ជ្រើសរើសនាឡិកាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីបង្ហាញពីពេលវេលាកាលពីជាតិមុន អ្នកបានជាប់ជំពាក់នឹងកម្មពៀរអ្វីខ្លះ ទើបបានជាជាតិនេះមិនសូវមានក្ដីសុខសុភមង្គលសោះនៅក្នុងជីវិត?
១. នាឡិកា ១ ៖ កម្មព្រោះពាក្យសម្បថ
ប្រសិនបើអ្នកជ្រើសរើសនាឡិកានេះ វាបានបង្ហាញថា ជីវិតកាលពីអតីតកាល អ្នកបានសន្យា ឬពោលពាក្យសម្បថជាមួយនរណាម្នាក់ ឬរឿងអ្វីមួយ តែអ្នកបែរជាធ្វើមិនបាន ឬបានបំពានលើពាក្យសម្បថនោះ។
ដូច្នេះហើយ ក្នុងជីវិតនេះ អ្នកតែងតែជួបការលំបាករឿងលុយកាក់ ឬសមត្ថភាពក្នុងការកសាងទំនាក់ទំនង។ ដើម្បីកែប្រែកម្មផលមួយនេះ អ្នកត្រូវតែរៀនរក្សាពាក្យសម្ដីរបស់អ្នកក្នុងជាតិនេះ អ្វីដែលធ្វើមិនបាន សូមកុំសន្យា តែអ្វីដែលបាននិយាយ ឬសន្យាហើយ ត្រូវតែធ្វើវាឱ្យបានល្អ តាមដែលអាចធ្វើទៅបាន។
២. នាឡិកាលេខ ២ ៖ កម្មរឿងស្នេហា
នាឡិកាដែលអ្នកបានជ្រើសរើស គឺជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់។ អ្នកធ្លាប់មានអារម្មណ៍ខ្លាំងចំពោះមនុស្សម្នាក់ក្នុងជីវិតកាលពីអតីតកាល។
ដូច្នេះហើយក្នុងមួយជីវិតនេះ អ្នកបន្តរស់នៅជាមួយទម្ងន់នេះ ដោយខ្លាចមិនទុកចិត្តនរណាម្នាក់។ អ្នកអាចសប្បាយចិត្តបាន ប្រសិនបើអ្នកទទួលយកការពិតថាគ្មានមនុស្សល្អឥតខ្ចោះនោះទេ។
៣. នាឡិកាលេខ ៣ ៖ កម្មព្រោះសុខភាព
ក្នុងជីវិតអតីតកាល អ្នកជាវេជ្ជបណ្ឌិត ឬប្រហែលជាគ្រូពេទ្យព្យាបាលជំងឺ។ និយាយឱ្យខ្លី អ្នកបានជួយមនុស្សដែលត្រូវការអ្នកបានច្រើន។
ក្នុងជីវិតនេះ អ្នកបន្តធ្វើវា ប៉ុន្តែមនុស្សច្រើនតែប្រើសេចក្តីសប្បុរសរបស់អ្នក ដើម្បីប្រជែង ឬធ្វើបាបអ្នកវិញ។ ដើម្បីមានសុភមង្គល អ្នកត្រូវបំបាត់កំហុស ហើយរៀននិយាយពាក្យថា "ទេ" ចំពោះមនុស្សមួយចំនួន ដើម្បីកុំឱ្យនាំគ្រោះដល់ខ្លួនឯង។
មានតែតាមរយៈការប្រតិបត្តិជានិច្ចនូវកម្មល្អ តាមរយៈចេតនា និងសកម្មភាពវិជ្ជមានប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវការសម្រេចដោយខ្លួនឯង និងសន្តិភាពខាងក្នុង៕
ប្រភព ៖ Namastest / Knongsrok