទិដ្ឋភាព រួមទាំងអាជីព ទ្រព្យសម្បត្តិ និងស្នេហា។ អ្នកនឹងមានការអភិវឌ្ឍន៍វិជ្ជមានជាច្រើនក្នុងអាជីពរបស់អ្នកក្នុងខែនេះ។

សូមឱ្យសំណាងមានចំណុចភ្លឺជាច្រើន។ អ្នកនឹងមានអ្នកមានបុណ្យ​ដែលជាមនុស្សស្រី គេនឹងជួយ​ធ្វើ​ឱ្យ​អាជីវកម្ម​របស់អ្នកកាន់តែល្អ រីកដុះដាលកាន់តែខ្លាំង។ ហើយឈានដល់ខែសីហា ការលំបាកទាំងអស់ត្រូវបានដកចេញពីជីវិតរបស់អ្នក ហើយលទ្ធផលពីការងារចាស់ក៏រឹតតែកាក់កប អ្នកអាចរកលុយបានច្រើន លើសពីការរំពឹងទុក។

១២. ឆ្នាំកុរ «ជ្រូក»

ក្នុងឆ្នាំ ២០២២ អ្នកកើតឆ្នាំកុរនឹងទទួលបានឱកាសជាច្រើន តែក៏មានបញ្ហាត្រូវប្រឈមមិនតិចនោះដែរ។ ខែកុម្ភៈ គឺជាពេលវេលារុងរឿងដែលជ្រូកមិនអាចព្រងើយកន្តើយបានឡើយ។ ប្រាក់ចំណូលក្នុងខែនេះ មានការកើនឡើងខ្លាំង។ អ្នកអាចទទួលបានប្រាក់បន្ថែម និងកម្រៃជើងសារ ប្រាក់ចំណូលខ្ពស់ជាងមិត្តរួមការងាររបស់អ្នកទៅទៀត។

ឈានដល់ខែមិថុនា​ គឺ​ពោរពេញ​ទៅ​ដោយ​ដំណឹង​ល្អ​។ ទំនាក់ទំនង​មាន​ការ​រីកចម្រើន​ល្អ​ដោយ​បើក​ឱកាស​សហប្រតិបត្តិការ​ជាច្រើន​សម្រាប់​ខ្លួន​អ្នក។ រីឯខែធ្នូ ជា​ពេលវេលាដែលអ្នក​មាន​លាភ​សំណាង​ច្រើន​ទាក់ទង​នឹង​រឿងស្នេហា​។ អ្នកនៅលីវ ឬរៀបការរួច នឹងកាន់តែមានភាពផ្អែមល្ហែម អា​ចនឹងមានដំណឹងល្អបន្ថែមថែមទៀតផង៕

* ព័ត៌មានគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖​ Phunutoday / Knongsrok